រឿង ៣ យ៉ាងដែលមនុស្សប្រុសមិននិយាយ ប៉ុន្តែមនុស្សស្រីគួរតែដឹងដើម្បីទប់ចិត្ត

ជាការពិតណាស់ ដូចពាក្យគេថា មនុស្សពូកែលាក់បំផុតគឺមនុស្សប្រុស ជាក់ស្ដែង មានរឿង៣ចំណុចនេះ​ដែលមនុស្សប្រុសមិននិយាយទេ​ តែមនុស្សស្រីអ្នកត្រូវតែដឹង។

១. មនុស្សប្រុសក៏ចង់បានការសរសើរដែរ

Screen Shot 2020 12 04 At 8.52.14 PM

មិនមែនតែមនុស្សស្រីនោះទេ ដែលតែងតែទាមទារ និងចង់បានការសរសើរបញ្ជោពីមនុស្សប្រុសដែលនាងស្រឡាញ់។ ជាក់ស្ដែងមនុស្សប្រុសក៏ចង់បានពាក្យសម្ដីសរសើរ និងលើកទឹកចិត្តពីមនុស្សស្រីដែលគាត់ស្រឡាញ់ដូចគ្នា។

និយាយជារួម មនុស្សប្រុសក៏ស៊ីជៅរដូចមនុស្សស្រីអ៊ីចឹង គ្រាន់តែខ្លួនជាកូនប្រុស ម្ល៉ោះហើយពាក្យសម្ដីផ្អែមរលួយដែលគាត់ចង់បានហ្នឹង គឺមិនអាចនិយាយរំអួយ ឬទាមទារពីមនុស្សស្រីបានទេ ព្រោះមិនអាចឱ្យមនុស្សស្រីគិតថា គាត់ញ៉ិញ៉ក់ បាត់បង់ភាពជាកូនប្រុស។

២. មនុស្សប្រុសតែងតែលួចលាក់ ស្រឡាញ់អ្នកថ្មី

Screen Shot 2020 12 04 At 8.52.20 PM

វាជារឿងធម្មតារបស់មនុស្សប្រុសទៅហើយ ដែលតែងតែមានចិត្តលួចលាក់ស្រឡាញ់អ្នកថ្មី គ្រាន់តែមនុស្សប្រុសខ្លះ ទោះបីគាត់ស្រឡាញ់មែន ក៏បានត្រឹមតែស្រឡាញ់ យ៉ាងណាក៏មិនបោះបង់មនុស្សខ្លួនជ្រើសរើសដែរ។

ដូច្នេះចិត្ត និងគំនិតអារម្មណ៍របស់គាត់ គឺគាត់មិនអាចនឹងមកប្រាប់យើងនោះទេ ថាគាត់ស្រឡាញ់អ្នកនេះ ឬអ្នកនោះ ប៉ុន្តែក្នុងនាមយើងជាដៃគូរបស់គាត់ អ្នកត្រូវតែដឹងណាមនុស្សស្រី ដើម្បីបញ្ចៀស និងការពារអំពើក្បត់ផិតកើតឡើងដោយចៃដន្យ។

៣. មនុស្សប្រុសក៏ត្រូវការស្នេហាដែរ

Screen Shot 2020 12 04 At 8.52.27 PM

មនុស្សស្រីជាច្រើនប្រហែលជាគិតថា មើលទៅបុរសម្នាក់នោះរឹងមាំ ឬគាត់ចូលចិត្តក្នុងការប្រើជីវិតរស់នៅបែប Single អីបែបហ្នឹង ប៉ុន្តែអ្នកដឹងទេថា ពេលខ្លះគាត់ពិតជាត្រូវការមនុស្សច្បាស់លាស់ម្នាក់ដើម្បីកាន់ដៃ រួមដំណើរជីវិតណាស់ គាត់ក៏ចង់បានគ្រួសារមួយដែលច្បាស់លាស់ មិនមែនគាត់ចង់នៅម្នាក់ឯងនោះឡើយ។

ម្យ៉ាងទៀត ចំពោះបុរសខ្លះហាក់លេងសើចនឹងស្នេហា ប្រហែលជាយើងគិតថាគាត់សាវា តែការពិត គឺមកពីគាត់មិនទាន់រកឃើញមនុស្សដែលច្បាស់លាស់នឹងគាត់ មិនទាន់បានជួបមនុស្សដែលគាត់ប្រាថ្នាពិតប្រាកដ ទើបគាត់ចេះតែរសាត់អណ្ដែតបែបហ្នឹង។ ប៉ុន្តែប្រសិនបើគាត់បានជួបមនុស្សដែលគាត់ស្រឡាញ់ពិតហើយ នោះអ្នកនឹងដឹងថា ការពិតមនុស្សប្រុសក៏ស្មោះមិនតិចទេ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)