អ្វី​ដែល​អ្នក​ឃើញ​មុន​គេ អាច​បង្ហាញ​ពី​មូលហេតុ​ដែល​អ្នក​មិន​ទាន់​ជួប​ស្នេហា​ច្បាស់លាស់

នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ប្រសិន​អ្នក​មិន​ទាន់​ជួប​គូ​ពិត ឬ​ទំនាក់ទំនង​មួយ​ដែល​ច្បាស់លាស់​យូរ​អង្វែង​ទេ តោះ​មក​សាកល្បង​ជាមួយ​យើង ដោយ​ធ្វើ​ការ​បង្ហាញ​ចម្លើយ​ពី​អ្វី​ដែល​អ្នក​មើល​ឃើញ​មុន​គេ នោះ​អ្នក​នឹង​ទទួល​បាន​ចម្លើយ​ទៅ​វិញ​ពាក់ព័ន្ធ​នឹង​មូលហេតុ​ដែល​មិន​ទាន់​ជួប​ស្នេហ៍​ពិត៖​

១) បុរស​ដែល​ដុះ​ពុក​ចង្កា

ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​បុរស​ម្នាក់​ដែល​មាន​ដុះ​ពុក​ចង្កា នោះ​ក៏​ដោយសារ​តែ​អ្នក​កំពុង​ដក់ជាប់​អារម្មណ៍​ជាមួយ​អ្នក​ចាស់ ឬ​ស្នេហា​កន្លង​មក​ពី​មុន ដែល​ពិបាក​នឹង​ឲ្យ​អ្នក​ជួប​ស្នេហា​ថ្មី​ដ៏​យូរអង្វែង។ អ្នក​មិន​ទាន់​អាច​ដក​ចិត្ត​ពី​អតីតកាល​ដែល​ធ្លាប់​កើត​ឡើង​បាន ហើយ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ភ្លក់​នូវ​រសជាតិ​ស្នេហា​ថ្មី។ ចូរ​អ្នក​រៀន​បើក​ចិត្ត បើក​បេះដូង​ដើម្បី​ទទួល​យក​នរណា​ម្នាក់ ដោយ​ក្តី​ពេញចិត្ត​និង​លែង​គិត​ពី​អតីតកាល។

២) បក្សី​ពីរ​ក្បាល

ប្រសិន​អ្នក​កត់​សម្គាល់​ឃើញ​សត្វ​បក្សី ២ ក្បាល​ក្នុង​រូប​នោះ មាន​ន័យ​ថា ការ​រំពឹង​ទុក​ដោយ​គ្មាន​ហេតុផល​របស់​អ្នក ជា​ដើមចម​រាំងស្ទះ​មិន​ឲ្យ​អ្នក​ជួប​ស្នេហ៍​ពិត។ អ្នក​ធ្លាប់​ជា​មនុស្ស​ដែល​ចង់​បាន​ខ្ពស់ ចង់​ទទួល​បាន​មនុស្ស​ដ៏​ល្អ​ឥតខ្ចោះ​ម្នាក់ តែ​អ្នក​ត្រូវ​ចាំ​ថា​ស្នេហា​ជា​ការ​ប៉ះប៉ូវ អ្នក​មិន​ចង់​បាន​អ្វី​តាម​ដែល​ចង់​បាន​គ្រប់​យ៉ាង​នោះ​ទេ។

Test What Did You See First Find Out Why You Cant Find A Lasting Relationship

ប្រសិន​បើ​អ្នក​នៅ​បន្ត​ប្រកាន់​ខ្ជាប់​នៅ​ទម្លាប់​មួយ​នេះ ស្នេហា​ពិត​ប្រាកដ​ជា​ពិបាក​នឹង​អាច​កើត​ឡើង​សម្រាប់​អ្នក​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​ម្នាក់​គឺ​រមែង​តែង​មាន​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន គ្មាន​នរណា​ល្អ​គ្រប់​ដប់​ឡើយ។

៣) ភ្នំ​ដាច់​ស្រយាល

បើ​អ្នក​មើល​ឃើញ​កំពូល​ភ្នំ​ដាច់​ស្រយាល​នៅ​ក្នុង​រូបភាព​ខាង​លើ នោះ​មាន​ន័យ​ថា​វា​ជា​ចម្ងាយ​នៃ​ផ្លូវ​ចិត្ត​របស់​អ្នក ដែល​បាន​រាំងស្ទះ​អ្នក​មិន​ទាន់​ឲ្យ​ជួប​ស្នេហា​ពិត​បាន។ ប្រសិន​អ្នក​ចង់​ចូល​ទៅ​ជិត​នរណា​ម្នាក់ ចូរ​អ្នក​រៀន​ប្រើប្រាស់​ឬ​បង្កើត​ទំនាក់ទំនង ហើយ​មិន​ថា​អ្នក​ធ្លាប់​ទទួល​រង​បទពិសោធន៍​ស្នេហា​ល្អ​ឬ​អាក្រក់​ពី​មុន​មក​ក្តី ចូរ​កុំ​យក​វា​មក​ពាក់ព័ន្ធ ពោល​គឺ​ត្រូវ​រក​ផ្លូវ​ថ្មី ទទួល​យក​រឿង​ថ្មី​ក្នុង​ទំនាក់ទំនង​ស្នេហា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក