ចែក​គ្នា​បាន​ដឹង! ទោះ​គេ​លក់​ថោក​ប៉ុណ្ណា ក៏​កុំ​ទិញ​សាច់​ជ្រូក ៣ ប្រភេទ​នេះ ប្រយ័ត្ន​បរិភោគ​ទៅ​ពុល

សាច់​ជ្រូក​ជា​អាហារ​មួយ​ប្រភេទ​ដែល​ពេញ​និយម​បំផុត​សម្រាប់​ប្រជាជន​នៅ​តំបន់​អាស៊ី ហើយ​ពួក​គេ​គិត​ថា​វា​ជា​អាហារ​ដែល​ងាយ​ស្រួល​ចម្អិន និង​តម្រូវ​ត្រូវ​សឹង​គ្រប់​មុខ​ម្ហូប។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​និង​ជៀស​ឲ្យ​បាន​នៅ​ការ​ទិញ​សាច់​ជ្រូក ៣ ប្រភេទ​នេះ​យក​មក​ទទួល​ទាន ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖

៣) សាច់​រឹង

1

បើ​សួរ​ថា​ឲ្យ​មើល​បែប​ណា​ដឹង អ្នក​អាច​យក​របស់​អ្វី​មួយ​ទៅ​ចុច​ពី​លើ​វា​បាន ប្រសិន​ណា​វា​ផត​ចូល​ក្នុង​ហើយ​តឹង​ណែន​មក​វិញ នោះ​ជា​សាច់​ល្អ​ដែល​អាច​យក​មក​បរិភោគ​យ៉ាង​ឆ្ងាញ់​មាត់​បាន។ ផ្ទុយ​ទៅ​វិញ​ប្រសិន​អ្នក​ចុច​វា​ហើយ វា​រឹង​ឬ​មិន​ផត​ត្រលប់​មក​វិញ​ទាល់​តែ​សោះ ឬ​ផត​មក​វិញ​ក្នុង​រយៈ​ពេល​យូរ នោះ​ជា​សាច់​ដែល​មិន​គួរ​ទិញ​ទេ។

និយាយ​ឲ្យ​សាមញ្ញ​ទៅ​វា​ជា​សាច់​សល់ ដែល​គេ​ក្លាសេ​ចោល​រយៈ​ពេល​យូរ ហើយ​វា​ខះ​ជាតិ​ទឹក។ សាច់​ប្រភេទ​នេះ​វា​លែង​ជា​ស្រស់​ហើយ មួយ​ទៀត​សារធាតុ​ចិញ្ចឹម​នៅ​ក្នុងសរសៃនោះ ​ក៏​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់​ដែរ។

២) សាច់​ដែល​ជាប់​ដុំ​សៗ​ពី​លើ

Ice_screenshot_20210220 215331

 

 


វា​ប្រៀប​ដូច​ជា​ដុំ​ក្រួស ឬ​គ្រាប់​ស្រូវ​ដែល​មាន​ពណ៌​ស ដុះ​នៅ​ពី​លើ​សាច់ ហើយ​កុំ​គិត​ថា​វា​ល្អ​ណា ព្រោះ​វា​គឺ​ជា​ពពួក​ប៉ារ៉ាស៊ីត​ទៅ​វិញ​ទេ។ សំណាង​មិន​ល្អ​ប្រសិន​ណា​អ្នក​ប៉ះ​សាច់​ជ្រូក​ឆ្លង​មេរោគ​ទៀត នោះ​នៅ​ពេល​ទទួល​ទាន​វា​ចូល​ពោះ ប៉ារ៉ាស៊ីត​នោះ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​សត្វ​ដង្កូវ ហើយ​វា​នឹង​ភ្ជាប់​ទៅ​កាន់​ពោះ​វៀន​តូច​របស់​យើង ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ឈាម ខួរ​ក្បាល ភ្នែក​និង​ស្បែក​ជា​ដើម។

ស្រមៃ​ទៅ​មើល​នៅ​ពេល​វា​រលាយ​ក្លាយ​ទៅ​ជា​ដង្កូវ ហើយ​សត្វ​ដង្កូវ​វា​វាយលុក​ពេញ​ខ្លួន​ប្រាណ​យើង បើ​វា​ចូល​ទៅ​ខួរក្បាល​វា​អាច​ធ្វើ​ឲ្យ​យើង​ប្រែ​ជា​ឈឺក្បាល វិល​មុខ​ចង់​ក្អួត​ចង្អោរ ហើយ​ការ​គេងមិន​លក់​។

១) សាច់​ដែល​មាន​ពណ៌​ជាំ​ឬ​ក្រហម​ក្រមៅ

3

តាម​រយៈ​ការ​ក្រឡេក​មើល​ពណ៌​នៃ​សាច់​ក៏​យើង​អាច​សន្និដ្ឋាន​បាន​ដែរ​ពី​រសជាតិ​របស់​វា។ ជា​ទូទៅ​សាច់​មិន​ល្អ គឺ​មាន​ពណ៌​ស្រអាប់​រាង​ក្រមៅ ខណៈ​ដែល​សាច់​ជ្រូក​ធម្មតា​គឺ​មាន​ពណ៌​ផ្កាឈូក​ស្លេក ឬ​ពណ៌​ក្រហម​ឈាម។

ចូរ​ជ្រើសរើស​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​មិន​ត្រឹម​តែ​ប៉ះ​សាច់​ដែល​គ្មាន​រសជាតិ​ទេ មួយ​ទៀត​សោត​ដូច​យើង​នាំ​បាក់តេរី​និង​ប៉ារ៉ាស៊ីត​ចូល​មក​ក្នុង​ខ្លួន​ដោយ​ងាយៗ​អ៊ីចឹង ហើយ​យូរ​ទៅ​នឹង​អាច​បំផ្លាញ​ប្រព័ន្ធ​ភាព​សាំ​ក្នុង​ខ្លួន​យើង​បាន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក