ប្រទេសឥណ្ឌាទទួលបានអាជ្ញាប័ណ្ណផលិតកាំភ្លើង AK-203 របស់រុស្ស៊ីចំនួន ៦៧១.៤២៧ គ្រឿង

ឥណ្ឌាត្រៀមនឹងផលិតកាំភ្លើង Russian Kalashnikov’s AK-203 ដោយ​ទទួលបានអាជ្ញាប័ណ្ឌពេញ​លេញ​ពី​ប្រទេស​រុស្សី។ ដំណើរការផលិតនឹងត្រូវបានធ្វើឡើងនៅរោងចក្រមួយនៅ Korva (ក្នុង​រដ្ឋUttar Pradesh) ។

78214e7aceaa58deb2c7e87845fff08e

នាយឧត្តមសេនីយ៍ Manoj Naravane អគ្គសេនាធិការកងទ័ពនៃកងកំលាំងប្រដាប់អាវុធឥណ្ឌាបានបញ្ជាក់ថាការចរចាជាមួយ Kalashnikov Concern ជិតឈានដល់កិច្ចព្រមព្រៀង ហើយលោកជឿជាក់ថា៖" កិច្ចព្រមព្រៀងសម្រាប់ការផលិតអាវុធស្វ័យប្រវត្តិនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ។ ហើយយោងទៅតាមភាគីរុស្ស៊ីដែលចូលរួមក្នុងការចរចារគម្រោងសម្រាប់ការផលិត Russian Kalashnikov’s AK-203 ដោយ​ទទួលបានអាជ្ញាប័ណ្ឌពេញ​លេញ​ពី​ប្រទេស​រុស្សីនៅឥណ្ឌា គឺស្ថិតនៅដំណាក់កាលចុងក្រោយនៃការអនុវត្ត។ គម្រោងនេះស្ថិតនៅដំណាក់កាលចុងក្រោយ។ បញ្ហាបច្ចេកទេសនិងពាណិជ្ជកម្មទាំងអស់ត្រូវបានព្រមព្រៀងគ្នាហើយ” ។

Maxresdefault

យោងតាមកិច្ចព្រមព្រៀងឥណ្ឌានឹងផលិតកាំភ្លើងម៉ាកAK-203 នេះចំនួន ៦៧១.៤២៧ ដើម។ យោងតាមសារព័ត៌មាន The Economic Times of India ការចំណាយទៅលើកាំភ្លើង AK-203 មួយគ្រឿងដែលផលិតនៅឥណ្ឌាក្រោមអាជ្ញាប័ណ្ណនឹងមានចំនួន ៧០ ០០០ រូពីឥណ្ឌា (ប្រហែល ៩៥៨ ដុល្លារ)ក្នុងមួយដើម ដែលវាទាបជាងតម្លៃនៃកាំភ្លើងដែលផលិតដោយអាមេរិកដែលមានតម្លៃ ៨៩ ពាន់រូពី (ប្រមាណ ១,២១៨ ដុល្លារ) ក្នុងមួយគ្រឿង។

 

 


13

🔰តើកាំភ្លើង AK-២០៣ មានលក្ខណៈពិសេសអ្វីខ្លះ?

កាំភ្លើង AK-203 គឺជាកាំភ្លើងវាយប្រហារ ៧,៦២x៣៩ មីល្លីម៉ែត្រ (The AK-203 is a 7,62x39 mm assault rifle ) ដែលបង្កើតឡើងជាពិសេសសម្រាប់យោធាឥណ្ឌា។ វាមានការកែលម្អមួយចំនួនបើប្រៀបធៀបទៅនឹងកំណែ AK មុន ៗដើម្បីស្រប​ទៅ​តាមស្ថានភាពនៅក្នុងសង្គ្រាមសម័យទំនើប។ ការកែលម្អទាំងនេះរួមបញ្ចូលនូវចំណុចទាញថ្មីដែលធ្វើឲ្យអ្នកប្រើប្រាស់ស្រួលកាន់យ៉ាងល្អឥតខ្ចោះ ងាយស្រួលដាក់តាមខ្លួន អាចបត់បែនគ្រប់​ស្ថានការណ៍ និងអាចដំឡើងប្រព័ន្ធនានា ព្រមទាំងមានគ្រឿងបន្លាស់ទំនើបដូចជាបំពាក់កែឆ្លុះអុបទិក និងស្កុបអេឡិចត្រិចអេឡិចត្រូនិចពង្រីករូបភាពវាស់កម្ដៅ និងឧបករណ៍បង្រួមផ្សេងៗ។

Joint Venture For Ak 203 Rifles Factory At Amethi Was The Fastest Ever Created With Russia

ទាហានឥណ្ឌាក៏នឹងអាចតំឡើងអំពូលបំភ្លឺអ៊ីនហ្វ្រារ៉េដទៅលើ AKs របស់ពួកគេ ដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយឧបករណ៍ឆ្លុះមើលពេលយប់ការតាមកាំរស្មើឡាស៊ែរបាញ់ពន្លឺអាវុធ និងឧបករណ៍ផ្សេងទៀត។ អ្វីដែលសំខាន់បំផុតនោះគឺកាំភ្លើងប្រភេទថ្មីនេះអាច​បាញ់​ចំ​គោលដៅ​ល្អបំផុត។ វា​មាន​លក្ខណៈពិសេស​ប្លែក​ មាន​បំពង់រត់​គ្រាប់​រលោង ដែល​សម្អាត​អណ្ដាតភ្លើង​ពេល​បាញ់​ចេញ ហើយ​កាណុង​អាច​បំពាក់ Suppressor ឬ​ក៏​បំពាក់កាំបិតសម្រាប់​ប្រយុទ្ធក្នុងរយៈចម្ងាយជិតៗ​ផងដែរ៕