តោះថ្ងៃសម្រាក! ​«ចំណតទូក» ​ពីសាឡាងអរិយក្សត្រ ៥គីឡូម៉ែត្រប៉ុណ្ណោះ បរិយាកាសស្រស់ស្រាយហ្មង ថែមទាំងមាន Band កំដររាល់ចុងសប្តាហ៍

ថ្ងៃសម្រាក ​ជាថ្ងៃលំហែកាយ មនុស្សម្នាក់ៗប្រាកដជាចង់ទៅស្វែងរកកន្លែងដែលមានបរិយាកាសស្រស់ស្រាយ លំហែខួរក្បាល លំហែរអារម្មណ៍ ទទួលទានអាហារឆ្ងាញ់ៗ ឱ្យបាត់ភាពនឿយណាយពីការងារប្រចាំថ្ងៃអស់មួយសប្តាហ៍មែនទេ ? ​ប្រសិនជាលោកអ្នកមិនដឹងថាទៅទីកន្លែងណាដែលមានបរិយាកាសបរិសុទ្ធ ថែមទាំងនៅក្បែរទីក្រុងភ្នំពេញទៀតនោះ ថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទីកន្លែងស្រស់ស្រាយមួយកន្លែងមានឈ្មោះថា «ចំណតទូក»

117906660_175198777474618_2505807657737018511_o

117314938_175198784141284_2446247468429997397_o

« ចំណតទូក » គឺជាអាហារដ្ឋានមានលក្ខណៈធម្មជាតិមួយកន្លែង ​ដែលមានបម្រើតាំងពីអាហារថ្ងៃត្រង់ និងពេលល្ងាច សុទ្ធតែមានឱជារសឈ្ងុយឆ្ងាញ់ពិសាជាប់ចិត្តគ្រប់មុខ ​ជាពិសេសថែមទាំងមានបម្រើស្រាក្រឡុក ស្រាស ស្រាក្រហម ភេសជ្ជៈគ្រប់មុខជាមួយនឹងតម្លៃសមរម្យ ​ពិសេសថែមអមជាមួយការ live តន្រ្តីផ្ទាល់រៀងរាល់ពេលល្ងាចថ្ងៃសៅរ៍ និង អាទិត្យផងដែរ។ ​ដោយក្រៅពីបម្រើសេវាកម្មម្ហូបអាហារជាមួយនឹងកន្លែងទទួលទានបែបធម្មជាតិ ​«ចំណតទូក» ក៏មានទីតាំងស្រស់ស្អាតជាគំនូលើជញ្ជាំង និងការដាក់តាំងវត្ថុចាស់ៗបែបកែច្នៃផ្សេងៗ ត្រូវចិត្តអ្នកដែលចូលចិត្តថតរូបកម្សាន្តតែម្តង។

117701021_175198814141281_5947818772371321316_o

117872246_175198830807946_3091716842939561359_o

117764490_175192007475295_1513687892227776444_o

117975927_175191860808643_3316244078895511898_o

គួរឱ្យដឹងផងដែរថា « ចំណតទូក » មានទីតាំងជិតភ្នំពេញយើងនេះប៉ុណ្ណោះ  ដោយលោកអ្នកគ្រាន់តែចាកចេញពីទីក្រុងប្រហែល 5 km ឆ្លងសាឡាងអរិយក្សត្រ ឬស្វាយជ្រុំប្រហែល 3km នឹងមកដល់ហាងនេះហើយ ដែលស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ផ្លូវទី២ ជាប់លោកតាព្រែកល្វា ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នក អាចទំនាក់ទំនងមកកាន់លេខ 070 363 358 ៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ FB: ចំណតទូក

134210889_232662035061625_6636017912370456096_o

122044091_3421833504568610_1692459312689497935_o

117995725_175198850807944_5610467138779688521_o

117888214_175191847475311_9152288786449764395_o

117596706_175191920808637_1018932523772836692_o

118361446_3320492048044559_783274442556459851_o

119676083_185210546473441_775035381598953214_o

117402534_175191780808651_1636695511000360376_o

117715118_175191760808653_6421044628343661156_n

117594618_175191914141971_6574431935587180138_o

118085297_175191944141968_7328857175456796452_o

117304384_175192077475288_664607755038254065_o

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers