4 កន្លែងមានលើពិភពលោកដែលជឿថាជាផ្លូវទៅកាន់ឋាននរក និងមានប្រវត្តិដ៏គួរអោយខ្លាច

បរទេស ៖នៅលើពិភពលោកយើងនេះត្រូវបានគេជឿថា មានរឿងរ៉ាវដែលកំពុងក្នុងការស្រាវជ្រាវនិងអាថ៍កំបាំងជាច្រើនជាពិសេសរឿងរ៉ាវអបិយជំនឿផ្ទាល់តែម្តង ។ទៀតសោតទាក់ទងនិងអបិយជំនឿ  យើងប្រាកដជាចង់ដឹងថា តើលើលោកយើងនេះមានឋាននរករឺឋានសួគ៍ពិតប្រាកដរឺគ្រាន់តែជារឿងនិទាន ។តើលើលោកនេះមាន ផ្លូវទៅឋាននរកមែនរឺយ៉ាងណា ?

Hell

តោះ!មកស្គាល់ទីតាំង៤កន្លែងដែលត្រូវបានគេសន្មតថាជាផ្លូវទៅកាន់ឋាននរកដែលមានពិតនៅលើលោកនេះ ថែមទាំងរឿងរ៉ាវដែលអ្នកវិទ្យាសាស្ត្រមិនទាន់ស្រាវជ្រាវរកឃើញនៅឡើយទេ :

១.ទីក្រុងបុរាណ Hierapolis ប្រទេសទួរគី 

Heira

ទីក្រុងបុរាណមួយឈ្មោះថា  Hierapolis  ក្នុងប្រទេសទួរគីធ្លាប់ជាកន្លែងដែលត្រូវបានគេចាត់ទុកជាទីសក្ការៈរបស់ផ្លាតូ។ ទីតាំងនេះត្រូវបានរកឃើញឡើងវិញនៅឆ្នាំ ១៩៦៥ ។ កូនប្រាសាទបុរាណនេះ មានជាតិឧស្ម័នមួយប្រភេទដែលកំដៅដូចទឹកក្តៅនៃផាំគុលេលមានប្រភពចេញពីរូងច្រកប្រាសាទនេះ ដែលមានជាតិពុលគ្មាននរណាអាចចូលទៅក្នុងនោះបានឡើយ ។

ប្រជាជនហីរ៉ាប៉ូលីសនៅតំបន់នោះ ជឿថា កន្លែងនោះត្រូវបានចាត់ទុកជាច្រកចូលឋាននរកទៅស្រទាប់ក្រោមនៃផែនដី ជាទីនៃពួកអសុរកាយរស់នៅ។ អ្នកស្រាវជ្រាវម្នាក់ ដែឡធ្វើដំណើរពីគ្រប់ទិសទីនៃពិភពលោក បានពលិកម្មចូលទៅក្នុងនោះដើម្បីដឹងថាទីនោះមានអ្វីអាថ៍កំបាំងអោយពិតប្រាកដ ។ក្រោយពីចូលបាន៧ថ្ងៃ គាត់ក៏ត្រូវបានគេសន្មតថា ស្លា.ប់នៅកន្លែងនោះ ។

២.ទីក្រុងហ្វុងទូ ប្រទេសចិន

192b63uze9dp1jpg

ទីក្រុងកប់ខ្មោចមានអាយុជាង ២០០០ ឆ្នាំដែលមានទីតាំងស្ថិតនៅក្នុងក្រុងចុងឈីងត្រូវបានគេគិតថាជាកន្លែងកប់អ្នកស្លា.ប់ដោយគ្រោះ.ថ្នាក់.ចរាចរណ៍នៅទីនោះ ជាពិសេសផ្លូវរង្វង់មូលនៃទីក្រុងផ្ទាល់តែម្តង។

រឿងព្រេងមួយពីរាជវង្សហានប្រាប់ពីមន្រ្តីអធិរាជពីរនាក់គឺវ៉ាងហ្វាំងពីងនិងយិនចាងសេង ដែលបានលះបង់ជីវិត។ ឈ្មោះរបស់ពួកគេត្រូវបានបញ្ចូលគ្នា"ស្តេចនៃឋាននរក" ហើយដូច្នេះវ៉ាងហ្វាំងពីងដែលជាភ្នំដែលមើលពីលើយិនចាងសេងត្រូវបានគេស្គាល់ថាជាទីតាំងកងទ័ពស្តេចនរក។

ទីក្រុងនេះពោរពេញទៅដោយប្រាសាទព្រះពុទ្ធសាសនាដែលគេ និយាយថាពោរពេញទៅដោយវិញ្ញាណអមតៈនិងធ្វើទារុណកម្មមនុស្សស្.លាប់។ ភាគច្រើននៃអ្នកដំណើរតែងទទួលគ្រោះ.ថ្នាក់ ស្លា.ប់នៅកន្លែងរង្វង់មូលនៃរួបសំណាកអ្នកទាំងពីរគួរអោយចម្លែក។

៣.ភ្នំភ្លើង Masaya

192b5bwpquwskjpg

ប្រជាជនជនជាតិដើមអរម៉ូរីនៃម៉ាសានៅសម័យនីការ៉ាហ្គា មិនជឿថាមាត់នៃអន្លង់ភ្នំភ្លើងនេះ គឺជាច្រកទ្វារទៅកាន់ឋាននរកទេប៉ុន្តែមានទំនៀមទម្លាប់ក្នុងស្រុកមួយដែលថាភ្នំភ្លើងនេះគឺជាកន្លែងអាបធ្មប់ម្នាក់រស់នៅខាងក្នុងរណ្ដៅដ៏កាចសាហាវនេះ។ 

នៅឆ្នាំ ១៥២៩ Mercedarian Fray Francisco de Bobadilla បានបោះជំហានឡើងលើភ្នំភ្លើងនេះដើម្បីស្រាវជ្រាវស្វែងយល់ថាទីនោះជាច្រកមាត់ឋាននរកដែលមានព្រលឹងបិសាចកាចសាហាវមែនរឺអត់ ។

ប៉ុន្តែតើអ្នកដឹងទេថា? គាត់បានបាត់ខ្លួនដោយមិនដឹងមូលហេតុ ដោយអាថ៍កំបាំង ដែលអាជ្ញាធរនៅទីនោះ ស្វែងរកមិនឃើញ រហូតមកដល់សព្វថ្ងៃនេះ ដោយបន្សល់ទុកតែកាបូបស្ពាយនិងស្បែកជើងមួយជំហៀងតែប៉ុណ្ណោះ។

៤.ទន្លេAcheron

Image29923[4308]

Acheron គឺជាទន្លេមួយដែលហូរកាត់ភាគពាយព្យប្រទេសក្រិក ដែលវាមិនមែនជាទន្លេធម្មតានោះទេ។ ទន្លេត្រូវបានគេនិទានពីរឿងរ៉ាវទន្លេនេះគឺជាផ្លូវទៅកាន់ឋាននរក ដោយអ្នកគ្រាន់តែធ្វើដំណើរតាមទឹកហូរដោយទន្លេរហូតដល់រូងមួយ ដែលមិនទាន់បាននរណាម្នាក់អាចសន្និដ្ឋានបានថារូងនោះមានអ្វិខ្លះ រឺដូចពាក្យដែលគេនិយាយថាផ្លូវចូលឋាននរកមែនរឺអត់ទេ ព្រោះបើអ្នកហ៊ានតែចូល អ្នកនឹងគ្មានថ្ងៃចេញជាដាច់ខាត ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖