ជ្រើសរើស​ស្រោមសំបុត្រ​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ចាំបាច់​សម្រាប់​អ្នក​នៅខែឧសភានេះ

យើង​កំពុង​ស្ថិត​ក្នុង​ទំព័រ​ទី ៥ នៃ​ឆ្នាំ ២០២១ ហើយ​ក៏​ជឿ​ថា​អ្នក​រាល់​គ្នា​កំពុង​រង់ចាំ​នៅ​ការ​ផ្លាស់ប្តូរ និង​ការ​វិវត្ត​ជា​ច្រើន​ក្នុង​ជីវិត​របស់​អ្នក។

ដោយឡែក​យើង​ក៏​មាន​ការ​ណែនាំ​និង​ដំបូន្មាន​មួយ​ចំនួន ដែល​ចង់​ប្រាប់​ទៅ​កាន់​អ្នក ប៉ុន្តែ​សូម​ធ្វើ​ការ​ជ្រើសរើស​ស្រោមសំបុត្រ​ ១ ក្នុង​ចំណោម​ស្រោមសំបុត្រ​ទាំង ៦ ហើយ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

ស្រោម​សំបុត្រ​ទី ១

1

អ្នក​នឹង​ជួបប្រទះ​នៅ​ស្ថានភាព​មួយ ​ដែល​អ្នក​មិន​ច្បាស់​ថា​ធ្លាប់​បាន​សម្រេច​ពី​មុន​ឬ​អត់​កាល​ពី​អតីតកាល។ ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​និង​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ហើយ​ត្រូវ​ដើរ​តាម​បេះដូង​និង​ការ​គិត​វិជ្ជមាន​របស់​អ្នក។ ចូរ​បោះ​ជំហាន​ទៅ​មុខ ទោះ​សារ​នេះ​មិន​ទទួល​ផល​ដូច​ដែល​គ្រោង​ទុក ក៏​ទទួល​បាន​បទពិសោធន៍​មួយ​បន្ថែម​ទៀត​សម្រាប់​ជីវិត​របស់​អ្នក​ដែរ។

ស្រោម​សំបុត្រ​ទី ២

2

ជា​ទូទៅ​អ្នក​តែងតែ​ជា​មនុស្ស​ដែល​គិត​ល្អ ធ្វើ​ល្អ ហើយ​មិន​ចេះ​បង្ហាញ​អារម្មណ៍​លំបាក​ទៅ​កាន់​អ្នក​ដទៃ​ទេ។ ប៉ុន្តែ​ក្នុងខែឧសភានេះ អ្នក​គួរ​តែ​រៀន​បើក​ចិត្ត​ទទួល​យក​ការ​ជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ខ្លួន ហើយ​នេះ​ក៏​អាច​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​ច្បាស់​ថា តើ​នរណា​ជា​មិត្ត​ពិត និង​នរណា​ជា​មិត្ត​ក្លែងក្លាយ ដែល​បោះបង់​យើង​ពេល​ជួប​បញ្ហា។

ស្រោម​សំបុត្រ​ទី ៣

3

ចូរ​រីករាយ​និង​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​មាន ឃើញ​ដំរី​ជុះ​សូម​កុំ​ជុះ​តាម​ដំរី រហូត​ដល់​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​បាត់បង់​និង​ភ្លេច​នូវ​រឿង​តូចតាច​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ភាព​រីករាយ​ក្នុង​ជីវិត។ អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​ច្រើន​ជាង​ការ​រំពឹង​ទុក ហើយ​បញ្ឈប់​ចិត្ត​លោភលន់​ទាំង​នោះ​ទេ និង​ត្រឹម​តែ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​ខ្លួន។


ស្រោម​សំបុត្រ​ទី ៤

4

គ្មាន​នរណា​ដែល​អាច​រស់នៅ​ដោយ​គ្មាន​ក្តី​ស្រលាញ់​បាន​ទេ ហើយ​ក៏​ដល់​ពេល​​ដែល​អ្នក​ត្រូវ​យល់​អំពី​រឿង​នេះ​ដែរ។ ចូរ​កុំ​ខ្លាច​ក្នុង​ការ​បង្កាត់​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់ ហើយ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ជឿជាក់​លើ​អារម្មណ៍​និង​បេះដូង​ខ្លួន​ឯង។ សេចក្តី​ស្រលាញ់​គឺ​ជា​រស​មួយ​បន្ថែម​ទៀត ដែល​អាច​បន្ថែម​រសជាតិ​ជីវិត​ឲ្យ​កាន់​តែ​មាន​ន័យ។

ស្រោម​សំបុត្រ​ទី ៥

5

ត្រូវ​ចងចាំ​ថា​ចំណុច​ដ៏​អាក្រក់​បំផុត​របស់​មនុស្ស គឺ​ភាព​លោភលន់ ហើយ​ចូរ​បង្ហាញ​នូវ​ភាព​សប្បុរសធម៌​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទោ​បាន។ កុំ​ភ្លេច​ធ្វើ​ល្អ​ចំពោះ​ខ្លួន​អ្នក និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក។

ស្រោម​សំបុត្រ​ទី ៦

6

អ្នក​ដែល​ជ្រើសរើស​ស្រោម​សំបុត្រ​ទី ៦ នេះ គឺ​ជា​អ្នក​ដែល​មាន​សំណាង​ខ្លាំង​ណាស់ អ្នក​ត្រូវ​ចាំ​ថា ប្រសិន​ពេលនេះ​អ្នក​កំពុង​ឃើញ​ឧបសគ្គ​ណា​មួយ​នៅ​លើ​ផ្លូវ​ដែល​អ្នក​កំពុង​ដើរ ចូរ​កុំ​បោះបង់​ផ្ទុយ​ទៅ​វិញ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ទៅ​វិញ​ទេ។ ហេតុ​ដូច្នេះ​ហើយ​ឧបសគ្គ​នោះ គឺ​ជា​អ្នក​ណែនាំ​ពិត​ប្រាកដ ដឹកនាំ​អ្នក​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​ថ្មី និង​ជា​ភាព​ជោគជ័យ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក