គេ​សួរ​ច្រើន​តែ​មិន​ទាន់​មាន​ចម្លើយ! បើ​ជ្រុល​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ តើ​ប៉ះពាល់ដល់​អាយុជីវិត​ដែរ​ទេ?

ជា​ទូទៅ​ស្ករ​កៅស៊ូ​អ្នក​អាច​ទំពា​រាប់​ម៉ោង ហើយ​វា​មិន​រលាយ​នឹង​ផ្លាស់ប្តូរ​ទំហំ​ឲ្យ​រួម​នោះ​ទេ ចុះ​បើ​សុខៗ​វា​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះ​អ្នក ឬ​ច្រឡំ​លេប​ចូល​បាត់ តើ​វា​មាន​ផល​ប៉ះពាល់​អ្វី​ដែរ​ឬ​ទេ?

ជា​ការ​ពិត​ក្នុង​រាងកាយ​របស់​យើង​វា​មិន​អាច​រំលាយ​សារធាតុ​ស្ករ​កៅស៊ូ​នោះ​បាន​ទេ តែ​ការ​ដែល​មាន​អ្នក​លើក​ឡើង​ថា​វា​នឹង​នៅ​ក្នុង​ពោះ​អ្នក​រយៈ​ពេល​ ៧ ឆ្នាំ គឺ​វា​មិនមែន​ជា​ការ​ពិត​ឡើយ។

ផ្នែក​សំខាន់​នៃ​ស្ករ​កៅស៊ូ គឺ​មិន​រលាយ​ដូច​ជា​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​អ៊ីចឹង​ដែរ ហើយ​រាងកាយ​របស់​យើង​មិន​អាច​ផលិត​អង់ស៊ីម​រំលាយ​អាហារ​ដើម្បី​បំបែក​វា​បាន​ឡើយ។ ដូច្នេះ​វា​ដូច​ជា​អាហារ​ដទៃ​ទៀត​ដែរ ដោយ​វា​នឹង​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ត្រូវ​បាន​ធ្លាក់​ចេញ​មក​ក្រៅ​តាម​រយៈ​លាមក។

 

តើ​ស្ករ​កៅស៊ូ​អាច​នាំ​ឲ្យ​មាន​ការ​កកស្ទះ​នៅ​ដំណើរការ​នៃ​ផ្នែក​ពោះវៀន​ដែរ​ឬ​ទេ?

0_pacrd2r0hdR66OqY

ជា​ការ​ពិត​ស្ករ​កៅស៊ូ​ដែល​ធ្លាក់​ទៅ​អាច​ឲ្យ​មាន​ការ​រាំងស្ទះ​នៅ​ដំណើរការ​នៃ​ពោះវៀន​ដែរ តែ​វា​កម្រ​នឹង​កើត​មាន​បំផុត។ ប្រសិន​បើ​មនុស្ស​ម្នាក់​លេប​ស្ករ​កៅស៊ូ​ចូល​ទៅ នោះ​អាច​នឹង​ឲ្យ​នាំ​ឲ្យ​មាន​បញ្ហា​​ទល់​លាមក ប៉ុន្តែ​ច្រើន​តែ​កើត​ឡើង​តែ​លើ​កុមារ​តូចៗ​តែ​ប៉ុណ្ណោះ។ ធ្លាប់​មាន​ការ​សិក្សា​នៅ​ឆ្នាំ ១៩៩៨ បង្ហាញ​ថា កុមារ​ដែល​ធ្លាប់​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក្រពះ ហើយ​ទល់​លាមក និង​មាន​ការ​ក្អួត​ចង្អោរ​ខ្លះ។

តើ​វា​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា​ទើប​ស្ករ​កៅស៊ូ​នោះ​ធ្លាក់​ចេញ​មក​ក្រៅ​វិញ?

 


Chewing Gum 681422

យោង​ទៅ​តាម​អ្នក​ជំនាញ​វា​ទាមទារ​ពេល​ប្រហែល ៤០ ម៉ោង ឬ​អាច​ដល់​ពីរ​ទៅ​បី​ថ្ងៃ សម្រាប់​បំពង់​រំលាយ​អាហារ​ដើម្បី​នាំ​ឲ្យ​វា​ធ្លាក់​ចេញ​ពី​រាងកាយ។ វា​ទាមទារ​ពេល​យូរ​ជាង​អាហារ​ធម្មតា ព្រោះ​ស្ករកៅស៊ូ​វា​បម្លាស់​ទី​យឺត​ជាង​អាហារ​ធម្មតា​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​របស់​យើង។

វិធី​ព្យាបាល​នៅ​ពេល​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ

Unnamed 1246

ប្រសិន​អ្នក​បាន​លេប​វា​ចូល​ដោយ​ចៃដន្យ នោះ​អ្នក​ត្រូវ​ទទួល​ទាន​ទឹក​និង​បបរ​ឲ្យ​បាន​ច្រើន លាយឡំ​ ជាមួយ​បន្លែ ហើយ​ជ្រើសរើស​បន្លែ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ និង​ផ្លែ​ចេក ក៏​ដូច​ជា​ល្ហុង​ដែល​ល្អ​បំផុត។ ចូរ​បរិភោគ​វា​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នៃ​ការ​ទល់​លាមក និង​ការ​ស្ទះ​នៃ​ផ្នែក​ពោះវៀន ដើម្បី​ឲ្យ​វា​ឆាប់​ធ្លាក់​ចេញ​មក​តាម​រយៈ​លាមក​បាន​លឿន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​