មនុស្សស្រីកុំស្ដាយលុយ ក្នុងការចំណាយទិញរបស់ប៉ុន្មានខាងក្រោមនេះ!

ពេលខ្លះយើងពិតជាធ្វើការចំណាយលុយខ្ជះខ្ជាយខ្លាំងណាស់ ចំពោះការទិញ ឬចំណាយលើមួយចំនួនដែលខុស។ តែយ៉ាងណាមិញ ក្នុងរឿងខ្លះ យើងបែរជាមិនខ្លាចនឹងចំណាយ ទាំងដែលវាជារឿងដែលល្អ និងត្រឹមត្រូវ។ ដូច្នេះ យើងគួរតែមកដឹងពីចំណុច និងរបស់ដែលយើងគួរតែចំណាយលុយលើដោយកុំស្ដាយក្រោយអី។

១. កុំសោកស្តាយលុយជាមួយខ្លួនអ្នក

51faccc8baf8e0b241a6f64ad5175e5f

បន្ទាប់ពីរៀបការ បងប្អូនស្រីៗតែងតែទទួលរងពីជំងឺមួយគឺ ជំងឺភ្លេចថែរក្សាខ្លួនឯង។ តើអ្នកធ្លាប់ឆ្លុះកញ្ចក់ ហើយនឹកឃើញខ្លួនឯងកាលពីមុន ដែលមានរូបរាងស្រស់ស្អាត មុខស្រស់ស្រាយដែរឬទេ?

ដូច្នេះ មិនថារៀបការរួច ឬក៏មិនទាន់រៀបការនោះទេ អ្នកក៏មិនគួរត្រូវស្ដាយ ឬរិះថាំក្នុងការចំណាយលុយលើខ្លួនឯងនោះឡើយ។ យ៉ាងណាមិញ ដូចជាការចំណាយលុយលើការរៀបចំតុបតែងខ្លួនឱ្យស្រស់ស្អាត ការទិញសម្លៀកបំពាក់ឱ្យសមរម្យទៅតាមចំណូលចិត្ត ក៏ដូចជាសម័យកាលជាដើម។

២. ចំណុចទាំង ៥ យ៉ាង ដែលអ្នកគួរតែចំណាយប្រាក់ច្រើនបំផុតក្នងការបណ្ដាក់ទុន

- ការអប់រំ

គ្មានមនោសញ្ចេតនាណាអាចផ្គូរផ្គងអារម្មណ៍ចាប់ផ្តើម ដើម្បីយល់ភាសាផ្សេងដោយមិនចាំបាច់តស៊ូជាមួយវានោះឡើយ។ ថ្នាក់ភាសាអាចមានតម្លៃថ្លៃ ប៉ុន្តែវាមានតម្លៃខ្លាំង ដែលសក្តិសមនឹងឱ្យអ្នកចំណាយលុយដោយមិនស្ដាយ។

ការរៀនអំពីវប្បធម៌ សាសនា ឬឯកទេសថ្មី នឹងការបើកចិត្តរបស់អ្នកទៅកាន់ពិភពខុសគ្នាទាំងមូល។ នេះមិនមានន័យថា អ្នកត្រូវប្តូរ ឬផ្លាស់ប្តូរការងារនោះទេ។ វាគ្រាន់តែជួយអ្នករក្សាគំនិត និងទទួលបានចំណេះដឹងបន្ថែមទៀត។ នៅចំណុចខ្លះទាំងនេះ នឹងមានប្រយោជន៍ខ្លាំងណាស់ដែលអ្នកប្រហែលជាមិននឹកស្មានដល់។

82abe6e0e7052b903b4c61aff7e21037

- ធ្វើដំណើរ

ការធ្វើដំណើរអាចមានតម្លៃថ្លៃ ប៉ុន្តែវាបង្កើតការចងចាំដែលនឹងមានអាយុកាលពេញមួយជីវិត អ្វីដែលសំខាន់ អ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗ ទាំងល្អ និងមិនល្អ ដើម្បីជាការសិក្សារ ឈ្វេងយល់បន្ថែមទផត។

 

 


ការធ្វើដំណើរទៅអឺរ៉ុប អាចចំណាយច្រើនក៏ពិតមែន ប៉ុន្តែពេលខ្លះវាក៏សមនឹងយើងគួរតែត្រូវចំណាយឱ្យបាន១ដងដែរនៅក្នុងជីវិតនេះ។

- តន្ត្រី

ការរៀនលេងឧបករណ៍តន្ត្រី គឺជាការចាប់ផ្តើមដ៏អស្ចារ្យមួយចំពោះប្រពៃណីថ្មីនៅក្នុងផ្ទះរបស់អ្នក។ អ្នកអាចបញ្ជូនអារម្មណ៍ ឬចំណង់ចំណូលចិត្តនេះទៅកាន់កូនៗ របស់អ្នក និងបង្កើតអនុស្សាវរីយ៍ដ៏រីករាយជាមួយនឹងគ្រួសារគួរឱ្យស្រឡាញ់របស់អ្នក។

B2aecf0a237c957f63e5cdb718344f63

- សៀវភៅ

អ្នកអានម្នាក់ៗនឹងមានអារម្មណ៍ខុសគ្នានៅពេលបើកទំព័រនៃសៀវភៅនីមួយៗ។ អ្នកនឹងប្រើការស្រមើលស្រមៃរបស់អ្នក ដើម្បីបង្ហាញរូបភាពពីពាក្យរបស់អ្នកនិពន្ធ។ សៀវភៅនៅតែមានតម្លៃ ដែលអាចឱ្យយើងចម្លង ឬបន្សល់ទុកទៅឱ្យកូនចៅរបស់យើងពីមួយជំនាន់ទៅមួយជំនាន់។

សៀវភៅក៏ជួយយើងឱ្យរៀនអំពីពិភពលោកខុសគ្នាទាំងស្រុង ដើម្បីស្រូបយកចំណេះដឹង និងបទពិសោធន៍របស់អ្នកដទៃផងដែរ។

- អាហារ

ជំនួសឱ្យការចំណាយប្រាក់ពីរបីលានលើសម្ភារប្រើប្រាស់ប្រេនៗផ្សេងៗ សូមរក្សាទុកវាសម្រាប់ឱកាសរីករាយនឹងម្ហូបឆ្ងាញ់ៗ និងជីវជាតិនៅក្នុងទឹកដីថ្មី។ រាល់ពេលដែលអ្នកទៅកន្លែងណាមួយសូមសាកល្បងរៀនធ្វើម្ហូបពីវប្បធម៌របស់ប្រទេសមួយផ្សេងទៀត។

ឧទាហរណ៍នៅប្រទេសអ៊ីតាលី ប្រជាជនមានថ្នាក់បង្រៀនធ្វើម្ហូបនៅចម្ការទំពាំងបាយជូរ។ អ្នកអាចរៀនពីមេចុងភៅរបស់ពួកគេពីរបៀបបង្កើតអាហារឆ្ងាញ់។ អ្នកអាចចម្អិនវានៅផ្ទះដើម្បីឱ្យសាច់ញាតិ និងមិត្តភក្តិរបស់អ្នក នៅក្នុងពេលវេលាដ៏រីករាយនៅថ្ងៃណាមួយ៕

ប្រភព ៖ Phunutoday / ប្រែម្រួល ៖ ភី អេក (ក្នុងស្រុក)