ជ្រើសរើស​ផ្កា​មួយ ដើម្បី​ដឹង​ថា ​តើ​អារម្មណ៍​ខាង​ក្នុង​ចង់​ប្រាប់​អ្នក​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ?

តើ​អ្នក​ជឿ​លើ​ផ្លូវ​ចិត្ត​ខាង​ក្នុង​ដែរ​ឬ​ទេ? ពេល​ខ្លះ​នៅ​ពេល​ជួប​បញ្ហា​អ្វី​មួយ អ្នក​ពិបាក​នឹង​គិត​រក​ដំណោះស្រាយ​ខ្លាំង​ណាស់ ប៉ុន្តែ​សុខៗ​វា​ក៏​មាន​អារម្មណ៍​អ្វី​មួយ​ដែល​ផុស​ចេញ​ពី​ក្នុង​ខ្លួន​មក​ប្រាប់​អ្នក​ឲ្យ​ធ្វើ​បែប​នេះ ធ្វើ​បែប​នោះ ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​ឲ្យ​តម្លៃ​ទៅ​លើ​អារម្មណ៍​ដែល​បំផុស​ចេញ​មក​នោះ​ខ្ពស់​បំផុត។

56a61f3c8231c4ffed90d5ae25090964 (1)

តាម​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ការ​ជ្រើសរើស​រូបភាព​ផ្កា​ ១ ក្នុង​ចំណោម​ផ្កា​ទាំង ៦ អាច​បង្ហាញ​ពី​អ្វី​ដែល​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ៖

រូបភាព​ផ្កា​ទី ១

អ្នក​គួរ​តែ​ឈប់​ខ្ជះខ្ជាយ​ពេលវេលា​ជាមួយ​មនុស្ស​ឬ​របស់​អ្វី​មួយ​ដែល​មិន​នឹង​អ្នក​ត​ទៅ​ទៀត ហើយ​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​ជាក់លាក់​ជាមួយ​អ្នក​ពិត​ប្រាកដ ជា​ពិសេស​គឺ​មនុស្ស​ដែល​គេ​បារម្ភ​និង​ស្រលាញ់​អ្នក ដើម្បី​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ។ សូម​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​អ្នក​នៅ​ជុំវិញ​ខ្លួន រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្លួន​ឯង​លែង​ជា​ខ្លួន​ឯង និង​បាត់បង់​ក្តី​សុខ។

រូបភាព​ផ្កា​ទី ២

សូម​រីករាយ​ជាមួយ​ភាព​ស្ងៀមស្ងាត់​និង​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ហើយ​សូម​ប្រើប្រាស់​ពេលវេលា​សម្រាប់​ខ្លួន​ឯង​ជា​អាទិភាព ដើម្បី​ស្វះស្វែង​រក​អ្វី​ដែល​ថ្មី​ក្នុង​ដំណើរ​ជីវិត​ដ៏​វែងឆ្ងាយ​មួយ​នេះ។

រូបភាព​ផ្កា​ទី ៣

អ្នក​តែងតែ​ជា​មនុស្ស​ដែល​មមាញឹក​នឹង​ការងារ ហើយ​មាន​គោលជំហរ​រឹងមាំ​ខ្លាំង​ណាស់ ពោល​មិន​មែន​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​នោះ​ទេ។ ការ​ជ្រើសរើស​រូបភាព​ផ្កា​ទី​ ៣ នេះ ចង់​ប្រាប់​ឲ្យ​អ្នក​មាន​ពេលវេលា​សម្រាក​ខ្លះ ប៉ុន្តែ​នៅ​តែ​ផ្តោត​លើ​អត្តសញ្ញាណ​នៃ​ការងារ​មួយ​នោះ ហើយ​ត្រូវ​តែ​ទទួល​យក​និង​ពេញចិត្ត​នូវ​ផល​ដែល​សម្រេច​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក។

រូបភាព​ផ្កា​ទី ៤

កុំ​ស្រមៃ​ខ្ពស់​ពេក ប៉ុន្តែ​សូម​ដាក់​គោលដៅ និង​ខិតខំ​លើ​ការងារ​អ្វី​មួយ​ឲ្យ​បាន​ច្បាស់លាស់ នោះ​លទ្ធផល​នឹង​បាន​សម្រេច​ដូច​ចិត្ត។

រូបភាព​ផ្កា​ទី ៥

ការ​ភ័យ​ខ្លាច​គឺ​ជា​សត្រូវ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​អ្នក អ្នក​បាន​អនុញ្ញាត​ឲ្យ​បរាជ័យ​និង​បទពិសោធន៍​ដែល​ធ្លាប់​កើត​ឡើង​កាល​ពី​អតីតកាល មក​ប៉ះពាល់​ជីវិត​បច្ចុប្បន្ន​កាល​របស់​អ្នក រហូត​ដល់​អ្នក​លែង​ទទួល​បាន​ឱកាស​ថ្មី ដែល​ពេល​ខ្លះ​វា​ជា​ឱកាស​ដែល​ជួយ​ឲ្យ​ជីវិត​អ្នក​ស្រស់បំព្រង។ សូម​ដោះលែង​ខ្លួន​ឯង​ចេញ​ពី​អតីតកាល ហើយ​រក​ហេតុផល​ដើម្បី​ចាប់ផ្តើម​នៅ​ការ​បោះ​ជំហាន​ថ្មី។

រូបភាព​ផ្កា​ទី ៦

អ្នក​ជា​មនុស្ស​ដែល​សប្បុរសធម៌​ខ្លាំង​ណាស់ ហើយ​អ្នក​រមែង​ទទួល​បាន​ក្តី​សុខ​នៅ​ពេល​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​សប្បាយ​ចិត្ត​និង​ជោគជ័យ។ ប៉ុន្តែ​ជួន​ខ្លះ​អ្នក​បាន​ភ្លេច​ស្រលាញ់​ខ្លួន​ឯង បែប​នេះ​សូម​ចាំ​ថា​មុន​អាច​ជួយ​អ្នក​ដទៃ​បាន អ្នក​ត្រូវ​ជួយ​ឲ្យ​ខ្លួន​ឯង​ឲ្យ​បាន​ឈាន​ដល់​ចំណុច​ដ៏​សមប្រកប​មួយ​សិន៕

ប្រភព៖ Namatest | ប្រែ​សម្រួល៖ ក្នុង​ស្រុក