រឿងដ៏គួរឱ្យភ័យខ្លាចរបស់ Georgina Rodriguez មុនពេលជួបជាមួយ Cristiano Ronaldo

ពេលនេះ Georgina Rodriguez កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយ Cristiano Ronaldo ប៉ុន្តែបើ​និយាយអំពីជីវិតរបស់នាងមុនពេលជួបជាមួយតារាព័រទុយហ្កាល់វិញកម្សត់ណាស់។

SPORT PREVIEW Ronaldo Georgina Rodriguez

ជាស្រីដ៏សុភាពរាបសាតាំងពីវ័យក្មេង នាង​គឺ​ជា​មនុស្សស្រី​ម្នាក់​ដែល​ដែល​តែងតែប្រឹង​ប្រែងបំផុត​ដើម្បីអនាគត។ កាលពីក្មេងនាងនឹងចង់​ធ្វើ​ជា​អ្នករាំរបាំបាឡេ ហើយ​តែងតែប្ដេជ្ញាសម្រេច​គោលដៅ​នេះ​ឲ្យ​បាន។

Resize

ប៉ុន្តែសាលាបង្រៀនរបាំបាឡេនេះ ត្រូវចំណាយលុយ​ច្រើនហើយ​នាង​គ្មាន​លុយរៀន​នោះ​ទេ។ ស្ត្រីវ័យក្មេងម្នាក់នេះត្រូវបោះបង់ចោលក្តីសុបិន្តរបស់នាងជាអ្នក​រាំរបាំបាឡេ។ ដូច្នេះ! នាងបង្ខំចិត្តប្ដូរចំណាប់អារម្មណ៍របស់នាងទៅរៀនច្នៃម៉ូដ។ ដដែលជាដដែល! រៀនច្នៃម៉ូតសម្លៀកបំពាក់ក៏​ត្រូវ​ការ​ប្រាក់​ច្រើន​ដែរ។

Maxresdefault

ឆ្នាំ២០១១!....គ្មានលុយ​រៀន​ជារឿងមួយលំបាក​រួច​ទៅ​ហើយ! ហើយ​អ្វី​ដេល​នាង​ធ្លាក់ដល់​ចំណុច​ពិបាកបំផុត ​គឺ​ម្ដាយរបស់​នាង​បាន​ជួប​គ្រោះថ្នាក់ចរាចររហូត​ដល់បាត់បង់ជីវិត​។ ដំណាក់កាល​នេះ​នាង​ស្ទើរតែ​មិន​អាច​ប្រឹង​ត​ទៅ​ទៀត តែមិនបោះ​បង់​ការ​ព្យាយាម។

ដើម្បី​យក​លុយ​រៀន​ច្នៃម៉ូត នាង​ចាប់​ផ្ដើមធ្វើ​ការជាច្រើនកន្លែង ដូចជាអ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន។ នៅ​វ័យ១៧ឆ្នាំ​នាង​ចាប់​ផ្ដើម​ផ្លាស់ទៅ​ទីក្រុិង​ឡុងដុងធ្វើ​ជា​អ្នក​ថែរក្សាក្មេងបណ្ដើ និងរៀនភាសាអង់គ្លេសបណ្ដើ។

Hi Res 7db67d6fa5a9b07db1f8462a1d32babe_crop_north

ក្រោយ​មក​នាង​ក៏​ត្រឡប់​ទៅ​ប្រទេសអេស្ប៉ាញ​វិញ ។ពេល​នោះ​ហើយ​នាង​បាន​ក្លាយ​ជា​នារី​ថ្មី​ម្នាក់។ នាងបានក្លាយជាអ្នកលក់ (Sale Person)ក្នុង​ហាង​សម្លៀក​បំពាក់​យីហោ Gucci នៅទីក្រុងម៉ាឌ្រីត។

Cristiano Ronaldo Georgina Rodriguez 09012017_19hzeaobryopp15bgt5nyxp1z6

ឆ្នាំ២០១៦!!ហាង​នេះហើយ​ដែលកន្លែងនាងបានជួបមនុស្សម្នាក់ដែលជួយផ្លាស់ប្តូរជីវិតរបស់នាង។ Cristiano Ronaldo បានចូលមកក្នុងហាង ហើយ​ក្រសែភ្នែកបែបផ្អែមល្ហែមបាន​រត់​ត្របាញ់​រក​គ្នា ផ្ដើមបញ្ចេះភ្លើងស្នេហ៍ឲ្យ​កើត​ឡើង។

1c099a602497e219e667eeef6069827a

សព្វថ្ងៃពួក​គេប្រៀបដូចជា បក្សី​ដែល​រើស​នៅ​ក្នុង​សម្បុកដ៏មានសេចក្ដីសុខ។ Georgina មានទំនាក់ទំនងល្អជាមួយ Cristiano Jr ដែលជាកូនប្រុសច្បងរបស់​ CR7 និងម្តាយក្មេក អ្នក​ស្រី Dolor ។ នាងជាអ្នកគាំទ្រដ៏ធំបំផុតរបស់ CR7 ហើយ​នាង​តែងតែតាមផ្ដល់កម្លាំងចិត្ត​ដល់​មនុស្សជាទីស្រឡាញ់របស់នាងគ្រប់​ទីកន្លែង៕

Georgina

អត្ថបទ៖ OansaonatSportJournalists