ដឹងមូលហេតុពិតហើយ! ដែលនាំឱ្យ បឹងយក្ខឡោម មានសភាពល្អក់ខុសពីធម្មតា

កាលពីប៉ុន្មានថ្ងៃមុននេះ​ មានព័ត៌មានច្បាស់ការមកពីប្រជាជនខេត្តរតនគិរី បានឱ្យដឹងថា​ បឹងធម្មជាតិ​ ដែលជាអតីតភ្នំភ្លើងផ្ទុះកាលពីរាប់លានឆ្នាំមុនគឺ ​បឹងយក្ខឡោម​ ស្រាប់តែទឹកឡើងល្អក់​ កករសុទ្ធតែដីច្រោះឡើងមកលើ​ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញទឹកពេញដីដោយមិនដឹងថាជាបញ្ហាអ្វីនោះទេ។

152931324_3624492564265159_1213041452002151217_n (1)

152607009_3624493144265101_893581115629443616_n

ស្រាប់តែមកដល់ថ្ងៃនេះ​​ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី​ ដោយមន្រ្តីជំនាញអះអាងថាបានឱ្យដឹងថា៖ បឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ ។

បឹងយក្ខឡោមស្ថិតនៅសង្កាត់យក្ខឡោមក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានអោយដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះថា ភាពល្អក់របស់

បឹងយក្ខឡោមអាចមកពីកត្តាបាតុភូតធម្មជាតិ។ លោកថាកាលពី១០ឆ្នាំមុនពោលគឺនៅឆ្នាំ២០១១ បឹងយក្ខឡោមនេះក៏មានសភាពល្អក់ដូចគ្នានេះដែរ។ ហើយវាបានថ្លាទៅវិញរយៈពេល១០ទៅ១៥ថ្ងៃ។ប្រធានមន្ទីរបរិស្ថានខេត្តរូបនេះបន្តថា តាមសេចក្តីរាយការណ៍មកគឺ បឹងលំកុដនិងបឹងយក្ខអោម យក្ខរ៉ា ស្ថិតនៅឃុំសេដាស្រុកលំផាត់ក៏ចាប់ផ្តើមមានសភាពល្អក់ដែរ។ លោកមិនទាន់ហ៊ានវិនិច្ឆ័យតាមបែបវិទ្យាសាស្រ្តយ៉ាងណានោះទេតែតាមកត់សម្គាល់របស់លោក អោយតែប្រទេសជិតខាង មានព្យុះ រឺបាតុភូតធម្មជាតិអ្វីមួយកើតឡើងគឺបឹងយក្ខឡោមក៏មានសភាពល្អកដែរ។ លោកបញ្ជាក់ថា សភាពល្អក់របស់បឹងយក្ខឡោម និងបឹង លំកុដ បឹងយក្ខអោម យក្ខរ៉ា គឺមិនមានអ្វីប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរំខានដល់ការចុះមុជទឹកលេងរបស់ភ្ញៀវទេសចរ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

152867930_3624492650931817_4662232963555799195_n

152515753_3624493094265106_6366569722981141140_n


152993220_3624492604265155_8375838970642360184_n

ចំណែក លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអះអាងស្រដៀងគ្នានេះដែរ គឺជាបាតុភូតធម្មជាតិ គឺកើតឡើង១០ឆ្នាំម្តង ពេលនេះផ្ទៃមានសភាពថ្លាទៅវិញថ្លាទៅវិញជាបណ្តើរៗហើយ។

ដោយឡែកយោងតាមមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្ត ក៏បានអោយដឹងផងដែរថាបឹងយកក្ខឡោម មានភាពល្អក់នេះមិនមែនជាលើកទី១ទេ ដែលកាលពីប៉ុន្មានឆ្នាំមុនក៏មានសភាពបែបនេះកើតឡើងដែរ ដោយសារបាតុភូតធម្មជាតិនៃបន្ទុះភ្នំភ្លើង ហើយបឹងយក្ខឡោមក៏មានសរសៃឈាមជាប់នឹង បន្ទុះភ្នំភ្លើងមួយទៀតនៅប្រទេសណាមួយនៅក្នុងអាស៊ី ដែលវាមានសរសៃឈាមជាប់នឹងបឹងយក្សឡោមដោយផ្អែកតាមលក្ខណៈវិទ្យាសាស្ត្រ៕

អត្ថបទដកស្រង់៖ មន្ទីរព័ត៌មានខេត្តរតនគិរី​

152513967_3624492860931796_950915693312076704_n

152409896_3624493000931782_7039839537489447403_n

151987729_3624493050931777_3478191446198357942_n

152843945_3624492787598470_4268766272737279067_n