របស់​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍​មុន​គេ​ក្នុង​រូបភាព​នេះ អាច​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​អ្នក​តាំង​ពី​កំណើត

នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​រមែង​កើត​មាន​ភាព​ភ័យ.ខ្លាច​ណា​មួយ​តាំង​ពី​កំណើត ​នោះ​ក៏​ដោយសារ​តែ​ពួក​គេ​ធ្លាប់​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ខ្លាច ឬ​រឿង​ខ្លះ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​សៅហ្មង​ចិត្ត និង​ចងចាំ​មក​ទល់​សព្វថ្ងៃ។

Psychotest

តាម​រយៈ​រូបភាព​មួយ​សន្លឹក ដែល​មាន​លាយឡំ​នូវ​របស់របរ​ជា​ច្រើន​ក្នុង​នេះ អាច​បង្ហាញ​ចម្លើយ​ពី​ភាព​ភ័យខ្លាច​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ត្រឹម​មើល​តាម​រយៈ​របស់​ដំបូង​ដែល​អ្នក​បាន​ចាប់​អារម្មណ៍៖

១) ប្រសិន​អ្នក​ចាប់​អារម្មណ៍​ផ្លែ​ស្រ្តប៊េរី

1

រូបភាព​ផ្លែ​ស្រ្តប៊េរី​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រូបភាព និង​មាន​ទំហំ​ធំ​ងាយ​ចាប់​អារម្មណ៍ គឺ​ជា​អត្តសញ្ញាណ​បង្ហាញ​ថា​អ្នក​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ខ្លាច​គេ​បដិសេធ​ខ្លាំង​បំផុត ជា​ពិសេស​គឺ​នៅ​ក្នុង​រឿងរ៉ាវ​ស្នេហា។

អ្នក​អាច​ជា​មនុស្ស​ដែល​បារម្ភ​ខ្លាំង គិត​ខ្លាំង និង​ព្រួយ​ខ្លាំង រហូត​សឹង​តែ​ពេល​ខ្លះ ប៊ិះ​តែ​បាត់បង់​មនុស្ស​ស្រលាញ់​នៅ​ក្បែរ​ខ្លួន។

២) ប្រសិន​អ្នក​ចាប់​អារម្មណ៍​ក្មេង​ស្រី

2

ក្មេង​ស្រី​ដែល​អង្គុយ​នៅ​លើ​ស្មៅ គឺ​អាច​ស៊ី​ជម្រៅ​បង្ហាញ​ថា​អ្នក​នៅ​មាន​អារម្មណ៍​រវើរវាយ ជាមួយ​រឿង​ដែល​ពិបាក​នឹង​ទទួល​យក​កាល​ពី​នៅ​កុមារភាព។ អាច​ថា ដោយសារ​តែ​អ្នក​កាល​នៅ​ក្មេង​មិន​សូវ​ទទួល​បាន​ភាព​កក់ក្តៅ ឬ​ត្រូវ​បាន​ឪពុក​ម្តាយ​បោះបង់​ចោល​រយៈ​ពេល​យូរ ហើយ​នាំ​ឲ្យ​វា​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​អ្នក​មក​រៀង​រហូត។

ប៉ុន្តែ​អ្នក​គប្បី​គួរ​ត្រូវ​គិត​ថា គ្មាន​ឪពុក​ម្តាយ​ណា​ដែល​មិន​ស្រលាញ់​កូន​នោះ​ទេ បែប​នេះ​គួរ​រៀន​បើក​ចិត្ត​និង​អភ័យទោស​ប្រសិន​អ្នក​ធ្លាប់​ប្រទះ​នូវ​បញ្ហា​នោះ។

៣) ប្រសិន​អ្នក​ចាប់​អារម្មណ៍​ដើម​ឈើ​ទាំង​ពីរ​នៅ​សង​ខាង

3


ប្រសិន​អ្នក​សម្លឹង​ភ្លាម ចាប់​អារម្មណ៍​ទៅ​លើ​ដើម​ឈើ​ទាំង​ពីរ​សង​ខាង​មុន​គេ នោះ​អាច​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​មាន​ចិត្ត​រឹងមាំ ហើយ​ឆាប់​ទទួល​យក​អារម្មណ៍​បាក់​ទឹកចិត្ត អាក់អន់​ចិត្ត​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​រហ័ស​បំផុត រហូត​ដល់​ពេល​ខ្លះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​ទៀត​ផង។

ដំណោះស្រាយ​ល្អ ប្រសិន​អ្នក​ស្ថិត​ក្នុង​ជំពូក​នេះ អ្នក​គួរ​តែ​រៀន​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ ហើយ​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្លួន​ឲ្យ​បាន​ច្រើន។

៤) ប្រសិន​អ្នក​ចាប់​អារម្មណ៍​សត្វ​មេអំបៅ

4

សត្វ​មេអំបៅ​ក្នុង​រូប​នេះ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​គិត​ពី​អតីតកាល ហើយ​រមែង​ចំណាយ​ពេល​គិត​ពី​រឿង​ដែល​កើត​ឡើង​កន្លង​ហួស​ទៅ​ហើយ​នោះ។

តាម​ពិត​ទៅ​អ្នក​ត្រូវ​ចាំ​ថា អតីត​កាល​ដែល​កើត​ឡើង​ហើយ មិន​អាច​ត្រលប់​មក​វិញ​ទេ បែប​នេះ​គួរ​រៀន​រស់នៅ​ជាមួយ​បច្ចុប្បន្នកាល មិន​ថា​ជួប​ប្រទះ​រឿង​អ្វី​ក៏​ដោយ ហើយ​នេះ​ជា​វិធី​តែ​ម្យ៉ាង​គត់​ដែល​អាច​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​រីករាយ​បាន។

៥) ប្រសិន​អ្នក​ចាប់​អារម្មណ៍​ចេញ​ជា​រូបភាព​លលាដ៍​ក្បាល

5

ចន្លោះ​រូបភាព​នៅ​កណ្តាល​នៃ​ដើម​ឈើ​ទាំង​សង​ខាង បើ​អ្នក​សម្លឹង​ឲ្យ​យូរ គឺ​មើល​ទៅ​ប្រៀប​ដូច​ជា​លលាដ៍​ក្បាល​មួយ​អ៊ីចឹង។ រូបភាព​នេះ​តំណាង​ឲ្យ​ការ​ភ័យ.ខ្លាច​នូវ​សេចក្តី​ស្លាប់ ដោយ​ពេល​ខ្លះ​គ្រាន់​តែ​អ្នក​គិត​ដល់​រឿង​អាក្រក់​ណា​មួយ អ្នក​ក៏​ចាប់​ផ្តើម​មាន​អារម្មណ៍​​ភ័យខ្លាច​ខ្លាំង​កើត​ឡើង​ភ្លាម។

មួយ​ផ្សេង​ទៀត​អាច​ថា អ្នក​ធ្លាប់​ទទួល​រង​នូវ​ការ​បាត់បង់​មនុស្ស​ជាទីស្រលាញ់ ហើយ​អ្នក​នៅ​តែ​ជា​មនុស្ស​ដែល​តស៊ូ​ជម្នះ​នៅ​អារម្មណ៍​បាត់បង់​មួយ​នោះ។

ស្តាប់​ទៅ​វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ព្យាយាម​គិត​ពី​រឿង​វិជ្ជមាន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រែ​សម្រួល៖ ក្នុង​ស្រុក | ប្រភព៖ Namastest

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក