ប្រធានាធិបតីហ្វីលីពីន Duterte យល់ព្រមទិញឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿងពង្រឹង​សមត្ថភាព​ទ័ពអាកាសរបស់​ខ្លួន

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Karlo Nograles បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង។

https://youtu.be/rpgdGK44Buw

រដ្ឋមន្រ្តីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ "លោកប្រធានាធិបតីបានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង ដែលជាផ្នែកមួយនៃផែនការដើម្បីដោះស្រាយ កង្វះខាតឧបករណ៍នៃកងទ័ពអាកាស ស្របបពេលកម្លាំងកងកម្លាំងប្រដាប់អាវុធរបស់យើងកើនឡើង ហើយដកហូតឧទ្ធម្ភាគចក្រប្រើប្រាស់​បាន​ច្រើន​យ៉ាង Huey ទាំងអស់" ។

Armed_Black_Hawk_1920x1125.png.pc Adaptive.full.medium

លោក Nograles បានបន្ថែមទៀតថាលោក Duterte ក៏បានបញ្ជាឱ្យដកឧទ្ធម្ភាគចក្រ Bell UH-1 Iroquois ទាំងអស់ផងដែរ បន្ទាប់​ពីពួក​គេវា​ហួសសម័យក្នុង​ការ​ប្រើ​ប្រាស់​និង​មាន​ឧបទិវហេតុ​ធ្លាក់ជាបន្ត​បន្ទាប់​រហូតដល់​ស្លាប់​មនុស្ស​៧​នាក់​កាល​ពី​ថ្មី​ៗ​នេះ។

Download

 

 


លោក Nograles បាននិយាយថាហ្វីលីពីនត្រូវការឧទ្ធម្ភាគចក្រចំនួន ៥៥ គ្រឿងដើម្បីប្រតិបត្តិការលើកោះជាង ៧០០០ របស់ខ្លួន ប៉ុន្តែលោក Duterte បានអនុញ្ញាតតែ ១៥ ប៉ុណ្ណោះដោយសារបញ្ហាថវិកា។ តែ​យ៉ាងណាក្ដី! លោកបានសម្តែងក្តីសង្ឃឹមថាកិច្ចព្រមព្រៀងផ្គត់ផ្គង់នឹងត្រូវបានចុះហត្ថលេខាមុនអាណត្តិរបស់លោក Duterte នឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២ ។

PAF Blackhawk DND

រដ្ឋាភិបាលហ្វីលីពីនធ្លាប់បានបញ្ជាទិញឧទ្ធម្ភាគចក្រប្រើប្រាស់បាន​ច្រើន​យ៉ាងទាំង​ដឹក​ជញ្ជូន​និង​ប្រយុទ្ធប្រភេទ Black Hawk S-70i ចំនួន ១៦ គ្រឿងពីក្រុមហ៊ុនប៉ូឡូញ PZL Mielec ។ ចំនួន ៦ គ្រឿងត្រូវបានប្រគល់ជូនរួចហើយ៕

ឧទ្ធម្ភាគចក្រ Bell UH-1 Iroquois របស់ USA