ភ្ញាក់ខ្លួនព្រើត! ​ពេល លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីវិធីធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

ការហាត់ប្រាណ ​យើងគ្រប់គ្នាបានដឹងហើយថា ​គឺជាការដែលនាំឱ្យយើងមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ​ ​ហើយវាជាសកម្មភាពដែលមនុស្សយើងគ្រប់គ្នាត្រូវតែអនុវត្តឱ្យបានគ្រប់គ្នាផងដែរ។ ​តែការធ្វើលំហាត់ប្រាណមួយចំនួន បែរជាធ្វើឱ្យមនុស្សខ្លះមានបញ្ហាសុខភាព សន្លាក់ ​ជួនកាលបែរជាមិនអាចនាំឱ្យមានរូបរាងល្អ ​ឬមិនស្រកទម្ងន់ជាដើម ​ដោយកត្តាទាំងនេះបណ្តាលមកពីការហាត់ប្រាណខុសបច្ចេកទេស។

Health 150 1

តែជាសំណាងល្អ ​ពេលនេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បានណែនាំ​ពីចំណុចនៃការហាត់ប្រាណឱ្យបានត្រឹមត្រូវមួយចំនួន​ដូច​ខាងក្រោម​៖​

133088825_3947574465287983_4972090913075686970_n

​ទី​១​ ​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ហាត់ប្រាណ​ ​គឺ​នៅ​ពេល​ព្រឹកព្រលឹម​ ​និង​ពេលល្ងាច​ថ្ងៃ​រៀប​លិច​ ​ចន្លោះ​ពី​ម៉ោង​៤​ម៉ោង​៥​ល្ងាច​ ​ព្រោះ​រយៈពេល​នេះ​ពោរពេញ​ដោយ​សារជាតិ​វី​តា​មីឌី​ (​D​) ​ដែល​ខ្លួនមនុស្ស​ត្រូវការ​ស្រូប​យកមក​ប្រើប្រាស់​ដោយ​ប​ម្លែ​ង​ពី​វិ​តា​មីន​ឌី​ (​D​) ​ទៅ​កាល់​ស្យូ​ម​ ​ដើម្បី​ជំនួយ​ដល់​ឆ្អឹង​រឹង​មាំ​។​

131f739498fa329f


​ទី​២​ ​ទីកន្លែង​ហាត់​ ​គឺ​នៅកន្លែង​ដែល​ធម្មជាតិ​ ​ចៀសវាង​ហាត់​តាម​ចិញ្ចើម​ផ្លូវ​ ​ដែល​មាន​រថយន្ត​ស្អេក​ស្អះ ​ព្រោះ​នៅ​ពេល​ហាត់​បេះដូង​លោត​ញាប់​ត្រូវ​ការដកដង្ហើម​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ ​មិនមែន​ស្រូប​យក​ផ្សែង​ចេញពី​រថយន្ត​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ​ ​ម្ល៉ោះ​ហើយ​បានជា​គេ​ណែនាំ​ឱ្យ​ហាត់ប្រាណ​នៅកន្លែង​ដែល​ធម្មជាតិ​ ​មាន​ដើមឈើ​ ​មាន​វាលស្មៅ​ជាដើម​។​

អ្នករត់ហាត់ប្រាណដំបូងៗ

​ទី​៣​ ​របៀប​ហាត់ប្រាណ​ ​គឺ​រត់​តិចៗ​ដោយ​ជើង​ ​ដើរ​ដោយ​ជើង​ ​និង​ហាត់​ដោយ​ការ​ហែលទឹក​ ​ជា​វិធី​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​។​ ​ការ​ហាត់ប្រាណ​ ​គឺ​មិនមែន​ជិះកង់​ ​លើក​អាំង​ទែ​រ​ ​រត់​ក្នុង​ល្បឿន​លឿន​ ​ឬ​លោត​ហក់​យក​តែមួយ​ឈ្នះ​ដៃ​នោះ​ទេ​។​ ​ការហាត់​បែប​នេះ​មិន​ត្រឹមតែ​មិនសូវ​ទទួល​បានផល​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​នាំ​ឱ្យ​សាច់ដុំ​ ​សរសៃ​ ​និង​ឆ្អឹង​ឆាប់​ខូច​ទៅវិញ​។​ ​ជាពិសេស​ការ​ហាត់ប្រាណ​ ​គឺ​ត្រូវ​ហាត់​ក្នុង​មួយ​ស​ប្ដាហ៍​បី​ទៅ​បួន​ដង​ ​ហើយ​មួយម្ដង​មាន​រយៈពេល​ពី​៣​០​ទៅ​៤​០​នាទី​គ្រប់គ្រាន់​ហើយ​៕​

Jogging1

ប្រភព៖ លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​