ចុមអត់ដឹងអីបន្តិចថា​ « ម្ជូរល្មម ឬម្ជូរព្រឹក្ស » មានអត្ថប្រយោជន៍សុខភាពច្រើនមិននឹកស្មានដល់

« ម្ជូរល្មម ឬ ម្ជូរព្រឹក្ស » ​ត្រូវបានគេដឹងថាជាគ្រឿងទេស  គ្រឿងផ្សំមួយនៅក្នុងភេសជ្ជៈប្រចាំថ្ងៃ ដែលវាមានរសជាតិជូរឆ្ងាញ់ជ្រះល្អណាស់ ។ ​តែតាមការស្រាវជ្រាវនោះ ក្រៅពីអាចទទួលទានជាភេសជ្ជៈឆ្ងាញ់ពិសា ​« ម្ជូរល្មម ឬ ម្ជូរព្រឹក្ស » ​ត្រូវគេដឹងថាមានគុណប្រយោជន៍ជាច្រើនដល់សុខភាព ​ជាពិសេសគឺអាចជួយកាត់ក្រួសក្នុងតម្រងនោម ប៉ូវប្រមាត់ បន្ថយជំងឺលើសឈាម

បំបាត់ក្អក ស្លេស្ម បំបាត់ឈាមតាមអញ្ចាញធ្មេញផងដែរ។

11205602_139042029785927_8898197688594899695_n

- ស្លឹក : មានរសជាតិជូរអាចព្យាបាលអាការក្អក កាត់ស្លេស្មិ៍ និងសំបោរក្នុងពោះវៀនអោយចេញមកតាមទ្វារធំ។

- គ្រាប់ : ប៉ូវកំលាំងជួយអោយនោមស្រួល ព្យាបាលភាពទន់ខ្សោយរបស់ប្រមាត់។

132484080_231751625077008_3221499111640817600_n

ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពនៃ​« ម្ជូរល្មម ឬ ម្ជូរព្រឹក្ស » តោះ មកតាមដានវិធីធ្វើភេសជ្ជៈមួយនេះទាំងអស់គ្នាខាងក្រោម ៖

#វិធីធ្វើភេសជ្ជៈម្ជូរល្មម

- ផ្លែម្ជូរល្មមស្រស់ ១៥០ក្រាម

- ទឹក៤ពែង

- ស្ករស ១ស្លាព្រា

- អំបិល ១ចឹប

- ទឹកកក។

132578825_231751785076992_2789418294091332830_n

#វិធីធ្វើ៖


- ចិតផ្លែម្ជូរបារាំង បកយកតែស្រទាប់សាច់ក្រហមយកបណ្តូលផ្លែចេញ លាងទឹកឲ្យស្អាត ដាក់ក្នុងឆ្នាំង

- ដាក់ទឹកដាំឲ្យពុះ ចំនួន ១៥-២០នាទី ច្រោះយកកាកម្ជូរបារាំង ទុកមួយអន្លើ

- យកទឹក ដាក់ស្ករ ដាក់អំបិល ដាំឲ្យពុះ ម្តងទៀត ទុកឲ្យត្រជាក់ ចាក់ដាក់កែវ ដាក់ទឹកកកជាការស្រេច

- រីកឯកាកម្ជូរបារាំង ដែលស្រង់បានមក ដាក់ស្ករសចូលដាក់ដាំដាំរំងាស់ កូរឲ្យដាច់ទឹកទៅជាដំណាប់ សម្រាប់ បៀកនំបុ័ង ញ៉ាំ ដ៏ឆ្ងាញ់ មានគុណប្រយោជន៍ និង មិនមានជាតិគីមី។

132520140_231751661743671_8992764624671511714_n

132766455_231751691743668_8187753902313054318_n

#អត្ថប្រយោជន៍របស់ម្ជូរព្រឹក៖

-បញ្ចុះខ្លាញ់អាក្រក់ក្នុងឈាម ដែលជាដើមហេតុនៃជំងឺមួយចំនួន និងជួយបង្កើនខ្លាញ់ល្អផងដែរ

-សម្រកទម្ងន់ បំប៉នកម្លាំង ជួយបន្ថយជំងឺទឹកនោមផ្អែម ជំងឺលើសឈាម សរសៃឈាមកកស្ទះ សរសៃឈាមរឹង

-ជំនួយបេះដូង បំប៉នឈាម, រោគសរសៃប្រសាទ-បំបាត់អាការៈស្ងួតក បញ្ចុះកម្តៅ ជួយពង្រឹងប្រពន័្ធការពាររាងកាយឲ្យរឹងមាំ ការពារជំងឺផ្តាសាយ

-ជួយ បំបាត់ក្អក ,កាត់បន្ថយស្លេស្ម បំបាត់ឈាមចេញតាមអញ្ចាញធ្មេញ

- ជួយរំលាយអាហារ សម្រួលដល់ការបន្ទោរបង់ ទម្លាក់ព្រូន សម្លាប់មេរោគក្នុងពោះវៀន-ជួយក្រលៀន ( តម្រងនោម ) ទម្លាក់គ្រួស បំប៉នថ្លើម ជួយលំហូរ នៃទឹកប្រមាត់ និង ជួយថ្លើមពីសារធាតុ ពុលទាំងឡាយ។

133585445_875927726310409_1555663773050332394_n

បច្ចុប្បន្ន មានការនិយម បរិភោគ ភេសជ្ជៈម្ជូរបារាំង ដែលមានលក់លើទីផ្សារ ជាច្រើនតែបើអាចធ្វើដោយខ្លួនឯង ថ្មីៗស្រស់ៗ ក៏ជាការប្រសើរ ដែរ៕

ប្រភព៖ គ្រូពេទ្យក្មេង អត្ថបទ៖ ផ្កាយ និស្ស័យ