ផ្លែ​ឈើ​និង​អាហារ ៤ ប្រភេទ​នេះ បើ​ហ៊ាន​ដាក់​ក្នុង​ទឹកកក​យូរ អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ!

ជា​ទូទៅ​ស្រ្តី​មេផ្ទះ​រមែង​ចូលចិត្ត​ទុក​ចំណី​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​ផ្សេងៗ​ក្នុង​ទូ​ទឹកកក ព្រោះ​គិត​ថា​អាច​រក្សា​គុណភាព​វា​បាន​យូរ និង​ខ្លះ​ទៅ​ចូលចិត្ត​ការ​ទទួល​ទាន​បែប​ត្រជាក់ៗ។

ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ ប្រសិន​អ្នក​មិន​បាន​សិក្សា​ឲ្យ​ច្បាស់។

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ប្រាប់​នៅ​ប្រភេទ​អាហារ ​និង​បន្លែ​ផ្លែឈើ ៤ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង​រក្សា​វា​ទុក​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ៖

១) ផ្លែ​ឪឡឹក

1

ឪឡឹក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សារធាតុ​ទឹក​ច្រើន​បំផុត ប៉ុន្តែ​គ្រូ​ពេទ្យ​ជំនាញ​សូម​ណែនាំ​មិន​ឲ្យ​រក្សា​វា​ទុក​នៅ​សីតុណ្ហភាព​ត្រជាក់​ពេក​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ្នក​ដែល​បរិភោគ​មាន​ហានិ.ភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក។

ប្រសិន​អ្នក​ចង់​បរិភោគ​ជាមួយ​សភាព​ត្រជាក់ៗ បែប​នេះ​គួរ​ទុក​វា​ត្រឹម​រយៈ​ពេល ២-៣ ម៉ោង​យ៉ាង​យូរ​បំផុត ហើយ​ក៏​សមល្មម​នឹង​មិន​ធ្វើ​ឲ្យ​វា​ខូច​គុណភាព​នោះ​ដែរ។

២) ផ្លែ​ចេក

2

 

 


ជា​ទូទៅ​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​នៅ​ពេល​យើង​ដាក់​ផ្លែ​ចេក​ក្នុង​ទូ​ទឹកកក​យូរ នោះ​វា​សំបក​របស់​វា​នឹង​ឡើង​ពណ៌​ខ្មៅ នោះ​ហើយ​គឺ​មាន​ន័យ​ថា ចេក​បាន​ខូច​គុណភាព។ ប្រសិន​អ្នក​ព្យាយាម​យក​មក​ទទួល​ទាន នោះ​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ទល់​លាមក។

៣) ខ្ទឹម​ស​និង​ខ្ទឹម​បារាំង

3

ការ​រក្សា​ទុក​ខ្ទឹម​ស​និង​ខ្ទឹម​បារាំង​ក្នុង​ទូ​ទឹក​កក គឺ​ធ្វើ​ឲ្យ​វា​ឆាប់​ខូច​លឿន​បំផុត ព្រោះ​ដោយសារ​វា​ទទួល​រង​នូវ​សំណើម​ក្នុង​បរិវេណ​ទូ ហើយ​អាច​បង្ក​ឲ្យ​កើត​មាន​ផ្សិត​ដោះ​នៅ​លើ​នោះ​ទៀត​ផង។

ក្នុង​ករណី​នេះ បើ​អ្នក​មិន​ចាប់​អារម្មណ៍​ហើយ​យក​មក​បរិភោគ នោះ​អាច​ប្រឈម​នឹង​ការ​ពុល ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង ដល់​កោសិកា​ថ្លើម ឬ​ឈាន​ដល់​ការ​បង្ក​ជំងឺ​មហារីក​ក៏​ថា​បាន។ វិធី​រក្សា​វា​ទុក​ឲ្យ​បាន​យូរ​បំផុត គឺ​គួរ​ទុក​នៅ​កន្លែង​ស្ងួត ដែល​គ្មាន​សំណើម​ខ្យល់។

៤) អាហារ​កំប៉ុង

4

ប្រភេទ​អាហារ​កំប៉ុង គឺ​មាន​សារធាតុ​ដែក ដែល​ងាយ​ច្រេះ​នៅ​ពេល​ដែល​វា​ត្រូវ​ជាតិ​សំណើម​ដែល​មាន​ខាង​ក្នុង​ទូ។ ប្រសិន​អ្នក​យក​វា​មក​បរិភោគ​ទៀត​នោះ អ្នក​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​ផ្នែក​ថ្លើម និង​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយ​យ៉ាង​ធ្ងន់.ធ្ងរ ហើយ​ក៏​អាច​ឈាន​ដល់​ការ​កើត​មាន​ជំងឺ​មហារីក​ដូច​គ្នា៕

ប្រភព៖ Sanook | ប្រែសម្រួល៖ ក្នុងស្រុក