នរណាក៏ល្បីដែរ!ទុរេនកំពតជាប់ចំណាត់ថ្នាក់លេខ១ និងជាដំណាំ​មួយប្រកប​ដោយ​ស​ក្តានុពលរបស់ខេត្តកំពត

ទុរេនកំពត ត្រូវបានមជ្ឈដ្ឋានទូ​ទាំង​ប្រទេ​ស​បា​ន​ចា​ត់​ទុ​កជាទុរេនជាប់លំដាប់ថ្នាក់លេខ១មានភាពល្បីល្បាញ ប្រកបដោយសក្តានុពល ថែ​ម​​ទាំ​ង​បា​ន​ចា​ត់ទុកជាអត្តសញ្ញាណរបស់ខេត្តកំពតផងដែរ។

96252202_2611162689160776_1507038933937029120_o

ទាក់ទិននឹងការដាំដុះទុរេននៅខេត្តកំពត ប្រជាពលរដ្ឋស្ថិតតាមតំបន់នីមួយៗ ពិ​សេ​ស​ក្នុ​ងភូមិសាស្ត្រ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ការដាំ​ទុរេ​នពិ​តជា​ត្រូវ​មា​ន​កា​រថែទាំហ្មត់ចត់ ពោលគឺចាប់ដើមយកកូនទុរេនមកដាំក្នុង​រយៈពេល៤ទៅ៥ឆ្នាំទើបចាប់​ផ្តើ​ម​ទា​ញ យក ផល​ បណ្តើរៗ។

កសិករបានអះអាងថា ការប្រមូលផលទុរេនកំពត ចា​ប់ផ្តើ​ម​ពី​ខែ​មេ​សា​ បន្តរហូតដល់ចុងខែមិថុនា និងដល់ខែកក្កដា ប៉ុន្តែក៏​មានកន្លែង​ខ្លះប្រ​មូ​ល​ផ​ល​នៅ​ខែ​ឧ​ស​ភា​ផងដែរ។

Photo_2021_01_22_16_23_07

ដោយសារទុរេនកំពតមានរសជាតិផ្អែម ឈ្ងុ​យឆ្ងាញ់ ត្រូវបានគេចាត់ទុកជាដំ​ណាំប្រ​ក​ប​​​ដោ​យសក្តានុពល ជាប់ជាអត្តសញ្ញាណរបស់ខេត្តកំពត ហើយទុរេនគ្រប់ប្រ​ភេទ​ដែ​ល​ក​សិ​ក​​រ​ដាំ​ដុះគឺសុទ្ធតែមានតម្លៃខ្ពស់ ចាប់ពី២ម៉ឺនរៀលឡើងទៅ ក្នុង១គីឡូក្រាម ដោ​យឈ្មួ​ញតែ​ង​តែ​​ម​ក​ម៉ៅ​បេះ​ដឹកជញ្ជូនទៅលក់បន្តនៅតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញទៀតផង។

96252202_2611162689160776_1507038933937029120_o

ពាក់ព័ន្ធនឹងដំណាំទុរេនប្រកបដោយសក្តានុពលរបស់ខេត្តកំពតនេះ លោក ចាន់ រិទ្ធិ ប្រ​ធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បាន​ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែ​ម​ករា ឆ្នាំ២០២១នេះ។

មក​កាន់​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ថា បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ភូមិសាស្ត្រ​ជាច្រើ​ន​នៅ​ក្នុ​ង​ខេត្តកំពត តែងចូលចិត្តប្រកបការងារដាំដំណាំទុរេន ពិសេសក្នុងភូមិសាស្ត្រស្រុកទឹកឈូ ព្រោះ​ទុរេនកំពត មាន​ហាង​ឆេងខ្ពស់ខុសពីទុរេននៅតាមបណ្តាខេត្តនានា។

ហើយ​ផ្ទៃដី​ដែ​ល​ក​សិ​ករដាំទុរេនក្នុងខេត្ត មានសរុប ១២៣១ហិកតា។លោកបានបន្ថែមទៀតថា ក្រៅ​ពី​កា​រ​ដាំ​ដុះ​ទុ​រេ​ន កសិកររមែងនាំគ្នាដាំដំណាំរួមផ្សំជាច្រើនប្រភេទទៀតដែលធ្វើ​ឱ្យពួកគាត់​កាន់តែមា​នជី​វភាពកាន់តែធូរធា ដោយពុំបានទុកដីឱ្យនៅទំនេរឥតប្រយោជន៍នោះឡើយ៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា