ស្រីៗ​ត្រូវ​ដឹង ៦ ហេតុផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង

សម្រាប់​ស្រ្តី​ការ​មក​រដូវ​គឺ​ជា​រឿង​ដែល​តែងតែ​កើត​ឡើង​រៀងរាល់​ខែ​នៅ​លើ​ដង​ខ្លួន​របស់​ពួក​គេ ប៉ុន្តែ​ខែ​ខ្លះ​ក៏​ឃើញ​ថា​មក​យឺត​ជាង​ធម្មតា ឬ​ខែ​ខ្លះ​អត់​មក​តែ​ម្តង ហើយ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង។

យ៉ាងណាមិញ​ការ​មក​រដូវ​យឺត​ជា​ធម្មតា ឬ​មិនមាន​រដូវ​ គឺ​អាច​កើត​ឡើង​មក​ពី​មូលហេតុ​មួយ​ចំនួន ហើយ​អ្នក​អាច​អនុវត្ត​វិធី​ដោះស្រាយ​ដូច​ខាង​ក្រោម​បាន៖

៦) ស្រេ្តស

 

Common Physical Symptoms Of Hidden Stress

នេះ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ពិសេស​ទាំង ៦ ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៅ​អរម៉ូន GnRH មាន​មុខងារ​ការពារ​ការ​បញ្ចេញ​អូវុល​និង​ការ​មក​រដូវ។ ប្រសិន​អ្នក​ធ្លាប់​មាន​រោគ​សញ្ញា​ទាំង​នេះ សូម​ជៀសវាង​កុំ​ឲ្យ​ខ្លួន​ឯង​ទទួល​អារម្មណ៍​ស្រ្តេស ហើយ​ចូរ​ដក​ខ្លួន​ពី​ការងារ​មួយ​ចំនួន​ដើម្បី​បន្ធូរ​អារម្មណ៍។

៥) ការ​មាន​ជំងឺ

Images

ជំងឺ​រយៈ​ពេល​ខ្លី​ដែល​អ្នក​កំពុង​កើត​មាន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ពន្យារ​នៃ​ការ​មក​រដូវ​ផង​ដែរ។ នោះ​ក៏​ដោយសារ​តែ​ស្ថានភាព​ក្នុង​ខ្លួន​អ្នក​មិន​អំណោយផល ខុស​ពី​ធម្មតា អ៊ីចឹង​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​អាច​ដឹង​ថា​តើ​ពេល​ណា​ទើប​អ្នក​អាច​មាន​វដ្ដ​រដូវ​ត្រលប់​មក​ធម្មតា​វិញ។

៤) បម្លាស់​ប្តូរ​ផែនការណ៍​ជីវិត

1142891072 H

 


នោះ​មាន​ន័យ​ថា ទម្លាប់​នៃ​ការ​គេង ឬ​ធ្វើការ​របស់​អ្នក​ហាក់​កំពុង​មាន​ការ​មមាញឹក​ខ្លាំង​ពេក។ ពេល​ខ្លះ​អ្នក​ធ្លាប់​តែ​គេង​យប់ បែរ​ជា​យក​ពេល​យប់​ទៅ​ធ្វើ​ការ ហើយ​ធ្វើ​មិន​ឈប់។ ការ​ផ្លាស់ប្តូរ​សកម្មភាព​រស់នៅ​បែប​នេះ​ក៏​ជា​ហេតុផល​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ភាព​មិន​ស្ថិតស្ថេរ​ក្នុង​ប្រព័ន្ធ​ខាង​ក្នុង​នៃ​រាងកាយ​របស់​អ្នក។

៣) ពេល​អ្នក​ទទួល​ទាន​ថ្នាំ

Late Period

សម្រាប់​អ្នក​ដែល​ទទួល​ទាន​ថ្នាំ ឬ​ផ្លាស់ប្តូរ​ថ្នាំ​ដែល​ធ្លាប់​តែ​ទទួល​ទាន ក៏​អាច​បណ្តាល​ឲ្យ​ការ​មក​រដូវ​ប្រព្រឹត្តិ​ទៅ​ខុស​ពី​ពេល​ធម្មតា​ដូច​គ្នា។ ដោយសារ​ផល​ប៉ះពាល់​នៃ​ថ្នាំ វា​អាច​ជះ​ឥទ្ធិពល​ដល់​បម្លាស់ប្តូរ​អរម៉ូន​នៅ​ក្នុង​រូបរាងកាយ​របស់​អ្នក។

២) ឡើង​ទម្ងន់

Kyfuk_1

មនុស្ស​ដែល​កំពុង​ឡើង​ទម្ងន់ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​អរម៉ូន​ក្នុង​រាងកាយ​ដូច​គ្នា ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​មក​រដូវ​មិន​ទៀងទាត់​ដូច​មុន។

១) ស្រក​ទម្ងន់​ជ្រុល

អ្នក​ដែល​ស្រក​ទម្ងន់​ខុស​ធម្មតា ​មាន​អាការៈ​ស្គមស្គាំង អស់​កម្លាំង មិន​សូវ​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​គ្រប់គ្រាន់ ក៏​នាំ​ឲ្យ​ការ​មក​រដូវ​ប្រព្រឹត្តិ​ទៅ​មិន​ទៀងទាត់​ផង​ដែរ៕​

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក