យុវជនមួយរូប​​ បានចែករំលែកបទពិសោធន៍ធ្វើឱ្យដឺក្រេភ្នែកម្ញ៉ូបចុះលេខទាប​ ដោយប្រើភេសជ្ជៈ១មុខនេះ

ដោយសារតែសម័យនេះជាសម័យកាលជឿនលឿន ការប្រើបច្ចេកវិជ្ជាទំនើបដូចជាកំព្យូរទ័រ និងទូរស័ព្ទដៃ ក៏កាន់តែមានការរីកចម្រើនឡើង  តែវាក៏បានរងផលប៉ះពាល់ដល់សុខភាពភ្នែគផងដែរ។ ​ដោយកាំរស្មី​ និងពន្លឺចេញពីឧបករណ៍ទំនើបៗទាំងនេះនឹងធ្វើឱ្យកើតមានបញ្ហាម្ញូ៉បភ្នែកមើលឆ្ងាយលែងច្បាស់ ទាល់តែប្រើវ៉ែនតាពាក់តម្រូវដែក្រេភ្នែកទើបអាចមើលឃើញប្រក្រតីបាន។

យ៉ាងណាមិញ ស្រាប់តែពេលនេះមានយុវជនមួយរូបបានចេញមុខចែកចាយបទពិសោធន៍ទាក់ទងនឹងបញ្ហាភ្នែកម្ញូ៉បរបស់ខ្លួនថា មានភេសជ្ជៈមួយមុខ គ្រាន់តែកិនលាយទទួលទានជាប្រចាំស្រាប់តែដឺក្រេភ្នែកបានចុះទាបគួរឱ្យភ្ញាក់ផ្អើល។

134857121_3091530614279800_5948213379963687744_n

តាមរយៈគណនីហ្វេសប៊ុក Teng Yuthy Korn បានរៀបរាប់ឱ្យដឹងថា៖ «​ សួស្ដីអ្នកទាំងអស់គ្នាខ្ញុំចង់ចែករំលែកបន្តិចទាក់ទងជាមួយនឹងរឿងភ្នែកម្ញ៉ូបរបស់ខ្ញុំ។

ភ្នែកខ្ញុំការមុនឡើងដល់ទៅ 1075ដឺក្រេ សងខាង បន្ទាប់មកខ្ញុំបានញ៉ាំ ការ៉ុត ជាមួយនឹង ដំឡូងឈាមមាន់ ( beetroot + caroot) រយៈពេល 3 ខែ កិនចូលគ្នា ឬកៀបយកទឹកញ៉ាំរាល់ព្រឹក។ ហើយពេលដែលខ្ញុំពាក់វ៉ែនតាចាស់របស់ខ្ញុំ មានអារម្មណ៍ចេះទៅវិលវល់ ដល់ពេលថ្ងៃនេះខ្ញុំពិនិត្យភ្នែកម្ដងទៀត ដល់ទៅ3កន្លែងវានៅសល់តែទៅ 650ដឺក្រេ សងខាង តែប៉ុណ្ណោះ។ វាជារឿងមួយដែលនឹកស្មានមិនដល់✌️🙏🙏🙏

បញ្ចាក់៖ ញុំាឆៅ beetroot 1, carrots 2 ស្រស់ឯងកិនដូចទឹកក្រឡុកក៏បាន កៀបយកទឹកផ្សេង កាកផ្សេងក៏បាន។ ក្លិនវារៀនក្រពុលបន្តិច ញ៉ាំវាដំបូងវារាងរាគរួសដោយសារតែវាមានជាតិ fiber ប៉ុន្តែយើងចាប់ផ្ដើមសង្កេតមើលថា 1ខែក្រោយមកសាច់ឈាមយើងនឹងរាងស្រស់ព្រោះដោយសារតែវាដូរគ្រាប់ឈាម។ និយាយរួមវាដូច collegen ជាមួយ fiber អញ្ចឹង។ ហើយមួយទៀតវាជួយឲ្យយើងគេងលក់ស្រួល មិនសូវសុបិនច្រើន។ បើជាមនុស្សស្រីអញ្ចឹងវាជួយច្រើនជាងមនុស្សប្រុស! »។

S897

Beet Carrot W

854483_Shamarie84_84de1aa7 C6ac 4795 998d B7208ffe2c3a

referrerpolicy="no-referrer-when-downgrade"mute="true">

នេះគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់យុវជនមួយរូបតែប៉ុណ្ណោះ ប្រសិនជាចង់ដឹងលទ្ធផលអាចសាកល្បងតាមបាន ​ព្រោះផ្លែឈើទាំង២មុខនេះ ​ក៏ជាផ្លែឈើដែលមានតម្លៃថ្លៃ និងមានគុណប្រយោជន៍ច្រើនចំពោះសុខភាពដែរ៕

133805189_3086572091442319_3871503796849882742_n

Carrot Beetroot Weightloss1