ទោះនឿយហត់ប៉ុណ្ណា ជាស្វាមីឲ្យតែបានលឺពាក្យទាំង ៥ ឃ្លានេះពីភរិយា ប្រៀបដូចបានថ្នាំទិព្វធ្លាក់ពីលើមេឃ

នេះ​ក៏​រាប់​ថា​ជា​អាថ៌កំបាំង​ដែល​ភរិយា​ឆ្លាតវៃ​រមែង​មាន និង​អ្នក​ដែល​មិន​ទាន់​មាន​គួរ​តែ​យក​ទៅ​អនុវត្ត ដើម្បី​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់​តែ​ស្អិត​រមួត។

យើង​សូម​ណែនាំ​ពាក្យ ៥ ឃ្លា​ដែល​នាម​ជា​ភរិយា​គួរ​តែ​ឧស្សាហ៍​និយាយ​ទៅ​កាន់​ប្តី រីឯ​ពេល​បុរស​ជា​ប្តី​ស្តាប់​ហើយ​ដូច​បាន​ថ្នាំ​ទិព្វ​ធ្លាក់​ពី​លើ​មេឃ​មក​លេប​អ៊ីចឹង៖

១) អូន​ជឿជាក់​លើ​បង

2(1)

មនុស្ស​ប្រុស​ទទួល​បន្ទុក​ការងារ​ច្រើន​ណាស់ ប៉ុន្តែ​សម្រាប់​ពួក​គេ​ប្រសិន​មាន​ភរិយា​ដែល​ជា​មនុស្ស​នៅ​ជិត​បំផុត និយាយ​ថា "ជឿជាក់" ឬ "ជឿ​ថា​អាច​ធ្វើ​បាន" នោះ​ដូច​បន្ថែម​កម្លាំង​ចលករ​មួយ​កម្រិត​ទៀត​អ៊ីចឹង។ មនុស្ស​តែងតែ​មាន​បរាជ័យ​ជួន​ខ្លះ ប៉ុន្តែ​បើ​ភរិយា​តែងតែ​នៅ​ចាំ​លើក​ទឹក​ចិត្ត នោះ​គឺ​ជា​ក្តី​សុខ​ដែល​បុរស​ចង់​បាន​ហើយ។

២) គ្រួសារ​របស់​យើង​តែងតែ​ត្រូវ​ការ​និង​នៅ​ក្បែរ​បង

119890832_151401296647942_3021769361910383977_n

ជីវិត​គូ គឺ​ជា​ការ​ផ្លាស់ប្តូរ​ជីវិត​ថ្មី​មួយ ដែល​ជួន​ខ្លះ​ក៏​នាំ​ទាំង​បទពិសោធន៍​ថ្មី​ដែល​សប្បាយ​រីករាយ ខ្លះ​ក៏​កើត​ទុក្ខ ប៉ុន្តែ​ជួប​រឿង​អ្វី​គឺ​ត្រូវ​ហ៊ាន​ទទួល​យក​ព្រម​គ្នា។ ប៉ុន្តែ​អ្វី​ដែល​ចាំ​បាច់​បំផុត សម្រាប់​មនុស្ស​ស្រី គួរ​តែ​ឧស្សាហ៍​និយាយ​ពាក្យ​នេះ ដើម្បី​ឲ្យ​ធានា​ទៅ​កាន់​បុរស​ជា​ស្វាមី​ថា ពេល​ជួប​បញ្ហា​អ្វី គាត់​មិន​នៅ​តែ​ឯង​នោះ​ទេ។

៣) អូន​ស្រលាញ់​បង

125976209_496059901332882_1508898058319978019_n

ស្ដាប់​ទៅ​វា​សាមញ្ញ ប៉ុន្តែ​វា​ជា​ចំណុច​តូច​មួយ​ដែល​គូស្នេហ៍​ជា​ច្រើន​បាន​រំលង។ ពី​ដំបូង​អ្នក​ធ្លាប់​និយាយ​ពាក្យ​ផ្អែមល្ហែម​បែប​ណា អ្នក​គួរ​តែ​ឧស្សាហ៍​លើក​ពាក្យ​នេះ​មក​ប្រើប្រាស់​ឲ្យ​បាន​ញឹកញាប់​ដដែល នៅ​ពេល​ក្លាយ​ជា​ប្តី​ប្រពន្ធ សូម​កុំ​មាន​អារម្មណ៍​ថា​ខ្មាស.អៀន ហើយ​ចូរ​បង្ហាញ​វា​ទៅ​កាន់​ស្វាមី​ជា​ទី​ស្រលាញ់​របស់​អ្នក។

៤) អូន​ចូលចិត្ត​របៀប​ហ្នឹង

1

ជីវិត​ប្តី​ប្រពន្ធ រឿង​លើ​គ្រែ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ បើ​អ្នក​មិន​យល់​ចិត្ត​គ្នា​រឿង​ហ្នឹង វា​ក៏​អាច​ក្លាយ​ជា​បញ្ហា​ទើស.ទាស់​គ្នា​ដោយ​ប្រការ​ណា​មួយ​ជា​មិន​ខាន។ ប្រសិន​អ្នក​ចូលចិត្ត​ការ​ប្រើប្រាស់​ស្ទាយ​របៀប​ហ្នឹង ឬ​ចូលចិត្ត​ការ​ទទួល​បាន​អារម្មណ៍​បែប​ហ្នឹង ចូរ​ប្រាប់​ឬ​បង្ហាញ​ទៅ​កាន់​ស្វាមី​របស់​អ្នក​ឲ្យ​គាត់​មាន​ការ​រំភើប​ចិត្ត​ដូច​គ្នា។

៥) ឧស្សាហ៍​ហៅ​ឈ្មោះ​ប្តី

118607423_116237096713627_8242655078660169314_n

កាន់​តែ​ជិត​ដិត កាន់​តែ​ធ្វើ​រឿង​សាមញ្ញ​បំផុត! មិន​មាន​ច្រើន​គូ​ទេ ដែល​នៅ​ហៅ​ឈ្មោះ​ប្តី​របស់​ខ្លួន តែ​បើ​បន្ថែម​ពី​លើ​ពាក្យ​ថា "បង" ហើយ​បូក​ផ្សំ​នឹង​ឈ្មោះ​ទៀត​នោះ កាន់​តែ​ធ្វើ​ឲ្យ​ស្វាមី​អ្នក​មាន​អារម្មណ៍​ល្អ ហើយ​ក៏​មាន​អារម្មណ៍​ជិតស្និទ្ធ​ខ្លាំង​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក