ប្រយ័ត្នស្ដាយក្រោយណា៎ប្អូនសិស្សទី ១២! មុនសម្រេចចិត្តរៀនសំណង់ស៊ីវិល គួរដឹងពីមុខវិជ្ជានេះឲ្យច្បាស់!

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល។ រយៈ​ពេល​សិក្សា​ មាន​ចាប់​ពី ៣ឆ្នាំ រហូត​ដល់​ ៥ឆ្នាំ​ដើម្បី​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​វិស្វ​កម្ម​សំណង់​ស៊ីវិល ដែល​សកល​វិទ្យាល័យ​មួយ​ចំនួន​ហៅ​ថា បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​។

Thisisengineering Raeng M_NvKwSOkug Unsplash

កម្រិត​សិក្សា​ប្រភេទនេះ​ ជា​ទូ​ទៅ​មាន​បញ្ចូល​នូវ​មេរៀន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង រូប​វិទ្យា, គណិត​វិទ្យា, ការ​គ្រប់​គ្រង​គម្រោង, រចនានិង ប្រធាន​បទ​ទាក់​ទិន​នឹង​វិស្វ​កម្ម​សំណង់​ស៊ីវិល។ ពី​ដំបូង​ឡើយ​ ប្រធាន​បទ​ទាំង​នេះ​គ្រប​ដណ្តប់​​ទៅ​លើ​មុខវិជ្ជា​រាយ​រង​ដ៏ទៃ​ទៀតនៃ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិលស្ទើរ​តែ​ទាំង​អស់ ទោះ​​មិន​គ្របដណ្តប់​លើ​គ្រប់​មុខ​ក៏​ដោយ។

បន្ទាប់​មក​ទៀត ទើប​សិស្ស​អាច​ជ្រើស​រើស​នូវ​មុខ​វិជ្ជា​ជំនាញ​ចំនួន​មួយ ឬ​ច្រើនលើស​ពី​នេះ ក្នុង​ចំណោម​មុខ​វិជ្ជា​រាងយ​រង នៅ​ចុង​បញ្ចប់​នៃ​កម្រិត​បរិញ្ញាប័ត្រ​របស់សិស្ស​។ នៅ​ពេល​ដែល​និស្សិត​មិន​ទាន់​បាន​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​ (បរិញ្ញាប័ត្រអក្សរសាស្ត្រ​អង់​គ្លេស/បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​) នៅឡើយ​នោះ  សកល​វិទ្យាល័យ​នឹង​ផ្តល់​នូវ​លក្ខណៈ​សម្បត្តិ​កម្រិត​សិក្សា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម។

សកលវិទ្យាល័យ​ខ្លះ​ផ្តល់​ឲ្យ​សិស្ស​នូវ​ពាន​រង្វាន់​វិស្វ​កម្ម​សំណង់​ស៊ីវិល​សម្រាប់​សិស្ស​ដែល​បន្ត​ការ​សិក្សា​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាប័ត្រ​ហើយ  (អនុបណ្ឌិត​អក្សរ​សាស្ត្រ​អង់​គ្លេស/អនុបណ្ឌិត​វិទ្យាសាស្ត្រ​) ដែល​អាច​អនុញ្ញាត​ឲ្យ​សិស្ស​បន្ត​ការ​សិក្សា​តទៅ​មុខ​ទៀត​ក្នុង​ជំនាញ​ជាក់​លាក់​មួយ​ដែល​គេ​ចាប់​អារម្មណ៍​ ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ផ្នែក​វិស្វ​កម្ម​។

Thisisengineering Raeng 3Z3gnA99PL8 Unsplash

ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់, កម្រិត​បរិញ្ញាប័ត្រ​ក្នុង​ផ្នែក​វិស្វ​កម្ម​ គឺតំណាង​ឲ្យ​ជំហាន​ដំបូង​ឈាន​ឆ្ពោះ​ទៅ​រក​សញ្ញាប័ត្រ​ជំនាញ​វិជ្ជា​ជីវៈ​ ហើយ​កម្ម​វិធី​សិក្សា​នេះ​ផ្ទាល់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សមាគម​ជំនាញ​វិជ្ជា​ជីវៈ​។

ក្រោយ​ពី​បញ្ចប់​កម្ម​វិធី​សិក្សា​ចប់​សព្វ​គ្រប់​អស់​ហើយនោះ វិស្វករ​ត្រូវ​តែ​បំពេញ​នៅ​លក្ខខ័ណ្ឌ​មួយ​ចំនួន​ (មាន​ដូច​ជា​បទពិសោធន៍​ការងារ​ និង ទាម​ទារ​ឲ្យ​ឆ្លងកាត់​ការ​ប្រឡង​ជាដើម) មុន​ពេល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​វិស្វ​ករ​ពេញ​សិទ្ធិ​ម្នាក់។

ក្រោយ​ពី​បាន​ទទួល​ស្គាល់​ជា​វិស្វ​ករ​ពេញ​សិទ្ធិ​ហើយនោះ វិស្វ​ករ​ត្រូវ​បាន​គេ​ឲ្យ​ងារ​ជា​វិស្វ​ករ​ជំនាញ​ (នៅ​សហរដ្ឋ​អាមេរិក, កាណាដ និង អាព្រិច​ខាង​ត្បូង), ឬទទួល​បាន​ងារ​ជា Chartered Engineer (នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សាធារណៈ​រដ្ឋ​ភាគ​ច្រើន), ឬទទួល​ងារ​ជា Chartered Professional Engineer (នៅ​ប្រទេសអូស្ត្រា​លី និង ញូហ្សេលេន), ឬទទួល​ងារ​ជា វិស្វ​ករ​ជន​ជាតិ​អ៊ឺរ៉ុប (នៅ​សហគមន៍​អ៊ឺរ៉ុប)។ មាន​ការ​ទទួល​ព្រម​ពី​វិស្វកម្ម​អន្តរជាតិ​ជាមួយ​នឹង​សមាគមន៍​វិជ្ជា​ជីវៈ​ដែល​ជាប់​ទាក់​ទង​ ក្នុង​ការ​អនុញ្ញាត​ឲ្យ​វិស្វ​ករ​មាន​សិទ្ធិ​អនុវត្ត​ការងារ​ដោយ​ឆ្លង​ដែន​អន្តរ​ជាតិ​បាន។

Thisisengineering Raeng XYCBw1uIP_M Unsplash

ផល​ប្រយោជន៍​នៃ​ការ​ទទួល​ស្គាល់​សិទ្ធិ​ជា​វិស្វ​ករ​ម្នាក់​ មានលក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​តំបន់​។ ឧទាហរណ៍​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក និង កាណាដា ដែល​ “អនុញ្ញាត​ឲ្យ​តែ​វិស្វ​ករ​ដែល​មាន​អជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ​ ទើប​អាច​មាន​សិទ្ធិ​រៀប​ចំ, ចុះ​ហត្ថ​លេខា និង ត្រា ព្រម​ទាំង​ ទទួល​យក​គម្រោងវិស្វ​កម្ម​ និង គំនូរ​ ឲ្យ​ទៅ​អជ្ញា​ធរ​មាន​អំណាច​ដើម្បី​បញ្ជាក់​ទទួល​ស្គាល់​ ឬ បោះ​ត្រា​ការ​ងារ​វិស្វ​កម្ម​ សម្រាប់​អតិ​ថិ​ជន​សាធារណៈ និង ឯក​ជន​បាន”។

ការ​ទាម​ទារ​ឲ្យ​ធ្វើ​បែប​នេះ ត្រូវ​បាន​ដាក់ឲ្យ​ប្រតិ​បត្តិ​ដោយ​រដ្ឋ និង នីតិ​រដ្ឋ​ មាន​ជា​អាទិ៍​ដូច​ជា​ Quebec's Engineers Act ជាដើម​។ នៅ​បណ្តា​ប្រទេស​ផ្សេង​ពី​នេះ​ មិន​មាន​ច្បាប់​ដូចនេះ​ឡើយ។ នៅ​ប្រទេស​អូស្ត្រា​លី ការ​ឲ្យ​អជ្ញាប័ណ្ណ​វិស្វ​ករ​ គឺ​មាន​តែ​នៅ​រដ្ឋ​ Queensland​ តែប៉ុណ្ណោះ។

ក្នុង​ការ​អនុវត្តជាក់​ស្តែង រាល់​សមាគម​វិជ្ជា​ជីវៈ​វិស្វ​កម្ម​ទាំង​អស់​រក្សា​ទុក​នូវក្រុម​ប្រឹក្សាភិបាល (code of ethics) ដែល​រំពឹង​ថា​សមាជិត​ទាំងអស់​នឹង​អនុលោម​តាម ឬ ប្រថុយ​នឹង​ការ​បដិសេធ​។

តាម​របៀប​នេះ អង្គការ​ទាំង​ឡាយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​នូវ​ក្រម​សីល​ធម៌​ស្តង់​ដារសម្រាប់​វិ​ជ្ជា​ជីវៈ​នេះ។ ទោះ​បីជា​មាន​យុត្តា​ធិការ​ នៅ​ទី​ដែល​មាន​ច្បាប់​ ឬ ទី​ដែល​គ្មាន​ច្បាប់​ការ​ពារ​ការងារ​ក៏​ដោយ វិស្វករ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​ជានិច្ច។​

ក្នុង​ករណី​ នៅ​តំបន់​ដែល​ការ​ងារ​របស់​វិស្វ​ករ​មាន​ការ​បរា​ជ័យ​ នោះ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើធ្វេស​ប្រហែស​របស់​គាត់​ ហើយ​បើ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​វិញនោះ គាត់​នឹង​ត្រូវជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ធ្វេស​ប្រហែស​។

ការ​ងារ​របស់​វិស្វ​ករ​ត្រូវ​តែ​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង់​របស់​ច្បាប់​ និង បទ​បញ្ជា​ជា​ច្រើនដូច​ជា​ ច្បាប់​សាង​សង់​​អគារ​ និង ច្បាប់​ជាប់​ទាក់​ទង​ទៅ​នឹង​បរិស្ថាន​ជាដើម​។

ប្រសិនបើប្អូនៗស្រលាញ់មុខវិជ្ជាវិទ្យាសាស្ត្រ ពូកែខ្លាំងខាងគណិតវិទ្យា រូបវិទ្យា ចូលចិត្តគូរ និងមានភាពល្អិតល្អន់គ្រប់ជ្រុងជ្រោយ នោះមុខវិជ្ជានេះប្រាកដជាសិក្សាមិនងាយធុញទ្រាន់ ឬបោះបង់ចោលពាក់កណ្ដាលទីឡើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN