Cristiano Ronaldo ធ្លាប់​គិត​ថា​ចង់​ធ្វើ​ជា​អ្នក​នេសាទត្រី​នៅ​ស្រុក​កំណើត​ក្នុង​វ័យ​៣៥ឆ្នាំ

តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ Cristiano Ronaldo មិន​បាន​ចាកចេញ​ពី​ពី​ទឹក​ដី ​Madeira ដែល​ជា​កោះ​មួយ​របស់​ប្រទេស​ព័រទុយហ្គាល់ ដើម្បី​សម្រេដ​គោលបំណង​ជា​កីឡាករបាល់​ទាត់​អាជីព​ដូចបច្ចុប្បន្ន?

BO9olvz CIAEb Oh L

កីឡាករលំដាប់​ពិភពលោក​រូបនេះ​ អាច​នឹង​ក្លាយ​ជា​អ្នក​នេសាទត្រី​នៅ​លើ​ទូក​ប្រសិន​បើ​មិនមក​លេង​បាល់​ទាត់​ហើយ របរនេរសាទត្រី​នេះ​គឺ​ជា​ការងារចម្បង​របស់​ប្រជាន​ជន​ដែល​រស់​នៅ​លើ​កោះ​ Madeira។ ក្នុងបទសម្ភាសន៍​មួយ​ម្ចាស់​ពាន Ballon dÖr ៥​គ្រឿង​រូបនេះបាន​និយាយថា៖

94bd358c 5242 4256 827c Dc6158aeb179

"នៅ​វ័យ៣៥ឆ្នាំ? កាល​ខ្ញុំនៅ​ក្មេង​! ខ្ញុំ​គិត​បែប​ក្មេង​ដែរ​កាល​នោះ! ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​នេសាទ​ត្រី​នៅ​លើ​កោះ Madeira"។

មក​ដល់​បច្ចុប្បន្ន​! ទោះ​បី​ជា​ Cristiano Ronaldo មាន​វ័យ៣៥ឆ្នាំ​ហើយ​ក៏​ដោយ​ក៏​គាត់​មិន​លាក់លាម​អំពី​មហិច្ឆតាឈ្នះ​ពាន​ក្នុង​បាល់​ទាត់​នោះ​ទេ គាត់​នៅ​តែ​ចង់​លេង​បាល់​និង​បន្ត​ឈ្នះ​ពាន​ជា​រៀងរហូត។ លើស​ពី​នេះ​គាត់​ក៏​មិន​ដែល​លាក់លាម​សកម្មភាព​ប្រចាំ​ថ្ងៃ​ក្នុង​បណ្ដាញ​សង្គមដែរ។

136980706_3854879687905849_5256103372470138620_o

អ្វី​ដែល​លើស​ពី​នេះ​! កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់មិន​ដេល​បំភ្លេច​អតីតកាលដ៏​ជូចត់ ដែល​ជួប​ភាព​ក្រី​ក្រ។ សម្រាប់​ Ronaldo ដែល​ធ្លាប់​តែ​ជា​មនុស្ស​ម្នាក់​ចង់​បាន​របស់ហូប​ដើម្បី​រស់​នោះ ឱកាស​មាន​អនាគតដ៏​ភ្លឺស្វាង​ហាក់​ដូច​ជា​ស្ដួចស្ដើងណាស់។ ហើយ​ម្យ៉ាង​វិញ​ទៀត ការ​នេសាទត្រី​គឺ​ជា​របរ​មួយ​សំខាន់​ក្នុង​ស្រុក​កំណើត នេះ​គឺ​ជា​មូលហេតុ​ដែល​គាត់​រំពឹង​ថា​ខ្លួន​នឹង​ក្លាយ​ជា​អ្នក​នេសាទ។

24396402 0 Image A 72_1580998730021

Cristiano Ronaldo ពិតជាបានជ្រើសរើសដ៏ល្អបំផុតក្នុងជីវិតរបស់គាត់ ដោយប្ដូរ​មក​ពាក់ស្បែក​ជើងបាល់​ទាត់ ប៉ុន្តែគាត់មិនបានភ្លេចកំណើតខ្លួនថាគាត់មកពីណា ឬប្រពៃណីរបស់គាត់ជា​អ្វី​នោះ​ទេ៕