បង្ហាញពីការគាំទ្រ និងរក​ទីផ្សារដល់សិល្បករ​ខ្មែរ! គំនូរ​លេីបន្ទះឫស្សី​ “HAPPY” ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ 599$ ក្រោមស្នាដៃជាងគំនូរលាក់មុខ

បើយើងក្រឡេកមើលកាលពីអតីតកាលប្រមាណជា១០ឆ្នាំមុន ​វិស័យគំនូរនៅកម្ពុជាមិនសូវមានអ្នកមើលឃើញ និងឱ្យតម្លៃឡើយ ​ដោយការយល់ដឹងរបស់ប្រជាជនមានកម្រិត ​ហើយស្នាដៃគំនូរល្អៗរបស់វិចិត្រករខ្មែរទទួលបានការគាំទ្រតែពីជនបរទេសតែប៉ុណ្ណោះ។

តែបើមកមើលបច្ចុប្បន្ននេះវិញ អ្វីៗត្រូវបានផ្លាស់ប្តូរ ផ្នត់គំនិតរបស់ប្រជាជនក៏កាន់តែជឿនលឿន ហើយអ្នកស្នេហាជាតិ ​វប្បធម៌ និងសិល្បៈខ្មែរក៏កាន់តែមានការកើនឡើង ដែលជាហេតុធ្វើឱ្យវិចិត្រករល្បីៗដែលបានសំងំលាក់ខ្លួនចេញមុខមកបង្ហាញស្នាដៃជាបន្តបន្ទាប់ក្រោមការគាំទ្រជាច្រើនពីមហាជន។ ​ដោយថ្មីៗនេះគំនូរមួយផ្ទាំងតូច ​តែបង្កប់អត្ថន័យខ្លាំងមួយផ្ទាំងត្រូវបានគេឱ្យតម្លៃខ្លាំងជាងតម្លៃលក់ចេញទៅទៀត។

140165055_4927800740625512_3955631460781431527_o

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក SamNang Vouបានឱ្យដឹងថា៖ «​ គំនូរ​លេីបន្ទះឫស្សី​ ដែល​មាន​ឈ្មោះ​ “HAPPY” ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ 599$ សូម​ថ្លែង​អំណរគុណ​ Withe Canvas ដែល​ផ្តល់​ឱកាស​ ក៏ដូច​ជាជួយ​រក​ទីផ្សារ​ដល់សិល្បករ​ខ្មែរ​ »។

១២៤៥

147815382_5023617311043854_2228325512185045343_o

146957649_5023616931043892_3133804212321121752_o

គួរបញ្ជាក់ផងដែរថា លោក វូ សុសំណាង​​ គឺជាវិចិត្រករលក់មុខកំពុងតែល្បីផ្នែកគំនូរលើចង្អេរ និងបន្ទះប្ញស្សី​ ដោយលោកធ្លាប់បានផ្អាកពីអាជីព​គំនូរ​របស់​ខ្លួន​អស់​រយៈពេល​ប្រា​មា​ណ​ ​១០ឆ្នាំ​ មកហើយ ​តែលោកទើបតែត្រលប់មកវិញព្រោះសម័យនេះមានការគាំទ្រ និងឱ្យតម្លៃខ្លាំងនៅលើបណ្តាញសង្គមទាក់ទងនឹងគំនូរដែលថែរក្សាអភិរក្សវប្បធម៌ខ្មែរមួយនេះ។ ដោយក្នុងនោះ​លោក​បាន​វិល​មក​គូរគំនូរ​វិញ​នៅ​កំឡុង​ឆ្នាំ​ ​២០១៨​ ​ដោយ​ចាប់ផ្តើម​គូរ​ដំបូង​ទៅលើ​គំនូរ​ក្តារ​ម្រ័ក្សណ៍​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ដោយសារតែ​ចង់​បង្កើត​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ដើម្បី​ជា​ស្នាដៃ​ផ្ទាល់ខ្លួន​ ​លោក​ក៏​ជ្រើសរើស​ចង្អេរ​ដែល​ធ្លាប់តែ​ឃើញ​លក់​នៅ​តាមផ្លូវ​ធ្វើដំណើរ​ទៅ​ធ្វើការ​រៀងរាល់ថ្ងៃ​យក​មក​ធ្វើជា​ផ្ទាំង​សម្រាប់​គូរ​តែម្តង​ រហូតទទូលបានការគាំទ្រ និងមានភាពល្បីល្បាញដល់ពេលបច្ចុប្បន្ននេះ៕

120916699_4496884657050458_2399057746737943144_o

147865225_5023617204377198_7632591344299871192_o

94146782_3712364718835793_8887432330755440640_o

147316220_5023616867710565_6129076710927470511_o

145346372_5023617104377208_7614370661208689442_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers