រឿងគួរឱ្យចាប់អារម្មណ៍ ៣ ដែលអ្នកប្រហែលជាមិនបានដឹងអំពី Bruno Fernandes

រឿង ៣ យ៉ាងដែលអ្នកប្រហែលជាមិនបានដឹងអំពី Bruno Fernandes ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់រូបនេះបានកែប្រែទម្រង់លេងក្រុមបិសាចក្រហម Manchester Unitedស្ទើ​តែ​១៨០ដឺក្រេ ចាប់តាំងពីរូបគេបានមកដល់កាលពីខែមករាឆ្នាំ២០២០។

3 Things You Probably Didn’t Know About Bruno Fernandes

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុម Manchester United ខ្វះកីឡាករដែលចេះច្នៃប្រឌិតនៅក្នុងតំបន់បម្រើរបស់ពួកគេ។ បញ្ហានៅ​ពេលនេះ​ហាក់ដូចជាត្រូវបានដោះស្រាយ ដោយការមកដល់របស់ Bruno Fernandes ពី Sporting Lisbon។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានផ្តល់កំលាំងចិត្តដល់ក្រុមរបស់ខ្លួនចាប់តាំងពីលោក Sir Alex Ferguson បានលាឈប់ពីការងារគ្រូបង្វឹកនៅ Old Trafford ។ គាត់បានក្លាយជាសំណព្វចិត្តរបស់អ្នកគាំទ្រយ៉ាងឆាប់រហ័សហើយនេះ​ពិតហេតុផលល្អដែលបិសាចក្រហម​មាន​កីឡាករ​រូបនេះក្នុងក្រុម។

2942917 60414308 2560 1440

កម្រមានក្លិបមួយបានផ្លាស់ប្តូរយ៉ាងលឿននិងខ្លាំងដោយការមកដល់របស់មនុស្សម្នាក់ ប៉ុន្តែពិតណាស់! វាបានជះឥទ្ធិពលល្អដល់ក្រុម ហើយ​អ្នក​គាំទ្រ United ឆ្ងល់ថាហេតុអ្វីបានជា United មិនទិញឲ្យ​បាន​នៅពេល​ចាប់​ឆ្នើមរដូវ​កាល​២០១៩/២០២០?។ Fernandes បាន​ឈ្នះ​ពាន​លក្ខណៈបុគ្គល​ជា​ច្រើន​មក​ហើយ​ចាប់​តាំង​ពី​មក​ដល់​ Man Utd ។ ប៉ុន្តែទន្ទឹម​នឹង​វត្តមានរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League តើអ្នកបានដឹងអំពីកីឡាករជម្រើស​ជាតិ​ព័រទុយហ្គាល់រូបនេះច្បាស់​ប៉ុណ្ណាដែរ? មែនហើយ! រឿងចំនួន ៣របស់ Bruno Fernandes ដែលអ្នកប្រហែលជាមិនបានដឹង។

៣-បុរសម្នាក់ដែលស្មោះរឿងស្នេហាបំផុត

Bruno Fernandes បានធ្វើឱ្យអ្នកគាំទ្ររំភើបជាមួយនឹងការសម្តែង ឬ​ការ​បង្ហាញទម្រង់ដ៏អស្ចារ្យរបស់គាត់នៅលើទីលាន។ អ្នកគាំទ្រនៅ Old Trafford ជឿថាគ្មានអ្វីដែលបុរសនេះមិនអាចធ្វើបានទេ។ សម្រាប់​ក្រៅ​ទីលាន​គាត់​មាន​មនោសញ្ចេតនាដ៏​ល្អ​មួយ។  Bruno Fernandes បានជួប Ana Pinho  នៅពេលពួកគេទាំងពីរមានអាយុ ១៦ ឆ្នាំនៅសាលារៀន។ Ana Pinho បន្តក្លាយជាមិត្តស្រីដំបូង និងតែមួយគត់របស់Bruno ហើយ​ពេល​នេះ​គាត់​មាន​កូន២​ជាចំណងដៃហើយ។

Bruno Fernandes Wife Daughter 2323895

២) បានបញ្ចប់កិច្ចសន្យាមុនកំណត់របស់ខ្លួនជាមួយក្លិប​ Sporting Lisbon

Bruno Fernandes បានទាក់ទាញចំណាប់អារម្មណ៍របស់បិសាចក្រហមតាមរយៈការបង្ហាញទម្រង់លេងល្អរបស់គាត់នៅ Sporting Lisbon ។ គាត់រកបាន ១៦ គ្រាប់និងបញ្ជូនបាល់១២ លើកក្នុងរដូវកាលដំបូងនៅទីនោះ ហើយរកបាន ៣២ គ្រាប់និង Assist ១៨ គ្រាប់នៅ​រដូវកាលទី ២ ហើយបានឈ្នះពានកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Primera Liga របស់​ព័រទុយហ្គាល់ទាំងពីរ២ រដូវកាលរបស់គាត់ជាមួយក្លឹប ​Sporting។

0_GettyImages 1194314026

ទោះយ៉ាងណា! បន្ទាប់​ពី​ចំណាយ​ពេល​២រដូវ​កាល​នៅក្លិប​មួយ​នេះ កីឡាករ​ជម្រើស​ជាតិ ព័រទុយហ្កាល់ បានលុបចោលកិច្ចសន្យារបស់គាត់ជាមួយក្លឹប បន្ទាប់ពីគាត់ និងមិត្តរួមក្រុមត្រូវទាស់ទែងគ្នាជាមួយអ្នកគាំទ្ររបស់ពួកគេ។ អ្នកគាំទ្រប្រហែល ៥០ នាក់បានវាយប្រហារទៅលើកីឡាករ និងបុគ្គលិក គ្រូបង្វឹក បន្ទាប់ពីក្លិបនេះមិនបានទទួលបានសិទ្ធិទៅចូលរួមក្នុងក្របខ័ណ្ឌ Champions League ។

Soccer__15_

ជាធម្មតាទេ! រឿង​នេះបានធ្វើឱ្យគាត់ និងកីឡាករជាច្រើនទៀតរង្គោះរង្គើចិត្តជាមួយក្លិបរួម​ទាំងអ្នកគាំទ្រ។ កីឡាករល្អៗមួយគួរឱ្យកត់សម្គាល់មួយចំនួនដូចជា Rui Patricio (Wolves), William Carvalho (Real Betis) និង Gelson Martins (Atletico Madrid) បានចាកចេញពីក្លឹបហើយ Fernandes ជាកីឡាករចុងក្រោយគេ ក៏ព្យាយាមធ្វើតាមផងដែរ។ ទោះយ៉ាងណា! ការសម្រេចចិត្តរបស់ប្រធានក្លឹបលោក Bruno de Carvalho ក្នុងការដើរចេញពី​ជម្លោះ ជាលទ្ធផលបានបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះ ផ្ទេរ​មក​បិសាចក្រហម​បាន​សម្រេចមុន​ផុត​កុងត្រា។

Skysports Bruno Fernandes Manchester United_4906559

១) ការគិតគូររបស់ Bruno Fernandes ជាមួយនឹងអាវលេខ ៨

Bruno Fernandes ពាក់អាវលេខ ៨ អំឡុងពេលគាត់នៅ Sporting និងថែមទាំងសាក់លេខ៨ នៅលើដៃស្តាំរបស់គាត់រួមជាមួយអក្សរក្រម F។  ឈ្មោះ 'F' តំណាងឱ្យត្រកូលរបស់គាត់ ខណៈពេលដែលលេខ ៨ គឺជាលេខ​តំណាងឲ្យដល់ឪពុករបស់គាត់ដែលធ្លាប់បាន ពាក់លេខ៨នេះ អំឡុងពេលគាត់លេងបាល់ មុនពេលចូលនិវត្តន៍ មក​រកស៊ីផ្គត់ផ្គង់គ្រួសារ។ Bruno Fernandes កើតនៅថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ១៩៩៤​ហើយ​លេខ​៨​នេះ​ក៏​តំណាង​ឲ្យ​ឆ្នាំ​កំណើត​នេះ​ផង​ដែរ។

35985148_262756357828059_4996951366631948288_n 770x513

Fernandes ចូលចិត្តពាក់អាវលេខ៨។ ទោះយ៉ាងណាក៏​ដោយ អាវលេខ៨បច្ចុប្បន្ននៅ Manchester United កាន់កាប់ដោយ Juan Mata។ ផ្ទុយទៅវិញ! កីឡាករព័រទុយហ្កាល់ពាក់លេខ ១៨ ដែលនៅទំនេរ បន្ទាប់ពីការចាកចេញរបស់ Asley Young ទៅ Inter Milan កាលពីខែមករាឆ្នាំ២០២០មក៕