ក្ដៅៗ! រកឃើញវិជ្ជមាន​ Covid-១៩ ចំនួន៦នាក់បន្ថែមទៀតនៅល្ងាចនេះ

យោងតាមការរាយករណ៍របស់ លោកស្រី យក់ សម្បត្តិ រដ្ឋាលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាកបានរកឃើញវិជ្ជមាន Covid-១៩ ចំនួន ៦នាក់បន្ថែមទៀត ដែលជាបុគ្គលិកធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ សរុបអ្នកឆ្លងដែលជាបុគ្គលិកហាងនេះទាំងអស់គឺមាន ៧នាក់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមាន Covid-១៩ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី ០៣ ធ្នូ ២០២០ ដែលរកឃើញវិជ្ជមាន Covid-១៩ ចំពោះបុគ្គលិក១នាក់ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុមក ខាងក្រសួងសុខាភិបាលបានធ្វើការចុះត្រួតពិនិត្យចំពោះបុគ្គលិកទាំងអស់នៅទីនោះ និងរកអ្នកដែលជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ ជាលទ្ធផលគឺ ឃើញមានវិជ្ជមានចំពោះបុគ្គលិកបន្ថែម៦នាក់បន្ថែមទៀត។

ដូច្នេះ សូមបងប្អូនដែលបានទៅកាន់ហាង Pedro ផ្លូវព្រះសីហនុក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ បើមានការសង្ស័យសូមទៅធ្វើេតស្តជាបន្ទាន់ ក៏ដូចជាធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ ដើម្បីរង់ចាំលទ្ធផល៕

5fc9dffde3bf8_1607065560_medium