មិនចំណាយច្រើនទេ! ប្រើត្រឹមទឹកខ្មេះ និងយ៉ាអួរ ក៏អាចបំបាត់​ស្នាម​ខ្មៅ​នៅ​កែង​ដៃ/ជង្គង់​បាន​ងាយ

នៅ​លើ​រាងកាយ​របស់​យើង មាន​ផ្នែក​ជា​ច្រើន​ដែល​ជា​មន្តស្នេហ៍​ជះ​ទៅ​ក្រសែ​ភ្នែក​អ្នក​ដទៃ ប៉ុន្តែ​ផ្នែក​ខ្លះ​ក៏​វា​ធ្វើ​ឲ្យ​បាត់បង់​ភាព​ទាក់ទាញ ប្រសិន​យើង​ថែរក្សា​វា​មិន​បាន​ល្អ។

ជា​ពិសេស​នៅ​លើ​កែង​ដៃ ក្បាល​ជង្គង់ ភាគ​ច្រើន​គឺ​ស្រ្តី​រមែង​មាន​ស្នាម​ខ្មៅ​នៅ​លើ​បរិវេណ​នោះ ហើយ​អ្នក​ខ្លះ​ចេះ​តែ​ទុក​ចោល មិន​សូវ​ចាប់​អារម្មណ៍​រក​ដំណោះស្រាយ​នោះ​ទេ។ ថ្ងៃ​នេះ Knongsrok បង្ហាញ​វិធី​សាមញ្ញ ដែល​អ្នក​រាល់​គ្នា​អាច​អនុវត្ត​បាន​ដោយ​មិន​ចំណាយ​ច្រើន ហើយ​ប្រើ​ត្រឹម​គ្រឿង​ផ្សំ ២ មុខ​គឺ​យ៉ាអួរ (Yogurt) និង​ទឹកខ្មេះ។

គ្រឿង​ផ្សំ:

Pr02002

Vinegar Acid Or Base 732x549 Thumbnail 732x549

យ៉ាអួរ ១ ស្លាប​ព្រា


ទឹក​ខ្មេះ ១/២ (កន្លះ) ស្លាប​ព្រា

ការ​អនុវត្ត

Dark Underarms Are Normal_4_5f118bd9066bf

8409eed460b1e2f9b178218c0de6400f

លាយ​យ៉ាអួរ​និង​ទឹក​ខ្មេះ​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​វា​មក​ប៉ាត​លាប​លើ​ផ្នែក​កែង​ដៃ​ឬ​ជង្គង់ ដែល​មាន​សភាព​ខ្មៅ រួច​ទុក​វា​ចោល​ប្រហែល ២០ នាទី សឹម​លាង​ជម្រះ​ជាមួយ​ទឹក​ឲ្យ​បាន​ស្អាត។ បន្ទាប់​ពី​លាង​រួច​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្បែក​នៅ​ទីតាំង​ដែល​យើង​លាប ​មាន​សភាព​ទន់​និង​ភ្លឺ​រលោង។ ចូរ​អនុវត្ត​វិធី​នេះ​ឲ្យ​បាន​ញឹកញាប់ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក