លើក​ម្រាម​ដៃ​តិច​មើល តើ​អ្នក​ស្ថិត​នៅ​ប្រភេទ​មួយ​ណា? វា​អាច​បង្ហាញ​ច្បាស់ៗ​ពី​ខ្លួន​អ្នក

ការ​យល់​ពី​ខ្លួន​ឯង​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ស្វែងយល់​ជា​ចាំ​បាច់ តែ​ក៏​ជឿ​ថា រមែង​មាន​ចន្លោះ​ប្រហោង​ខ្លះ ដែល​អ្នក​ផ្ទាល់​មិន​ងាយ​បាន​ដឹង​ឡើយ លុះត្រា​ណា​តែ​មាន​ការ​ប្រាប់​ឬ​បង្ហាញ​ចេញ​ពី​មាត់​អ្នក​ដទៃ។

យ៉ាងណាមិញ​យើង​ក៏​អាច​មើល​ដឹង​ពី​អត្តចរិត​ឬ​លក្ខណៈសម្បត្តិ​របស់​អ្នក​បាន​ច្បាស់​ផង​ដែរ ដោយ​ត្រឹម​តែ​សម្គាល់​តាម​រយៈ​ប្រភេទ​ម្រាម​ដៃ​ដែល​អ្នក​មាន​ពី​កំណើត។ ចូរ​លើក​បាត​ដៃ​ត្រលប់​មក​ម្ខាង​ទៀត ហើយ​មើល​នៅ​ត្រង់​ម្រាម​ដៃ​កណ្តាល​និង​ម្រាម​ដៃ​នាង​របស់​អ្នក តើ​អ្នក​ស្ថិត​នៅ​ប្រភេទ A, B ឬ C ហើយ​ទៅ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

ម្រាម​ដៃ​ប្រភេទ​ A:

A

បើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ទី ១ នេះ អ្នក​គឺ​ជា​បុគ្គល​ដែល​មិន​ចូលចិត្ត​ចែករំលែក​អារម្មណ៍​របស់​ខ្លួន​ឯង​ទៅ​កាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ និយាយ​ឲ្យ​សាមញ្ញ​ទៅ​គឺ​ជា​មនុស្ស​ចូលចិត្ត​លាក់​អារម្មណ៍ ហើយ​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្ពស់ ហើយ​បើ​បាន​ស្រលាញ់​នរណា​ហើយ​គឺ​ដាក់​អារម្មណ៍​ទៅ​លើ​ម្នាក់​នោះ​ខ្ពស់​ខ្លាំង​ណាស់។

ប្រភេទ​មនុស្ស​មិន​ស្មោះត្រង់ និយាយ​មិន​ពិត លាក់​ពុត គឺ​ជា​អ្វី​ដែល​អ្នក​ផ្ទាល់​មិន​ចូលចិត្ត​ឡើយ។ ដោយ​ឡែក​សម្រាប់​អ្នក​វិញ​គឺ​ជា​មនុស្ស​មាន​បេះដូង​ធំ ដែល​ចូលចិត្ត​ជួយ​គេ​ឯង និង​មើល​ទុក្ខ​ធុរៈ​អ្នក​ជុំវិញ​ខ្លួន។

ម្រាម​ដៃ​ប្រភេទ B:

B


ជា​មនុស្ស​ដែល​ស្មោះត្រង់ ហើយ​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រលាញ់​វិញ គឺ​នឹង​រមែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​មួយ​ទំហឹង​អស់​ពី​ខ្លួន​តែ​ម្តង។ អ្នក​ក៏​ស្រដៀង​នឹង​មនុស្ស​ប្រភេទ​ទី​មួយ ដែល​ប្រើប្រាស់​អារម្មណ៍ និង​មនោសញ្ចេតនា​ខ្ពស់ ប៉ុន្តែ​ក៏​រមែង​ខ្លាច​ការ​ឈឺ​ចាប់​ខ្លាំង​បំផុត​ដែរ។

អ្វី​ដែល​សំខាន់​សម្រាប់​ប្រភេទ​មនុស្ស​ទី​ពីរ​នេះ គឺ​ជា​មនុស្ស​លះបង់​ខ្ពស់ ដើម្បី​បញ្ចប់​នូវ​គោលបំណង​ឬ​គោលដៅ​ណា​មួយ រហូត​ដល់​ពេល​ខ្លះ​ទោះ​ខ្លួន​ឯង​ជួប​បញ្ហា​ឬ​គ្រោះថ្នាក់​អ្វី ក៏​មិន​រមែង​បង្ហាញ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ដែរ។

ម្រាម​ដៃ​ប្រភេទ C:

C

ប្រភេទ​ទី ៣ ដែល​ជា​មនុស្ស​មាន​ម្រាម​ដៃ​នាង នៅ​ទាប​ជាង​ខ្នាំង​ទី​មួយ​នៃ​ម្រាម​ដៃ​កណ្តាល គឺ​អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​ភ្លេច​នូវ​រឿងរ៉ាវ​ខឹង​សម្បា​ទៅ​លើ​នរណា​ម្នាក់​ឆាប់​រហ័ស​បំផុត ហើយ​ចូលចិត្ត​គោរព​និង​ឲ្យ​តម្លៃ​លើ​ការ​ផ្តល់​យោបល់​របស់​អ្នក​ដទៃ ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​អ្នក​ចេះ​មាន​អារម្មណ៍​ថា រាង​ទើសទាល់​ដែរ ប្រសិន​ភាគី​ម្ខាង​ទៀត​ហាក់​មាន​មោទនភាព​ជ្រុល។

ប៉ុន្តែ​បើ​ធ្វើ​ខុស​នូវ​កំហុស​ណា​មួយ អ្នក​គឺ​ជា​មនុស្ស​ដែល​រមែង​ចូលចិត្ត​សុំទោស​គេ​មុន ហើយ​មាន​រឿងរ៉ាវ​បញ្ហា​អ្វី រមែង​ចូលចិត្ត​ដោះស្រាយ​ដោយ​ខ្លួន​ឯង ព្រោះ​ចង់​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា​អ្នក​អាច​ធ្វើ​បាន​និង​ដោះស្រាយ​បាន​នូវ​បញ្ហា​ណា​មួយ​ដោយ​មិន​ចាំ​បាច់​ពឹង​ពាក់​អ្នក​ដទៃ៕

ប្រភព៖ Jesusdaily | ប្រែ​សម្រួល៖ Knongsrok