លឺនរណានិយាយរឿង ៣ នេះ ចូររក្សាគម្លាតឲ្យឆ្ងាយពីគេ បើបន្តរាប់អានប្រយ័ត្នអន្តរាយដល់ខ្លួន

ការ​និយាយ​ស្តី មុន​នឹង​ហា​ចេញ​ពី​មាត់ ចូរ​អ្នក​ប្រើ​ខួរក្បាល​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​សិន ព្រោះ​ពាក្យ​ខ្លះ​អាច​ប៉ះពាល់​ដល់​អ្នក​ដទៃ ហើយ​ពាក្យ​ខ្លះ​ទៀត​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្តាប់​គេ​ងាយ​នឹង​ផ្តល់​ឬ​បន្ទាប​តម្លៃ​អ្នក​បាន​ឆាប់​រហ័ស​បំផុត។

ប្រភេទ​រឿង​ទាំង ៣ នេះ បើ​អ្នក​បាន​លឺ​ពី​នរណា ចូរ​រក្សា​គម្លាត​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ ព្រោះ​មនុស្ស​ចរិត​ចាស់ទុំ គេ​នឹង​មិន​និយាយ​រឿង​ដូច​ខាង​ក្រោម​នោះ​ទេ៖

៣) មនុស្ស​ពូកែ​ខាង​ប្រឌិត​រឿង

Ice_screenshot_20210221 211619

ការ​និយាយ​ដើម ប្រហែល​ជា​រឿង​សប្បាយ​សម្រាប់​មនុស្ស​មួយ​ចំនួន។ ប៉ុន្តែ​បើ​ការ​ដែល​និយាយ​នោះ​ជា​រឿង​ត្រូវ រឿង​ពិត​មិន​សូវ​អី​ទេ តែ​បើ​ជា​រឿង​ប្រឌិត​ចេះ​ថែម​ស្ករ ថែម​អំបិល​ឲ្យ​កាន់​តែ​មាន​ឱជារស គឺ​ជា​កំហុស​ធ្ងន់ធ្ងរ​បំផុត។ ការ​បង្កាច់បង្ខូច​អ្នក​ដទៃ វា​ស្មើ​នឹង​កំពុង​បង្ហាញ​ទៅ​មនុស្ស​ដែល​បាន​ស្តាប់​ ឲ្យ​គេ​ដឹង​ច្បាស់​ពី​ចរិត​របស់​ខ្លួន​ឯង​ថា​ជា​មនុស្ស​បែប​ណា។

២) ញុះញង់​បំបែក​បំបាក់​អ្នក​ដទៃ

Ice_screenshot_20210221 211609

អ្នក​ខ្លះ​នៅ​មិន​សុខ ចេះ​តែ​បង្កើត​ពាក្យពេចន៍ ញុះញង់​ឲ្យ​អ្នក​នេះ​ទៅ​មើល​ងាយ ឬ​ទៅ​ថា​ស្តី​ឲ្យ​នរណា​ម្នាក់ ទាំង​ដែល​ម្នាក់​ទៀត​នោះ​គេ​មិន​ដឹង​អី​ទាល់​តែ​សោះ។ និយាយ​ទៅ​រឿង​ខ្លះ​វា​ប្រែ​ពី​ស​មក​ខ្មៅ ពី​ខ្មៅ​មក​ស លើ​តែ​មាត់​របស់​អ្នក​និយាយ។

១) មនុស្ស​ដែល​សន្យា​តែ​មាត់

Image 20160112 6964 Cxk0kg

ប្រភេទ​មនុស្ស​សន្យា​តែ​មាត់ បើ​ដឹង​ឬ​ស្គាល់​ចរិត​ពួក​គេ​ច្បាស់​ហើយ ចូរ​ជៀស​ឲ្យ​ឆ្ងាយ​កុំ​នៅ​ក្បែរ​ពេក​អី។ រាល់​ពាក្យ​សម្តី​ដែល​គេ​ហា​មាត់ ក៏​កុំ​សូវ​ទុក​ចិត្ត ប្រសិន​អ្នក​ធ្លាប់​ទទួល​បាន​បទពិសោធន៍​កុហក​ពី​គេ​ម្តង​ហើយ​នោះ។

អ្នក​ត្រូវ​ចាំ​ថា​ពេល​ខ្លះ​ទៅ​ការ​និយាយ​ដើម ឬ​បង្ខូច​អ្នក​ដទៃ ដែល​យក​មក​និយាយ​នៅ​នឹង​មុខ​អ្នក នោះ​ក៏​មាន​ន័យ​ថា​ទៅ​ថ្ងៃ​ខាង​មុខ​មនុស្ស​ម្នាក់​នោះ ក៏​អាច​នឹង​និយាយ​ពី​អ្នក​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ដូច​គ្នា។ បែប​នេះ​មាន​រឿង​ល្អ អាក្រក់​អ្វី កុំ​សូវ​ចែករំលែក​ឲ្យ​ប្រភេទ​មនុស្ស​ទាំង​នោះ​បាន​ដឹង​លឺ​ពេក៕