«ព្រៃដំរីភ្នំគូលេន» ​ដែនដីជម្រកសម្រាប់ដំរីចូលនិវត្តន៍ដ៏ល្បីល្បាញ​ ឯតម្លៃសំបុត្រជាកញ្ចប់សមរម្យខ្លាំងអាចចូលកម្សាន្តបាន

បើនិយាយពីសក្តានុពលខេត្តសៀមរាប ​លោកអ្នកប្រាកដជាដឹងថាដែនដីនេះសម្បូរទៅដោយប្រាសាទបុរាណជាច្រើន ​ជាពិសេសគឺប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈពិភពលោកតែម្តង។ ​

តែដែនដីដ៏ពិសិដ្ឋនេះ ក៏មានកន្លែងធម្មជាតិ និងទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវជាតិ​ និងអន្តរជាតិចូលកម្សាន្តជាមួយអារម្មណ៍រីករាយឥតជិនណាយផងដែរ។ ​ដោយថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទីកន្លែងថ្មីមួយកន្លែងទៀតដែលមិនសូវមានអ្នកទេសចរណ៍ជាតិស្គាល់ ​តែពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍បរទេសនោះគឺ «KULEN ELEPHANT FOREST»

142724526_445599706802535_8153776977178626199_o

143465423_445599043469268_9120774626758655687_o

«KULEN ELEPHANT FOREST» ឬ​ព្រៃដំរីភ្នំគូលេន គឺជាដែនជម្រកមួយសម្រាប់ដំរីចូលនិវត្តន៍ ដែលធ្លាប់បម្រើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងជាកន្លែងអភិរក្សសត្វដំរីមួយស្ថិតនៅក្នុងខេត្តសៀមរាប។

នៅទីនោះមានដំរី១៣ក្បាល ដែលយកមកពីគ្រប់ទិសទីក្នុងកម្ពុជា ក្នុងគោលបំណងជួយសង្គ្រោះ និងថែរក្សាសត្វដំរីដែលជិតផុតពូជ ដែលមានប្រមាណជាង៥០០ក្បាលប៉ុណ្ណោះនៅកម្ពុជា។

143512767_445599366802569_5120335051772082748_o

143290468_445599786802527_200291143484000967_o

លោកអ្នកអាចចូលកម្សាន្តនៅទីនេះ​ ចំណាយពេលប្រហែលកន្លះថ្ងៃដើម្បីដឹងពីការរស់នៅ និងចរិតពិតប្រាកដរបស់សត្វដំរី ។ ដោយលោកអ្នកដឹងទេថា សត្វដំរី គឺជាសត្វដែលពូកែស៊ីចំណីខ្លាំងណាស់ គឺវាស៊ីចំណី ១០% នៃទំងន់របស់វាក្នុងមួយថ្ងៃ ហើយវាផឹកទឹកប្រហែល ២០០លីត្រ/ថ្ងៃ ពិសេសពួកវាពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់។

សម្រាប់ការចូលរួមទៅកំសាន្តរបស់អ្នក មានន័យថាអ្នកគឺបានយកចិត្តទុកដាក់ និងចូលរួមថែរក្សា និងអភិរក្សសត្វដំរីនៅកម្ពុជាផងដែរ។

143319367_445599633469209_7937630542986100186_o

142682488_445599590135880_2841059483169944437_o

143619980_445599390135900_759894254905926994_o

ដោយ «KULEN ELEPHANT FOREST» មានទីតាំង ស្ថិតក្នុងតំបន់ព្រៃសហគមន៍មួយ ក្នុងភូមិបុស្សធំ ស្រុកសូទ្រនិគម ខេត្តសៀមរាប  (មិនមែនស្ថិតលើភ្នំគូលេនឡើយ)​ ចាប់បើកដំណើរការចាប់ពីម៉ោង៨ព្រឹក ​រហូតដល់ម៉ោង ៦ល្ងាច​  ហើយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមពីទីតាំង ​ការកក់ទុកមុន និងការសាកសួរតម្លៃសំបុត្រចូលរួមបានតាមរយៈលេខទូរស័ព្ទ 086 444 602 ។

សម្រាប់តម្លៃសំបុត្រកាលពីមុន ​មានតម្លៃដល់ទៅ ​80$  តែសម្រាប់ពេលនេះតម្លៃសម្រាប់ការចូលរួមចែកចេញជា២ប្រភេទ៖

-សម្រាប់មនុស្សពេញវ័យតម្លៃ ​40$

-សម្រាប់ក្មេងអាយុក្រោម១២ ឆ្នាំ ​តម្លៃ ​30$ ​ហើយសម្រាប់កូនក្មេងអាយុក្រោម៣ឆ្នាំ  អាចចូលរួមដោយឥតគិតថ្លៃផងដែរ។

ដោយតម្លៃនៃការចូលរួមខាងលើនេះ មានសេវាកម្មជាកញ្ចប់ រួមមានការដឹកជញ្ជូនទៅកាន់ទីជម្រកមគ្គុទេសទេសចរណ៍និយាយភាសាអង់គ្លេស និងអាហារពេលថ្ងៃត្រង់ (ដំណើរពេលព្រឹកតែប៉ុណ្ណោះ) ឬញ៉ាំអាហារជាមួយដំរី (ពេលរសៀលតែប៉ុណ្ណោះ)  ដោយលោកអ្នកអាចជ្រើសរើសការចូលរួមកម្សាន្ត ២ពេល ​ដោយពេលព្រឹក ចាប់ពីម៉ោង ៨ព្រឹក ​ដល់ ២រសៀល ​ឬ ពេលថ្ងៃត្រង់ចាប់ពីម៉ោង ​២ ​ដល់ម៉ោង ៦ល្ងាច។

We have two tours available, morning and afternoon. Each tour involves feeding and walking with the elephants in the forest, plus some other activities

Price is $40 per adult, $30 per child under 12, and children under 3 years of age are free of charge.

The morning is 8am- 2pm and the afternoon 12-6pm.

Tours include transportation to the sanctuary, an English speaking tour guide, and lunch (morning tour only) or a picnic with the elephants' (afternoon only).

144413056_445599476802558_4474076061894890287_o

144412835_445599450135894_5257241867712704064_o

142807646_445599163469256_3610920872913872122_o

យ៉ាងណាមិញ ​សម្រាប់ភ្ញៀវទេសចរខ្មែរដែលមិនសូវមានថវិកា ​ហើយចង់ចូលរួមទស្សនាលោកអ្នកក៏មានជម្រើសផ្សេងមួយទៀត នោះគឺ ភ្ញៀវខ្មែរអាចទៅដោយខ្លួនឯងបាន ដោយតម្លៃចូលរួមត្រឹមតែ 10$ រយៈពេលមួយម៉ោង តែសម្រាប់តែការថតរូបលេងសិ្នទ្ធស្នាលជាមួយដំរីប៉ុណ្ណោះ ដោយមិនមានសកម្មភាពផ្សេងៗរាប់បញ្ចូលនោះទេ៕

កែសម្រួលអត្ថបទ៖ ក្នុងស្រុក

ប្រភពអត្ថបទ និងរូបភាពផ្តល់សិទ្ធដោយ៖ Just Travelous

142930753_445599250135914_4025145804812938328_o

144370331_445599740135865_5291386715191277132_o

142474252_445599313469241_1010531141053185450_o

143522223_445599410135898_5293640342121461428_o

144601831_445599533469219_1781568548438898571_o

144414577_445599763469196_5074028716557608994_o

144452974_445599596802546_6732767943091245131_o

143867587_445599083469264_4793183756277551987_o

143729484_445599680135871_6666225118068537554_o

144567248_445599133469259_6866869376788831402_o

144966271_445599323469240_3065060154628762398_o

144269675_445599516802554_8533216575787368998_o

146611181_1302643720092662_4539649191557371261_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers