«មិនមែនខ្ញុំពូកែ ឬក៏រឹងមាំ អីទេ គ្រាន់តែខ្ញុំតស៊ូ»​!​​ នារីម្នាក់ប្រើពេល៥ឆ្នាំធ្វើឱ្យវិស័យភាពយន្តរបស់ខ្លួនរីកចម្រើនខ្លាំងនឹកស្មានមិនដល់

អ្នកស្រី ប៊ុន​ ចាន់និមល ត្រូវបានគ្រប់គ្នាស្គាល់ថាជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Sastra Film​ ដែលជាផលិតកម្មផលិតខ្សែភាពយន្តទាំងរឿងខ្លី​ និងរឿងបែប​ Series ភាគច្រើនស្តែងពីរឿងពិតនៃតថសង្គមសព្វថ្ងៃ ដែលកំពុងតែមានភាពល្បីល្បាញជាខ្លាំងនាពេលបច្ចុប្បន្ន រហូតវិវឌ្ឍន៍ខ្លួនបានបង្កើតកម្មវិធីមើលខ្សែភាពយន្តតាមទូរស័ព្ទដៃជារបស់ខ្លួនផ្ទាល់ផងដែរ។

151259213_263032952049918_7401423339475819256_n

យ៉ាងណាមិញ ទម្រាំទទួលបានភាពជោគជ័យដូចសព្វថ្ងៃ​ អ្នកស្រី ប៊ុន​ ចាន់និមល ដែលជាស្ត្រីនៅពីក្រោយភាពរុងរឿងនៃផលិតកម្មដ៏ល្បីល្បាញមួយនេះក៏ធ្លាប់បានហែលឆ្លងកាត់ការលំបាកជាច្រើននឹកស្មានមិនដល់ ដោយប្រើពេល​៥​ ទៅ៦ឆ្នាំឯណោះ ទម្រាំអាចឈរជើងរាល់ថ្ងៃ ក្រោមឧបសគ្គ និងការបាក់ទឹកចិត្តច្រើនរាប់មិនអស់។

ដោយ អ្នកស្រី ប៊ុន​ ចាន់និមល បានរៀបរាប់ប្រវត្តិខ្លះៗរបស់អ្នកស្រីលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា៖

«​មិនមែនខ្ញុំពូកែ ឬក៏រឹងមាំ អីទេ គ្រាន់តែខ្ញុំតស៊ូ

-ឆ្នាំ2008បាត់បង់ឳពុក ម្តាយកូនខ្ចី ប្អូ្ឭន៦នាក់សុទ្ធតែក្មេងនៅផ្ទះជួល30$

-ឆ្នាំ2014 ម្តាយកើតជំងឺមហារីកត្រូវវះកាត់ចាក់គីមីនៅវៀតណាម ប្រាក់ចំណូលទាប តែប្តេជ្ញាព្យាបាលម្តាយឲ្យជា (ហើយពិតជា ជា)

-2015បើកក្រុមហ៊ុន Sastra ដោយយកម៉ូតូបញ្ចាំបាន1000$ថតរឿងខ្លីដំបូង ប៉ាប៉ា

-2017 បាក់ទឹកចិត្តបាត់ជំនឿ ព្រោះគេមិនឲ្យតម្លៃរឿងខ្មែរ ស្នើបិទក្រុមហ៊ុន

-2019 លេបថ្នាំព្យាបាលជំងឺផ្លូវចិត្តពេញមួយឆ្នាំពេញ

ខ្ញុំស៊ូប្រយុទ្ធមិនឈប់ ដូច្នេះខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនមែនជាមនុស្សអច្ឆរិយៈទេ ដែលមិនធ្លាប់ទន់ជ្រាយនោះ គ្រាន់តែខ្ញុំមិនបោះបង់ ចេះតែវាទៅ។

ខ្ញុំរំភើបឃើញបងប្អូនជាច្រើនផ្ញើសារផ្តល់ក្តីស្រលាញ់ និងគាំទ្រចក្ខុវិស័យខ្ញុំ។ ខ្ញុំសូមអរគុណខ្លាំងណាស់។

មានរឿងច្រើនទៀតចង់និយាយ តែចាំពេលក្រោយបន្តចុះ។

ពេលនេះគ្រាន់ចង់ប្រាប់បងប្អូនថា គ្មានទេមនុស្សរឹងមាំ100% តែពិតជាមានមនុស្សតស៊ូ គឺអ្នកកំពុងអានហ្នឹងហើយ​»។

150896353_262697318750148_3131695740767586934_n

ក្រោយដឹងពីរឿងរ៉ាវដើមទងរបស់​អ្នកស្រី ប៊ុន​ ចាន់និមល ហើយអាចឱ្យយើងដឹងថា មិនមានភាពជោគជ័យណាបានដោយងាយស្រួល ឬប្រើរយៈពេលខ្លីនោះឡើយ​ ហើយភាពជោគជ័យរបស់មនុស្សម្នាក់ៗសព្វថ្ងៃក៏សុទ្ធតែបង្កប់ប្រវត្តិជូរចត់ខុសៗគ្នាដែរ​ ដូចនេះភាពជោគជ័យគឺកើតចេញពីបុគ្គលផ្ទាល់ខ្លួន ការតស៊ូ និងការមិនចុះចាញ់តែប៉ុណ្ណោះ៕

136717988_239184747768072_4912134870485974038_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers