មនុស្សស្រីមានប្រជ្រុយ៥កន្លែងនេះបង្ហាញថា អ្នកជាមនុស្សដែលមានសំណាង និងមានទ្រព្យមហាសាល!

យោងតាមនរវិទ្យាទាំងនេះបានឱ្យដឹងថា មនុស្សដែលមានប្រជ្រុយនៅលើទីតាំងទាំង៥កន្លែងនេះ គឺជាមនុស្សដែលមានវាសនាល្អ មានសំណាង អ្វីដែលសំខាន់គឺមានទ្រព្យសម្បត្តិមហាសាល។

១. ប្រជ្រុយនៅលើបបូរមាត់

១

យោងទៅតាមវិទ្យាសាស្ត្ររូបវិទ្យា បបូរមាត់ត្រូវបានចាត់ទុកជាផ្នែកមួយនៃប្រជ្រុយដែលមានជាងគេបំផុត។ ស្ត្រីដែលមានប្រជ្រុយនៅជ្រុងនៃបបូរមាត់របស់នាង គឺជាស្ត្រីដែលមានសុខភាពល្អ។ ទោះបីកើតក្នុងគ្រួសារក្រីក្រក្តី តែក្រោយមកពួកគេនឹងខិតខំប្រឹងប្រែងដើម្បីទទួលបាននូវជីវិតរុងរឿង និងសុភមង្គល។

២. ប្រជ្រុយនៅក្នុងត្រចៀក

Images

ប្រសិនបើប្រជ្រុយនៅខាងក្រៅត្រចៀក បង្ហាញថា អ្នកជាមនុស្សដែលរឹងរូស មានះ និងមិនស្ដាប់ឪពុកម្ដាយទេ។ ផ្ទុយទៅវិញ ប្រសិនបើប្រជ្រុយនៅក្នុងត្រចៀក បង្ហាញថា អ្នកគឺជាមនុស្សដែលមានអត្តចរិតល្អ។

មនុស្សនេះអាចលះបង់ក្តីសុបិនរបស់គាត់ ដើម្បីទទួលបានជោគជ័យក្នុងគ្រួសារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏អាចទទួលបានជោគជ័យជាក់លាក់ដែលធ្វើឱ្យមនុស្សជាច្រើនមិនសរសើរមិនបាន។ បន្ទាប់ពីរៀបការ អាជីពរបស់ពួកគេកាន់តែជឿនលឿន និងអំណោយផល កាក់កបប្រសើរ។

៣. ប្រជ្រុយនៅលើបាតជើង

Dreamstime_l_22092589 380x217_1446787528

យោងទៅតាមនរវិទ្យា នេះគឺជាសញ្ញានៃទ្រព្យសម្បត្តិ។ មនុស្សនេះច្រើនតែមានចរិតក្រអឺតក្រទមតែមានចិត្តសប្បុរស។

នៅកន្លែងធ្វើការ ពួកគេពូកែខាងទំនាក់ទំនង និងបញ្ចុះបញ្ចូល។ ដូច្នេះមនុស្សនេះត្រូវបានគេចាត់ទុកថាទទួលបានជោគជ័យខ្ពស់នៅកន្លែងធ្វើការ។

នៅក្នុងជីវិតមនុស្សនេះក៏ជួបនឹងអភិជនដែលគាំទ្រផងដែរ។ ឆាកជីវិតគេ នឹងអាចឡើងដល់កំពូលនៅក្នុងអាយុ៣៥ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ជីវិតរៀបការរបស់មនុស្សដែលមានប្រជ្រុយត្រង់ចំណុចនេះ ក៏ត្រូវបានគេវាយតម្លៃថាសប្បាយរីករាយផងដែរ។ នៅពេលពួកគេចាស់ទៅ ពួកគេរីករាយនឹងការធ្វើដំណើរកម្សាន្តដោយគ្មានការបារម្ភអ្វីទាំងអស់។

៤. ប្រជ្រុយនៅខាងក្រោយកញ្ចឹងក

Mol10_1446786018

យោងទៅតាមមនុស្សវិទ្យាមនុស្សដែលមានប្រជ្រុយនៅខាងក្រោយកញ្ចឹងក ច្រើនតែមានបុគ្គលិកលក្ខណៈរឹងមាំ និងឯករាជ្យ។ ពួកគេកម្រនឹងបាត់បង់ឱកាសដើម្បីក្លាយជាអ្នកមានណាស់។ គ្រាន់តែកំណត់គោលដៅមនុស្សនេះនឹងធ្វើវារហូតដល់ទីបញ្ចប់។ លើសពីនេះពួកគេក៏មានជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលផងដែរ។

៥​. ប្រជ្រុយនៅក្នុងផ្ចិត

88f5bb1c8ca67a0220852d2a9439bfc9ec 13 Am I Dying Moles.rsquare.w700

អ្នកដែលមានប្រជ្រុយនៅលើផ្ចិតត្រូវបានកំណត់ថានឹងមានអនាគតភ្លឺស្វាង។ ពួកគេភាគច្រើននឹងមានជីវិតជឿនលឿន និងទ្រព្យសម្បត្តិច្រើន ជីវិតទាំងមូលរបស់ពួកគេមិនព្រួយបារម្ភអំពីលុយកាក់ទេ។

ជាពិសេសកាន់តែច្បាស់ជាងនេះទៅទៀត នៅខាងក្រោមបាតវាសនាកាន់តែប្រសើរ។ ពេលខ្លះអាជីពមួយពិបាក ប៉ុន្តែមនុស្សម្នាក់នេះនឹងឆ្លងកាត់ និងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។

* ព័ត៌មានសម្រាប់ជាឯកសារយោង និងលក្ខណៈសញ្ជឹងគិតប៉ុណ្ណោះ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)