ក្រសួងសុខាភិបាលនឹងបង្ហាញអត្តសញ្ញាណអ្នកកើត Covid-១៩ ដើម្បីងាយស្រួលទប់ស្កាត់ការចម្លងកូវីដ១៩នៅក្នុងសហគមន៍!

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី ០៤ ធ្នូ ២០២០នេះ ស្ដីពីការអនុវត្តវិធានការរបស់សុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរទាំងអស់ដែលបានចូលមកក្នុងប្រទេសកម្ពុជា ដោយគិតចាប់អនុវត្តពីថ្ងៃទី ១២ ធ្នូ ២០២០នេះតទៅ។

- ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញ ចំពោះអ្នកធ្វើដំណើរទាំងអស់ ចូលក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានធ្វើតេស្ត។ អ្នកដំណើរទាំងអស់ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធ័រសុខាភិបាលនៃប្រទេសសមី ដោយបញ្ជាក់ថាគ្មានវិជ្ជមាន Covid-១៩​ ដែលមានសុពលភាពរយៈពេល ៧២ម៉ោងមុនចេញដំណើរ។

- ផ្អាកជាបណ្ដោះអាសន្ននូវការអនុវត្តយន្តការណ៍ធានា ចំពោះអ្នកដំណើរជនបរទេសដែលជាវនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលទទួលបានការធានាចូលមកប្រទេសកម្ពុជារយៈពេល១៤ថ្ងៃ រហូតដល់ស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-១៩ មានភាពធូរស្រាល និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុនសែន.

- បង្ហាញអត្តសញ្ញាណអ្នកជំងឺ បន្ទាប់ពីទទួលបានលទ្ធផលតេស្តឃើញវិជ្ចមានជំងឺ Covid-១៩ ភ្លាមៗ តាមបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីងាយស្រួលស្វែងរកអ្នកពាក់ព័ន្ធឱ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈឱ្យអ្នកដែលបានពាក់ព័ន្ធជាមួយអ្នកជំងឺ Covid-១៩ ចេញមុខទាក់ទងមកខាងក្រសួងសុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។

- ក្រុមគ្រួពេទ្យស្ម័គ្រចិត្តសម្ដេចប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩ ជួយក្នុងការយកសំណាក និងផ្សព្វផ្សាយបណ្ដុះបណ្ដាលក្នុងសហគមន៍។

គួរបញ្ជាក់ថា វិធានការទាំង៤ខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១២ ធ្នូ ២០២០ នេះតទៅ។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម ៖

129533096_3182163515222499_4029760270993752815_o