តោះធ្វើតេស្តមើល! តើអ្នកជាមនុស្សមានភាពផ្អែមល្ហែមកម្រិតណាដែរ?

ជ្រើសរើសនំខេកមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងកាន់តែច្បាស់ថា តើអ្នកជាមនុស្សដែលមានភាពផ្អែមល្ហែមកម្រិតណាដែរ ឬក៏អ្នកជាមនុស្សសោះកក្រោះ មិនចេះផ្អែមល្អែមទេ?

A. ផ្អែមល្ហែម ៥០%!

Screen Shot 2021 02 20 At 9.19.24 AM

 

អ្នកមានភាពផ្អែមល្ហែមជាមួយនឹងផ្នត់គំនិតដែលច្បាស់លាស់បន្តិច។ យ៉ាងណាមិញ អ្នកក៏នឹងបង្ហាញនូវចរិតលក្ខណៈរបស់អ្នកផ្សេងៗគ្នា នៅពេលដែលអ្នកបានជួបមនុស្សផ្សេងគ្នា និយាយរួមទៅ អ្នកជាមនុស្សដែលបត់បែន ឬអាចហៅបានថា គេបែបណាលើអ្នក អ្នកក៏ត្រឡប់ទៅវិញបែបហ្នឹងដូចគ្នា។

B. ផ្អែមល្ហែម ១០០%!

Screen Shot 2021 02 20 At 9.19.32 AM

អ្នកគឺផ្អែមបែបទំនើប និងពេញនិយម! អ្នកជាមនុស្សដែលយល់ការណ៍ ស្គាល់កាលៈទេសៈ មនុស្សជុំវិញតែងតែចូលចិត្ត គោរព ក៏ដូចជាឱ្យតម្លៃអ្នកយ៉ាងខ្លាំង ព្រោះតែភាពផ្អែមល្ហែម និងសេចក្ដីល្អរបស់អ្នក។

 


C. ផ្អែមល្ហែម ០%!

Screen Shot 2021 02 20 At 9.19.35 AM

អ្នកមានគំនិតងងឹតណាស់ មិនចេះនិយាយលេងទេ សោះកក្រោះបំផុត។ នោះហើយជាអ្វីដែលអ្នកជុំវិញគិតអំពីអ្នក។ តាមពិតទៅ អ្នកមិនមែនជាមនុស្សអាក្រក់អីទេ តែអ្នកមានចរិតសោះកក្រោះខ្លាំង អ្នកខ្លះថាអ្នកមុខងាប់ទៀតផង។ និយាយឱ្យអស់ទៅ អ្នកគ្មានហុងស៊ុយ។

D. ផ្អែមល្ហែម ៧៥%!

Screen Shot 2021 02 20 At 9.19.39 AM

អ្នកគឺជាអ្នកដែលមានក្ដីស្រឡាញ់ដ៏អស្ចារ្យម្នាក់ដែលតែងតែព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ ពេលខ្លះអ្នកអាចជាមនុស្សល្ងង់ខ្លៅបន្តិច ប៉ុន្តែមនុស្សជុំវិញនៅតែស្រលាញ់អ្នកចំពោះភាពថ្លៃថ្នូរដ៏អស្ចារ្យដែលអ្នកមាន។ អ្នកដូចជាស្ករគ្រាប់ cherry ផ្អែម ប៉ុន្តែជូរបន្តិច ចរិតលក្ខណៈអ្នកក៏ដូចគ្នាដែរ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok