ក្នុង​រូប​នេះ តើ​អ្នក​នឹង​រត់​ទៅ​ជួយ​នរណា​មុន? ចម្លើយ​អាច​បង្ហាញ​ច្បាស់​ថា​អ្នក​ជា​មនុស្ស​បែប​ណា

មើល​ទៅ​ក្នុង​រូបភាព​គឺ​មាន​ជម្រើស ៤ រួម​មាន លោក​យាយ​ចំណាស់​ដែល​កំពុង​ដើរ មនុស្ស​ស្រី​ដែល​កំពុង​យួរ​ឥវ៉ាន់​ធ្ងន់ សត្វ​ឆ្មា​ដែល​កំពុង​ស្ថិត​នៅ​កណ្តាល​ថ្នល់ និង​បុរស​ម្នាក់​ដែល​កំពុង​ខូច​រថយន្ត។

បើ​អ្នក​មាន​តែ​ខ្លួន​មួយ ហើយ​ត្រូវ​តម្រូវ​ឲ្យ​ទៅ​ជួយ​នរណា​ម្នាក់ តើ​អ្នក​នឹង​ទៅ​ជួយ​នរណា? ចម្លើយ​អាច​បង្ហាញ​ច្បាស់​ដូច​ខាង​ក្រោម​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​បែប​ណា៖

១) ជួយ​លោក​យាយ​ចំណាស់

 

1

អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ បេះដូង​ល្អ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​មក​ដែរ​ថា នៅ​ពេល​ខ្លះ​ជីវិត​របស់​អ្នក​ក៏​រមែង​ជួប​បញ្ហា​ដោះស្រាយ​មិន​ចេញ។ ភាព​មាន​មនុស្ស​ធម៌​របស់​អ្នក ដែល​អ្នក​តែងតែ​ជួយ​យក​អាសា​អ្នក​ដទៃ ក៏​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​គេ​ចង់​នៅ​ក្បែរ​អ្នក​ខ្លាំង​ផង​ដែរ។

២) ជួយ​សត្វ​ឆ្មា

2

គ្មាន​អ្វី​ត្រូវ​លាក់បាំង អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​សត្វ​ចិញ្ចឹម ហើយ​អ្នក​ចូលចិត្ត​ពួក​គេ​ខ្លាំង​ជាង​មនុស្ស​ទៅ​ទៀត។ អ្នក​ជា​មនុស្ស​ស្មោះត្រង់ រួសរាយ​រាក់ទាក់ និង​ស្រលាញ់​ឲ្យ​តម្លៃ​លើ​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ស្អប់​ការ​កុហក​ពុតត្បុត​ខ្លាំង​បំផុត។ ត្បិត​បើ​មាន​មនុស្ស​តិចតួច​នៅ​ក្បែរ​អ្នក ប៉ុន្តែ​ម្នាក់ៗ​នោះ​គេ​អ្នក​ឲ្យ​តម្លៃ​ពួក​គេ​ខ្ពស់​ណាស់ ថែ​ដូច​ជា​មាស​អ៊ីចឹង។

 


៣) ជួយ​បុរស​កំពុង​ខូច​រថយន្ត

3

បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ឆ្លាតវៃ និង​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ ហើយ​អ្នក​ចង់​បង្ហាញ​អំពើ​ល្អ​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ឃើញ ហើយ​យក​គំរូ​តាម​អ្នក។ ទំនោរ​របស់​អ្នក​គឺ​រមែង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​បាន​ល្អ​បំផុត មិន​ចេះ​រុញរា ហើយ​មាន​ភាព​ល្អិតល្អន់ និង​សម​ជា​អ្នក​ដឹកនាំ​ពិត​ប្រាកដ។

៤) ជួយ​ស្រ្តី​កំពុង​យួរ​ឥវ៉ាន់

4

អ្នក​ចូលចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ ហើយ​មិន​ចង់​បាន​អ្វី​តបស្នង​ពី​គេ​វិញ​ទេ ក្រៅ​តែ​ពី​ស្នាម​ញញឹម។មនុស្ស​ប្រភេទ​នេះ ចូលចិត្ត​បារម្ភ ចូលចិត្ត​ជួយ​អ្នក​ដទៃ ជា​ពិសេស​គឺ​អ្នកជិតខាត​ភូមិផង​របង​ជាមួយ ហើយ​ដូច​បញ្ជាក់​ពី​ខាង​លើ គឺ​ឲ្យ​តែ​បាន​លឺ​សម្តី​ល្អ​ពី​គេ​វិញ​គឺ​អស់​ចិត្ត​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក