អាថ៍កំបាំងទាំង៦របស់គូស្នេហ៍ ដែលនឹងជួយឱ្យជីវិតគូរបស់អ្នកកាន់តែមានភាពរីករាយ

១. ត្រូវធ្វើការ និងខំប្រឹងប្រែងលើទំនាក់ទំនង

រាល់អ្វីៗទាំងអស់ត្រូវការខំប្រឹងប្រែងក្នុងការទទួលបានលទ្ធផលល្អ ដូចនេះស្នេហាក៏ដូចគ្នា។ ទំនាក់ទំនងល្អដូចជាអ្វីដែលអ្នកចង់ទទួលបានជោគជ័យក្នុងជីវិតត្រូវតែធ្វើការ និងមានទំនោរជាប្រចាំ។ ម្យ៉ាងវិញទៀត វាចាំបាច់ក្នុងការដោះស្រាយបញ្ហា និងការយល់ច្រឡំភ្លាមៗ។ បើអ្នកធ្វេសប្រហែស ទំនាក់ទំនងរបស់អ្នកនឹងប្រែជាអាក្រក់ម្តងបន្តិចជារឿយៗ។

២. ចំណាយពេលជាមួយគ្នា

 

151784268_908998176532974_4646176326371097635_n

នៅពេលចំណាយពេលជាមួយគ្នាបានច្រើន បង្កើតសកម្មភាពរួមគ្នាបានច្រើន។ នោះចំណងស្នេហារបស់អ្នកនឹងមានភាពស្និទ្ធស្នាល ភាពរីករាយ អនុស្សាវរីយ៍ល្អៗនឹងមានច្រើន។ ការយល់ពីគ្នាទៅវិញទៅមកនឹងកើនឡើង ដោយសារតែការជជែកគ្នា ការស្វែងយល់ និងស្តាប់ពីដៃគូរបស់អ្នក។

៣. កុំមានគំនិតចង់កែប្រែដៃគូរបស់អ្នកឱ្យដូចទៅអ្វីដែលចង់បាន តែត្រូវផ្តល់ឱ្យគ្នានូវអ្វីដែលពួកគេចង់បាន

152061868_908998186532973_3114240738821967_n

ប្រសិនបើអ្នក និងដៃគូអ្នកឈប់ព្យាយាមផ្លាស់ប្តូរគ្នា អ្នកនឹងលុបបំបាត់ប្រភពដែលនាំឱ្យអ្នកតែងតែឈ្លោះគ្នា។ ស្របពេលនោះ ម្នាក់ៗគួរតែផ្តោតលើការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវអ្វីដែលអ្នកដឹងថា មនុស្សម្នាក់ទៀតចង់បាន ទោះបីវាមិនកើតឡើងដោយធម្មជាតិក៏ដោយ។ ឧទាហរណ៍ ជំនួសឱ្យការត្អូញត្អែរពីរបៀបដែលដៃគូរបស់អ្នកមិនជួយធ្វើម្ហូប អ្នកអាចធ្វើវាឱ្យដៃគូរបស់អ្នក ហើយដៃគូរបស់អ្នកជួយអ្នកក្នុងការងារអ្វីផ្សេង ដូចជាលាងចានឆ្នាំង ឬសម្អាតផ្ទះ។ នោះជីវិតគូរបស់អ្នកនឹងប្រកបដោយភាពរីករាយពីការផ្តល់ឱ្យគ្នាទៅវិញទៅមក និងមិនបែងចែកការងារ។

៤. គោរព និងឱ្យតម្លៃដែលដៃគូរបស់អ្នកធ្វើឱ្យអ្នក ទោះជារឿងសាមញ្ញ ឬរឿងតូចៗ

 


152136786_908998203199638_2020595896388794308_n

ការរាប់អានសង្សារ ឬគូជីវិតរបស់អ្នកដោយផ្តល់នូវការគោរព ឱ្យតម្លៃទៅពួកគាត់ក្នុងការងារតូចៗដែលពួកគាត់ធ្វើជូនអ្នក វាជារឿងសំខាន់ក្នុងទំនាក់ទនងស្នេហា ទោះបីអ្នករាប់អានគ្នាយូរប៉ុនណា។ វាជាគន្លឹះក្នុងការរក្សាស្នេហារបស់អ្នក។

៥. រំឭកគ្នាអំពីសារៈសំខាន់ និងមានអត្ថន័យចំពោះគ្នា

152337164_908998209866304_8399769450366895493_n

ត្រូវឧស្សាហ៍រំឭកគ្នាអំពីសារៈសំខាន់ និងមានអត្ថន័យចំពោះគ្នាយ៉ាងណានៅពេលដែលអ្នកមានគាត់ឱ្យបានទៀងទាត់ ។ អ្នកមិនត្រូវគិតថា អ្នករាប់អានគ្នាយូរហើយ មិនបាច់រំឭករឿងនេះ តែការពិតវាមិនដូច្នេះទេ។ ការរំឭកគ្នាអំពីការស្រលាញ់ និងថាតើដៃគូរបស់អ្នកមានអត្ថន័យយ៉ាងណាចំពោះអ្នក វាជារឿងចាំបាច់ក្នុងការចងចាំសេចក្តីស្នេហាដ៏ល្អ អនុស្សាវរីយ៍ដ៏ល្អ ហើយភាពផ្អែមល្ហែមនឹងបន្តកើតមានក្នុងជីវិតស្នេហារបស់អ្នក។ កុំខ្លាចក្នុងក្នុងការបង្ហាញពីអារម្មណ៍រីករាយដែលអ្នកមានគាត់ក្នុងជីវិតរបស់អ្នក។

៦. ត្រូវមានភាពស្មោះត្រង់នឹងគ្នា

6bb30d20 49a5 11eb Affc De21053fa49e

ត្រូវមានភាពស្មោះត្រង់នឹងគ្នា ហើយត្រូវទទួលយកថាបញ្ហាមួយចំនួនមិនអាចដោះស្រាយបានទេ

ជាជាងចំណាយពេលយល់ស្រប ឬមិនយល់ស្របទៅលើរឿងអ្វីមួយ ជាការល្អគួរតែសម្រុះសម្រួលគ្នា និងធ្វើការលើដំណោះស្រាយដោយមិនត្រូវលាក់បាំង។ ទំនាក់ទំនងដែលមានភាពសប្បាយរីករាយ គឺជាវិធីដែលពួកគេជ្រើសរើសធ្វើការតាមរយៈការសម្របសម្រួល ជាជាងចំណាយពេលឈ្លោះគ្នាយកឈ្នះចាញ់ ព្រោះថាមនុស្សពីរនាក់ចំណាយពេលច្រើនឆ្នាំជាមួយគ្នាយ៉ាងណាក៏នៅតែមានបញ្ហាខ្លះមិនអាចដោះស្រាយឱ្យបានជាក់លាក់ ជាជាងការសម្របសម្រួលដើម្បីទំនាក់ទំនង និងភាពស្រឡាញ់រវាងគ្នានឹងគ្នា៕

អត្ថបទ ៖ Mythical2 / ក្នុងស្រុកសូមរក្សាសិទ្ធិ