ពេល​គោះ​ពង​ទា​ដាក់​ចាន ស្រាប់តែឃើញដំណក់ឈាមក្រហម តើ​ចាំបាច់ត្រូវបោះចោល ឬអាចទទួលទានបាន?

ជឿ​ថា​ធ្លាប់​មាន​អ្នក​ជួប​ច្រើន ជា​ពិសេស​អ្នក​ឧស្សាហ៍​ទទួល​ទាន​ពង​ទា នៅ​ពេល​ដែល​គោះ​ដាក់​ចាន ពេល​ខ្លះ​ឃើញ​ឈាម​ពណ៌​ក្រហម​មួយ​ឆ្នូត​ធ្លាក់​លាយឡំ​មក ហើយ​ភាគ​ច្រើន​ប្រហែល​ជា​អ្នក​បោះ​វា​ចោល​ច្រើន​ជាង​ទុក។

តើ​វា​គឺ​ជា​អ្វី​ទៅ ​ហើយ​ប៉ះពាល់​ដល់​គុណភាព​ស៊ុត ឬ​សុខភាព​របស់​យើង​ដែល​ជា​អ្នក​ទទួល​ទាន​ដែរ​ឬ​ទេ?

3 1432

តាម​ពិត​ទៅ​ថា​មិន​ថា​តែ​ពង​មាន់ ឬ​ពង​ទា​ទេ នៅ​ពេល​អ្នក​វាយ​បំបែក​ចូល​ចាន គឺ​ប្រាកដ​ជា​អាច​ជួប​រឿង​មួយ​នោះ។

ស្នាម​ឈាម​ក្រហម​ដែល​ធ្លាក់​មក​នោះ ពុំ​មែន​ជា​ការ​បង្ហាញ​ថា​ស៊ុត​មាន​គុណភាព​មិន​ល្អ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​គ្រាន់​តែ​ជា​ការ​ដាច់​សរសៃ​ឈាម​តូច​មួយ​នៅ​ក្នុង​អូវែ​របស់​មេ​មាន់​តែ​ប៉ុណ្ណោះ។

Eggs And Chard

Egg_blood Spot

មូលហេតុ​នៃ​ការ​ដាច់​សរសៃ​ឈាម​នេះ​សោត ក៏​ដោយសារ​តែ​អាយុ​របស់​មេ​មាន់​នោះ​ចាស់​ជ្រុល ឬ​អាច​ថា​ដោយសារ​របប​អាហារ​របស់​វា។

តាម​អ្នក​ជំនាញ​ណែនាំ​ថា បើ​អ្នក​គិត​ថា​ស្នាម​ក្រហម​នោះ​វា​ទើស​ភ្នែក ក៏​យក​ស្លាប​ព្រា​ឬ​ចុង​ចង្កឹះ​ឆ្កឹះ​វា​ចេញ​ទៅ ហើយ​អាច​យក​ស៊ុត​នោះ​ទៅ​ចៀន ឬ​បរិភោគ​អ្វី​ជា​ធម្មតា និង​មិន​ប៉ះពាល់​សុខភាព​អ្វី​ទេ៕

ប្រភព៖ Khoevadep | ប្រែ​សម្រួល៖ ក្នុង​ស្រុក