ឌីជេ ណាណា និង វី យ៉ារ៉ូ ចូលរួមស្វែងរក​ពលរដ្ឋ​គំរូ​!!!

ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ​២០២១៖ បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេង​​​​​នៅ​កម្ពុជា​ពីររូប គឺ​ឌីជេ ណាណា និងពិធីករ​ទូរទស្សន៍គឺ​លោក វី យ៉ារ៉ូ កំពុង​​ចូលរួមស្វែងបេក្ខជន​ដែល​មានសក្តានុពល​ដើម្បីក្លាយជា​​ជ័យលាភី​ពាន​រង្វាន​លរដ្ឋ​គំរូ​ Smart។

DJ Nana Thumbnail

បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេង​​​​​ទាំង​ពីរ​រូប​នេះ​បាន​ជ្រើសតាំងរួច​ហើយ​​អ្នក​ដែល​​​ពួកគាត់​គិត​ថា ពួកគេ​បាន​ធ្វើ​អំពើ​ល្អ​សម្រាប់​ប្រទេស​ជាតិ អ្នកជិតខាង ភូមិ និង​ខេត្ត​របស់​ខ្លួន ដែលអំពើ​ល្អ​ទាំង​នោះ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​​ពានរង្វាន់​ពលរដ្ឋគំរូ​ Smart ដែលបានចាប់​ផ្តល់​កាល​ពី​ខែ​មុន។ ​ជ័យលាភី​ពាន​រង្វាន់​នេះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ចំនួន ១ម៉ឺន​ដុល្លារ។

ឌីជេ ណាណា និងលោក វី យ៉ារ៉ូ គ្រាន់តែ​ជាមនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើនដែល​បាន​ជ្រើសតាំង​បុគ្គល​នានា​ដែល​បានធ្វើ​ទង្វើល្អ​ចំពោះ​ជនរួមជាតិ​កម្ពុជា​របស់​ពួកគាត់។

ដោយ​​​គិតថា ការ​បង្កើតពាន​រង្វាន់នេះ​គឺជាគំនិត​ល្អ​នោះ​ ឌីជេ ណាណា ​​បានជ្រើស​តាំង​លោក អួន បឋម ហៅ សាយ។ សាយ បាន​រត់​ជាង ២​ពាន់​គីឡូម៉ែត្រនៅ​ជុំវិ​​ញប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

ឌីជេ ណាណា បាន​មាន​ប្រសាសន៍ថា៖ “ខ្ញុំ​បានជ្រើស​តាំង​ សាយ បន្ទាប់​ពី​គិត​ចុះ​ឡើងៗ​ច្រើន​ដង ហើយ​ខ្ញុំ​គិត​ថា មិនចំឡែកទេ ភាគច្រើនដឹង​ហើយ​ ហេតុ​អ្វី​បានជា​ខ្ញុំ​ជ្រើស​តាំង​ សាយ។

ខ្ញុំសរសើរ​គាត់ខ្លាំង មិនមែនតែ​ទៅលើ​ទឹក​ចិត្ត​របស់គាត់ទេ ព្រោះ​ការ​ដែលគាត់មាន​ចិត្ត​ល្អ នៅសុខៗ​ចង់ទៅ​រត់ ធ្វើ​បាប​ខ្លួន​ឯង ដើម្បី​ប្រមូល​លុយ ដើម្បី​ឱ្យ​កុមារ ខ្ញុំគិត​ថា​ អាហ្នឹងជារឿងមួយហើយណា។ តែរឿងមួយទៀត គឺគាត់ធ្វើបានមែន!”។

សាយ បាន​ប្រមូល​មូលនិធិជាង ៤៨០.០០០ ដុល្លារ​បន្ទាប់​ពី​គាត់​បានរត់​​ជាង ២.៤០០ គីឡូម៉ែត្រជុំវិញ ២១​ខេត្ត ក្នុង​​រយៈពេល ៩៧ថ្ងៃ។ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាកទឹកប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​យុទ្ធនាការ​របស់ សាយ ដែល​បានបញ្ចប់កាល​ពីថ្ងៃទី​១០ ខែ​មករា។

បុគ្គល​ដែល​​​មានឈ្មោះ​បោះសំឡេងម្នាក់ទៀត ដែលបានជ្រើសតាំង​ពលរដ្ឋ​គំរូក្នុងចិត្ត​របស់គាត់​នោះ គឺ​លោក វី យ៉ារ៉ូ។ លោក យ៉ារ៉ូ បានជ្រើសតាំង​យុវជន​កម្ពុជា​ម្នាក់ ​ដែល​បាន​បង្កើត​យុទ្ធនាការមួយ​ ដើម្បីរៃអង្គាស​ប្រាក់​សម្រាប់​​ជួយ​ដល់​ក្រុម​អ្នក​ធាក់ស៊ីក្លូ​ដែលកំពុង​ជួប​ការលំបាក។

លោក យ៉ារ៉ូ បានមា​នប្រសាសន៍​ថា៖ «កាលពីចុងឆ្នាំមុន ខ្ញុំបានឃើញកម្មវិធីមួយដែលមានឈ្មោះថា Christmas for Cyclo ដែលរៀបចំឡើងដោយយុវជនម្នាក់ដែលមានឈ្មោះថា តាំង ហួង​ហាវ ដែលគាត់បានរៃអង្គាសប្រាក់ជាង ៥ ពាន់​ដុល្លារ​ឯណោះ ដើម្បីជួយដល់អុំៗអ្នករត់ស៊ីក្លូ និង​សមាគម​ស៊ីក្លូទាំងមូល”។

Yaro Thumbnail

លោក​បានបន្ថែមថា៖ “ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ដើម្បីជួយអុំៗអ្នករត់ស៊ីក្លូរយៈពេលវែង គាត់​បាន​ស្នើ​សុំការ​ដាក់​ស៊ីក្លូ​ក្នុងក្រុមហ៊ុនកក់សេវាធ្វើដំណើរមួយ។ ឥឡូវហ្នឹង ក្រុមហ៊ុន​ហ្នឹង​កំពុង​តែ​ពិចារណា​លើសំណើ​របស់គាត់ហើយ។ ពិត​ជា​អស្ចារ្យ​​ខ្លាំងមែនទែនតែម្ដង។ អញ្ចឹង ខ្ញុំជ្រើស​ទាំង​គាត់​សម្រាប់​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូស្មាត”។

អ្នករៀបចំ​កម្មវិធី គ្រោង​​នឹងជ្រើសរើស និង​ប្រកាស​​បេក្ខជនបេក្ខនារី ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ក្រោយ​មក​​​​ពួកគេ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ប្រគល់​​ពាន​រង្វាន់។ ជ័យលាភី​ នឹង​​ត្រូវបានជ្រើស​រើស​ដោយ​គណៈ​កម្មការ​។ ឈ្មោះ​សមាសភាព​របស់​គណៈកម្មការ​នឹង​ត្រូវ​បាន​ប្រកាស​​ក្នុង​ពេល​ឆាប់​​ៗ​នេះ។

កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ​នេះ​មាន​បំណង​បង្ហាញឱ្យ​ឃើញ​នូវ​អំពើ​ចេះ​ជួយ​យក​អាសារ​គ្នា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​​នៅ​ក្នុង​​​​ការ​ប្រាស្រ័យទាក់ទង​ជាមួយ​មិត្តភក្តិ អ្នកជិតខាង និង​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​របស់​​ពួកគេ។

កាល​បរិច្ឆេទឈប់ទទួល​​ការ​​ជ្រើសតាំងរបស់​ពាន​រង្វាន់​នេះ ​ត្រូវបានពន្យាពេល​ដល់​ថ្ងៃទី៣១ មករា ឆ្នាំ២០២១ ពី​​​ថ្ងៃទី​២២ ខែ​​មករា ឆ្នាំ​២០២១។

សម្រាប់​ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាម រយៈ  www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

RUN_WITH_SAI_EP26_Sompov_Lun_Malai_Sisophon_BMC_mp4_20210105_102011

Tang Huong Hao