គ្រាន់តែស្រឡាញ់មនុស្សម្នាក់សោះ ចុះពិបាកអីម្ល៉េះ? ហេតុអ្វី!!?????

ម៉េចមិនប្រាប់គេឱ្យបានដឹងដាច់ស្រេចទៅ គេស្រឡាញ់យើងវិញ ឬមិនស្រឡាញ់ ក៏អាចឱ្យខ្លួនឯងបានដឹងដែរ​ប្រាប់គេទៅ មិនស្រួលគេក៏ចាប់អារម្មណ៍យើងវិញផងក៏មិនដឹង តែបើគេមិនបានស្រឡាញ់យើងក៏ឱ្យខ្លួនឯងបានដឹងច្បាស់ដែរ មិនចាំបាច់ទៅគិតសង្ស័យអីច្រើន កុំឱ្យឆ្កួតឡប់តែឯង មិនស្រួល គ្រាន់តែគេធ្វើល្អដាក់បន្តិចហ្នឹង គិតចង់ឆ្កួត សង្ស័យៗ គិតតែម្នាក់ឯងថាគេស្រឡាញ់ខ្លួនឯងដែរ តែការពិតគេធ្វើត្រឹមមិត្តសោះ ....

3

ចឹងហើយ បើស្រឡាញ់គេ ក៏ប្រាប់គេទៅ កុំខ្លាច កុំអឹមអៀនច្រើនពេក យ៉ាងហោច ប្រាប់គេហើយយើងក៏បានធូរចិត្តខ្លះដែរ ទោះគេមិនស្រឡាញ់យើង តែយ៉ាងហោច យើងបានប្រាប់គេ ថាយើងនេះស្រឡាញ់គេ មិនបាច់ខ្មាសអៀនគេទេ​ ព្រោះការស្រឡាញ់ វាជាអារម្មណ៍ដែលហាមឃាត់មិនបាន ក៏មិនបាច់ខ្លាចគេខឹង គេស្អប់យើងដែរ ព្រោះយើងស្រឡាញ់គេ មិនមែនចង់ចាប់គេ ធ្វើបាបគេ ឬមានគំនិតអាក្រក់ដាក់គេឯណា ...

1

គ្រាន់តែស្រឡាញ់សោះ ខុសដែរមែន? .... សំខាន់ យើងស្រឡាញ់គេបែបថ្លៃថ្នូរ មិនមែនសាំញុំា រឹងក្បាល ដឹងថាគេមិនស្រឡាញ់ហើយ នៅតែរញ៉េរញ៉ៃ សាំញុំាដាក់គេ អាហ្នឹងសមគេខឹង គេស្អប់មែន តែយើងស្រឡាញ់បែបថ្លៃថ្នូរ គេក៏មិនហ៊ានមកជេរបញ្ជោ មនុស្សថ្លៃថ្នូរដូចយើងទេ ...!

2

ជឿអេដមីនទៅ អេដមីនធ្លាប់ឆ្លងកាត់ ជាមិត្តនឹងគ្នាផង ដល់ឥឡូវ ក៏នៅតែជាមិត្តល្អនឹងគ្នាដដែល ទោះគេមិនស្រឡាញ់អេដមីន តែអេដមីនបានប្រាប់ឱ្យគេបានដឹងថា អេដមីនស្រឡាញ់គេ ....!

ម្យ៉ាងទៀត ប្រាប់គេទៅ បើគេបដិសេធ ស្រួលយើងធ្វើចិត្ត ហើយទៅរកអ្នកថ្មីទៀត ចឹងកុំឱ្យនៅត្រាំត្រែងនឹងគេ​តែឯង វាអយុត្តិធម៌សម្រាប់យើងខ្លួនឯង ...!!!!

១

#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក