ទម្លាប់​ល្អ​មិន​គួរ​រំលង! ផឹក​ទឹក​មួយ​កែវ​ក្រោយ​ក្រោក​ពី​គេង ជួយ​ដល់​សុខភាព ១០ ចំណុច​នេះ

អ្នក​ប្រាកដ​ជា​និយម​លឺ​គេ​និយាយ​ឬ​ណែនាំ​ថា ការ​ទទួល​ទាន​ទឹក​ក្រោយ​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព ប៉ុន្តែ​បើ​ឲ្យ​ស៊ី​ជម្រៅ​ថា​ជួយ​បែប​ណា​ខ្លះ ទំនង​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ។

Rsz_fotolia_84363477_subscription_monthly_l

បែប​នេះ​ដើម្បី​កុំ​ឲ្យ​កើត​មាន​ចម្ងល់ និង​ងាយស្រួល​អាច​យក​រឿង​នេះ​ទៅ​ពន្យល់​ដល់​អ្នក​ផ្សេង​តៗ​គ្នា​បាន យើង​ធ្វើ​ការ​បង្ហាញ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង ១០ ចំណុច ជុំវិញ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ព្រឹក​ក្រោយ​ក្រោក​ពី​ដំណេក៖

វា​អាច​ជួយ​សម្អាត​ពោះវៀន នៅ​ពេល​ដែល​ពោះ​យើង​ទទេ ហើយ​ក៏​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ដែល​មាន​ប្រយោជន៍​ដល់​រាងកាយ

ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ចេញ​ពី​ក្នុង

749367238 H

កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ត្រង់​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ

ជួយ​ជម្រុញ​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព

ជួយ​ព្យាបាល​ពង​បែក​មិន​ថា​ក្នុង​មាត់​ឬ​លើ​ស្បែក ហើយ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ

 

 


1b1af8b70dd3c1b8af836f49dd7e6df7

ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់

បន្ថយ​អត្រា​ឈឺ​ឆ្អឹង​ខ្នង​ឬ​ចុក​សន្លាក់ ហើយ​ធ្វើ​ឲ្យ​មាន​ភាព​រឹងមាំ​នៅ​អាយុកាល​រយៈ​ពេល​យូរ

ជួយ​ដល់​បញ្ហា​ទល់​លា.មក

A60999fc07783ceb 1024x684

ជួយ​បន្ថែម​ប្រសិទ្ធភាព​នៃ​ខួរក្បាល បន្ថែម​ដំណើរការ​នៃ​ការ​គិត​និង​ការ​ចងចាំ​ឲ្យ​កាន់​តែ​ល្អ

ដើរ​តួ​ជា​តម្រង​នូវ​សារធាតុ​គីមី​និង​ជាតិ​ពុ.ល​ដែល​បាន​ជាប់​នឹង​អាហារ​យើង​ធ្លាប់​បរិភោគ៕

ប្រភព៖ Sanook | ប្រែ​សម្រួល៖ ក្នុង​ស្រុក