ឥណ្ឌាទិញកាំភ្លើងយន្តធុនស្រាល Negev LMGs ជាង៦០០០គ្រឿង​ពី​អ៊ីស្រាអែល ដើម្បី​ទប់ជម្លោះព្រំដែនជាមួយចិននិងប៉ាគីស្ថាន

ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែល​ Israel Weapons Industries (IWI) កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដើម្បីទិញកាំភ្លើងយន្តម៉ាក Negev LMGs ចំនួន ១៦៤៧៩ គ្រឿងក្រោមនីតិវិធី Fast Track Procedure  ។

India Forces Firepower 6K Negev LMGs 840x467

ខណៈដែលឥណ្ឌាមានជម្លោះព្រំដែនជាមួយចិន និងប៉ាគីស្ថានជារឿយៗក្នុងពេលតែមួយ កាំភ្លើងម៉ាកនេះនឹងបន្ថែមកម្លាំងដល់កងទ័ពជួរមុខក្រោយបានដាក់ពង្រាយតាម​តំបន់​មាន​ជម្លោះទាំងនោះ។ កាំភ្លើងយន្តធុនស្រាលម៉ាក Negev ទំហំ ៧.៦២x៥១ មីលីម៉ែត្រ គឺជាអាវុធដែលអាចទប់ទល់និង​សត្រូវយ៉ាងមានប្រសិទ្ធភាព បានហើយបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួនជុំវិញពិភពលោក។

Negev

កាំភ្លើងម៉ាក LMG នេះនឹងជួយបង្កើនភាពមុតស្រួចនិង​អាច​ប្រឈម​ជាមួយគូសត្រូវ​ដែល​ប្រើ​ប្រាស់​កាំភ្លើងក្នុង​រយៈចម្ងាយមធ្យម។ កងទ័ពឥណ្ឌា​ទទួលបាន​បាន​កាំភ្លើង​នេះ​ចំនួន​៦០០០គ្រឿងរួច​មក​ហើយ​កាល​ពី​ពាក់កណ្ដាលខែមករា ក្នុង​កិច្ចព្រមព្រៀង​មួយ​នៅ​ទីក្រុង បុំបៃ។ ហើយ​មក​ដល់​ពេល​នេះ​កាំភ្លើងទាំង​នេះ​បាន​បញ្ជូន​ពី​ក្រុង​ Mumbai ទៅ​កាន់​ទីក្រុង Jabalpur ហើយ​កំពុងធ្វើ​ការ​ពិនិត្យត្រឹម​ត្រូវ។

 

 


PA0901162

កាំភ្លើងដែលនៅសល់ត្រូវបានគេរំពឹងថានឹងមកដល់នៅចុងខែមីនាឆ្នាំនេះ។ ប្រភពពី​កងទ័ពឥណ្ឌាបាននិយាយថា៖“ ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា តម្រូវការចាំបាច់របស់កងទ័ពឥណ្ឌាកំពុងត្រូវបានបំពេញដោយឧស្សាហកម្មឥណ្ឌាហើយបច្ចុប្បន្ន​ស្ថិតនៅក្នុងដំណាក់កាលសាកល្បងជាមុន។

Israel_guns

រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាបាននិយាយថា ទាហានជួរមុខឥណ្ឌាត្រូវការជាបន្ទាន់ និងចាំបាច់បំផុតនូវអាវុធប្រភេទនេះ ហើយវានឹងជួយបង្កើនទំនុកចិត្តដល់កងទ័ពជួរមុខ និងផ្តល់នូវកម្លាំងប្រយុទ្ធដែលត្រូវការចាំបាច់ពេលមានជម្លោះប្រដាប់អាវុធតាម​ព្រំដែន​ទាំងពីរ៕