ខ្លាឃ្មុំតូចដ៏កម្រមួយក្បាលរួចជីវិតពីអន្ទាក់ព្រានព្រៃ ក្រោយក្រុមឧទ្យានុរក្សឃើញទាន់ កុំអី…

ខ្លាឃ្មុំតូចដ៏កម្រមួយក្បាល ត្រូវបានជួយសង្រ្គោះដោយជោគជ័យ កាលពីម្សិលមិញ ដោយមន្ត្រីឧទ្យានុរក្សនៃស្នាក់ការល្បាតឆាយអារ៉ែង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បន្ទាប់ពីខ្លាឃ្មុំតូចនេះបានជាប់ អន្ទាក់របស់ព្រានព្រៃ ដែលបានលួចដាក់នៅក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។

140878471_10159679299165676_5153603670278370585_o

ខ្លាឃ្មុំតូចនេះ ត្រូវបានប្រទះឃើញដោយក្រុមឧទ្យានុរក្សដែលកំពុងជាប់អន្ទាក់កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ហើយក្រុមល្បាតពុំទាន់បានដោះភ្លាមៗនោះទេ ដោយបារម្ភខ្លាចខ្លាឃ្មុំនេះនេះភ័យ និងភ្ញាក់ផ្អើល ហើយរើកាន់តែខ្លាំង នាំឱ្យមានរបួសកាន់តែធ្ងន់ ទើបក្រុមល្បាតបានទូរស័ព្ទទៅកាន់ការិយាល័យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃភ្លាមៗ ដើម្បីបញ្ជូនក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ពីភ្នំពេញដើម្បីទៅជួយសង្គ្រោះសត្វខ្លាឃ្មុំ។

140943806_10159679299045676_9118294054082918357_o

ក្រុមជួយសង្គ្រោះរបស់អង្គការដឹកនាំលោក Nick Marx បានចុះទៅកន្លែងនោះជាមួយនឹងក្រុមពេទ្យសត្វ បានជួយសង្រ្គោះ ដោយសត្វខ្លាឃ្មុំនេះត្រូវបានក្រុមសង្គ្រោះបាញ់ថ្នាំសណ្តំ ដោះចេញពីអន្ទាក់ និងព្យាបាលនៅនឹងកន្លែងតែម្តង។

141166969_10159679299385676_1385590067751476598_o

ខ្លាឃ្មុំតូច ជាប្រភេទស្ថិតក្នុងក្រុមមានដោយកម្រ កំពុងរងគ្រោះដោយការបាត់បង់ទីជម្រក ការបរបាញ់ និងទាក់ចាប់ ដើម្បីយកធ្វើអាជីវកម្មផ្សេងៗ៕

141305298_10159679299940676_7160571319221001952_o

ប្រភព៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance