កុំ​អស់​សង្ឃឹម! តាម​ការ​ស្រាវជ្រាវ បុរស​ពូកែ​រក​លុយ ច្រើន​ស្រលាញ់​តែ​ស្រីៗ​ដើម​ទ្រូង​តូច

តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា បុរស​ដែល​ប៉ិនប្រសព្វ​ឬ​ខ្លាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ រមែង​តែ​ជ្រើសរើស​យក​នារី​ដែល​មាន​ដើម​ទ្រូង​តូច ឬ​យើង​និយម​និយាយ​ថា "ថ្នល់​ជាតិ" មក​ធ្វើ​ជា​គូ​អនាគត។ ខាង​ក្រោម​យើង​ធ្វើ​ការ​បង្ហាញ​ហេតុផល​មួយ​ចំនួន៖

78a8f30a1bf3db7b9be953f00911032b

ជា​ការ​ពិត​បុរស​ខ្លះ​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​រឿង​នេះ ដោយ​ផ្អែក​តាម​ហ្សែន​ពី​កំណើត​របស់​ពួក​គេ​ផង​ដែរ។ ប្រសិន​មាន​ម្តាយ​ដែល​មាន​ដើម​ទ្រូង​តូច នោះ​ការ​ជ្រើសរើស​ភរិយា​ដែល​ជា​គូ​ជីវិត ក៏​រមែង​ជ្រើសរើស​យក​នារី​ដែល​មាន​ដើម​ទ្រូង​តូច​ដូច​គ្នា។

 

បើ​ស៊ីជម្រៅ​កាន់​តែ​ច្បាស់លាស់ នោះ​គឺ​ផ្អែក​លើ​ទិន្នន័យ​ស្រាវជ្រាវ​មួយ​ទៅ​លើ​បុរស ១ ០០០ នាក់ ហើយ​ពាក់​កណ្តាល​នៃ​ពួក​គេ​ជា​បុរស​ដែល​មាន​ផ្នែក​ហិរញ្ញវត្ថុ​រឹងមាំ ហើយ​ពាក់​កណ្តាល​ទៀត​ជា​អ្នក​ដែល​ខ្វះខាត។

36a4ee01abfcfef4a69985f1f898d7f2

47cd27b1318f19d3fd97c8edf1275b0f

 


ជា​លទ្ធផល ៣៦២ នាក់​នៃ​បុរស​ដែល​មាន​ទ្រព្យ​ក្នុង​ចំណោម ៥០០ នាក់ ពួក​គេ​សារភាព​ថា​មិន​ចូលចិត្ត​នារី​ដែល​មាន​ដើម​ទ្រូង​ធំ​នោះ​ទេ វា​ខុស​ពី​ ៣៩២ ​នាក់​ក្នុង​ចំណោម ៥០០ នាក់​ដែល​ជា​បុរស​ខ្វះខាត​បាន​និយាយ​ទាំង​មិន​ស្ទាក់ស្ទើរ​ថា​ចង់​បាន​ភរិយា​ដែល​មាន​ដើម​ទ្រូង​ធំ។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត តាម​ការ​សិក្សា​ពី​អ្នក​វិទ្យាសាស្រ្ត​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហាញ​ថា ប្រសិន​ណា​បុរស​សម្លឹង​មើល​ផ្នែក​ដើម​ទ្រូង​នារី​រយៈ​ពេល ១០ នាទី​ក្នុង​មួយ​ថ្ងៃ នោះ​អាច​ធានា​ឲ្យ​ពួក​គេ​មាន​អាយុ​វែង​ជាង​មុន​រយៈ​ពេល ៥ ឆ្នាំ។

B9f53a0f90c3ea5fc4c0f01798bbe93b

អ្វី​ដែល​ពិសេស​ប្រសិន​ណា​ពួក​គេ​សម្លឹង​មើល​នារី​ដែល​មាន​ដើម​ទ្រូង​តូច នោះ​ក៏​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ស្ថិរភាព​ផ្នែក​សុខភាព។ ដោយ​ទាំង​ចង្វាក់​បេះដូង សម្ពាធ​ឈាម គឺ​មាន​ភាព​ល្អ​ប្រសើរ មិន​ងាយ​ឈឺថ្កាត់ ឬ​ជួប​ជំងឺ​មិន​ល្អ​អ្វី​ទាំង​អស់។ សរុប​មក​មនុស្ស​ស្រី​ដើម​ទ្រូង​តូច គឺ​ពិត​ជា​រមែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បុរស​សម្បូរ​ទ្រព្យ​ខ្លាំង​ជាង​នារី​ដែល​មាន​ដើម​ទ្រូង​ធំ​ពិត​មែន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក