ឆុត​ណាស់! នេះ​និយមន័យ​កាត់​សុបិន​ទាំង ១០ ដែល​មនុស្ស​ភាគ​ច្រើន​ឧស្សាហ៍​ជួប

ជឿ​ថា​នរណា​ក៏​ធ្លាប់​សុបិន​ដែរ ហើយ​បើ​តាម​វិទ្យាសាស្ត្រ​គេ​តែង​និយាយ​ថា ដោយសារ​អារម្មណ៍​ហត់​នឿយ​មុន​ពេល​ចូល​ដំណេក ឬ​អ្នក​គ្រាន់​តែ​គិត​ដល់​អ្វី​ដែល​បាន​ជួប​ប្រទះ​កាល​ពី​ពេល​កន្លង​ទៅ។

យ៉ាងណាមិញ​បើ​តាម​ជំនឿ​គឺ​សុបិន​ទាំង​អស់​នោះ វា​មាន​និយមន័យ​រៀងៗ​គ្នា ហើយ​ភាគច្រើន​គឺ​ឈុត​ដែល​អ្នក​គួរ​តែ​ដឹង និង​មិន​គួរ​រំលង​នោះ​ទេ។ យើង​បង្ហាញ​និយមន័យ​នៃ​សុបិន​ទាំង ១០ ដូច​ខាង​ក្រោម៖​

សុបិន្តថាមានកូន

1

បញ្ជាក់ន័យថា: បើអ្នកមានគ្រួសារហើយខ្លួនអ្នកចង់មានកូននឹងគេដែរ ប៉ុន្តែបើអ្នកនៅលីវនៅឡើយ គឺវាបញ្ជាក់ន័យថា អ្នកកំពុងត្រូវការស្នេហាជាគ្រួសារចង់មានប្តីមានប្រពន្ធ និងចង់មានកូនផង។ អ្នកសាកល្បងគិតក្នុងចិត្តខ្លួនឯងមើល មានស្រមើស្រមៃចង់បានអ្វីខ្លះ? អ្នកមានដេកស្រមៃចង់បានវាមកឱបក្រសោបទេ? ទាំងអស់នេះហើយទើបជំរុញឱ្យអ្នកសុបិនឃើញដូច្នេះ។

សុបិន្តឃើញឃ្មុំ

2

បញ្ជាក់ន័យថា: មានសញ្ញាដាស់តឿនគ្រោះភ័យអាសន្នបង្កប់នៅក្នុងខ្លួន។ បើសុបិនថា ត្រូវឃ្មុំទិច បញ្ជាក់ថា អ្នកកំពុងមានបញ្ហាចោមរោមស្ទើរគ្រប់ទិសទីក្នុងពេលនេះអ្នកគួររក វិធីទប់ទល់ ឬការពារទុកជាមុនបានហើយ។

សុបិន្តឃើញរថយន្ត

3

បញ្ជាក់ន័យថា: អ្នកកំពុងស្វះស្វែងរកភាពជឿនលឿនក្នុងជីវិត ប៉ុន្តែបើសុបិនឃើញថា យានជំនិះ របស់អ្នកត្រូវចោរលួច បញ្ជាក់ន័យថា អ្នកកំពុងមានអារម្មណ៍ត្រូវគេបោកប្រាស់ ឬដើរខ្សែលើខ្លួនដោយនរណាម្នាក់តែមិនទាន់ដឹងជាក់លាក់នៅឡើយ។

សុបិន្តឃើញសង្សារចាស់

4

បញ្ជាក់ន័យថា: អ្នកអាចមានអ្វីនៅសេសសល់ជំពាក់វាក់វិនខាងផ្លូវចិត្តទៅលើខ្លួន គេខ្លះនៅឡើយ។ ប្តី ឬបុរសនោះធ្លាប់មានភាពផ្អែមល្ហែមជាមួយអ្នក។ វាបានជំរុញឱ្យវិញ្ញាណមួយផ្នែកខ្លះត្រូវការរូបគេ ហើយចិត្តរបស់អ្នកមិនទាន់ដាច់អាល័យអស់នៅឡើយដែរ។

សុបិន្តឃើញផ្កា

Flowers In The Garden

បញ្ជាក់ន័យថា: បើសិនផ្កាក្នុងសុបិនរបស់អ្នកជាផ្កាស្រស់ បញ្ជាក់ន័យថា អ្នកកំពុងមានសេចក្តីសុខ និងពេញចិត្តក្នុងជីវិត ប៉ុន្តែបើសុបិនឃើញផ្ការុះរោយ មានន័យថា អ្នកំពុងជួបប្រទះភាពនឿយណាយនៅក្នុងចិត្ត។

សុបិន្តឃើញកង្កែប

6

បញ្ជាក់ន័យថា ក្តីសង្ឃឹមអ្វីៗដែលអ្នកបានគិតទុកទាំងប៉ុន្មាននោះអាចមានកំហុសឆ្គងឬកំពុង រលំរលាយ។

សុបិន្តធ្លាក់ពីទីខ្ពស់

7

បញ្ជាក់ន័យថា អ្នកកំពុងមានអារម្មណ៍ថា ខ្លួនត្រូវគេបោះបង់ចោលពីអ្នករបស់នៅជុំវិញខ្លួន។

សុបិន្តឃើញថាស្លាប់

8

បញ្ជាក់ន័យថា អ្នកកំពុងត្រូវការកម្លាំងចិត្តដើម្បីតស៊ូជម្នះពីដំណើរជីវិត បន្តទៀត ប៉ុន្តែពេលខ្លះ ការសុបិនបែបនេះ ក៏កំពុងបញ្ជាក់ន័យថាអ្នកកំពុងឈានឡើងខ្ពស់ ឬមានតួនាទីថ្មីក្នុងជីវិតដែរ។

សុបិន្តឃើញសត្វចិញ្ចឹម

9

បញ្ជាក់ន័យថា កំពុងទទួលខុសត្រូវការងារខ្ពស់ ប៉ុន្តែសុបិនឃើញសត្វចិញ្ចឹមឈឺបញ្ជាក់ន័យថា អ្នកកំពុងធ្វេសប្រហែស ឬបោះបង់ចោលការទទួលខុសត្រូវរបស់អ្នកចំណែកណាខ្លះហើយ ។ អ្នកអាចទទួល ផលប៉ះទង្គិចពីក្រុមមនុស្សធ្វើការជាមួយគ្នា ឬអ្នកជិតខាង បើអ្នកមិនប្រញាប់កែប្រែចំណុចខ្វះខាតនេះទេនោះ។

សុបិន្តឃើញផ្ទះ

10

បញ្ជាក់ន័យថា: ការសុបិនឃើញដល់ផ្ទះ គឺវាបញ្ជាក់ន័យប្រាប់ដល់ស្ថានការណ៍បច្ចុប្បន្នក្នុងជីវិត របស់អ្នក ។ បើអ្នកសុបិនឃើញនៅក្រោមសំយាបផ្ទះ ឬបន្ទប់ក្រោមដីបញ្ជាក់ន័យថា អ្នកកំពុងភ្ញាក់រឭកពីរឿងអ្វីមួយដែលធ្លាប់មានកំហុសឆ្គង ប៉ុន្តែបើសុបិនឃើញដល់បន្ទប់ជាន់លើ ឬលើដំបូល បញ្ជាក់ន័យថា អ្នកកំពុងជួបផលសម្រេចអ្វីមួយនិងបើសុបន្តិឃើញផ្នែកណាមួយនៅត្រង់ ពាក់កណ្តាលផ្ទះមានន័យថា អ្នកកំពុង ជួបប្រទះភាពខ្វល់ខ្វាយក្នុងចិត្តហើយ ។

ប្រែសម្រួល៖ ក្នុងស្រុក