បឹងកាឡូស្បូវក៏បាន​ បោះតង់ក៏បាន គេងលើសំណាញ់ក៏បាន មានគ្រប់សព្វនៅលំហែកំពតជិតៗនេះសោះ

ខេត្តកំពត​ ពេលបច្ចុប្បន្ន គឺជាខេត្តមួយដែលល្បីខាងសក្តានុពលទេសចរណ៍​ ព្រោះតែទីនោះជាខេត្តដែលមិនចំណាយពេលយូរក្នុងការធ្វើដំណើរ​ ថែមទាំងមានទឹកសមុទ្រ​ ដងព្រែក និងទេសភាពព្រៃភ្នំយ៉ាងស្រស់ត្រកាល​ ថែមទាំងមានរីហ្សត និងកន្លែងស្នាក់នៅច្រើនយ៉ាងសម្បូរបែបផងដែរ។

143410139_1947004315484200_41148805059704190_o

148294271_476918307022528_5547503716922125319_o

នៅក្នុងនោះ​ លំហែកំពត​ ក៏ជាទីកន្លែងស្នាក់នៅដែលកំពុងតែល្បីមួយកន្លែងផងដែរថាជាទីតាំងដែលមានទេសភាពស្រស់ស្អា​ត​ ត្រជាក់ស្រស់ស្រាយក្បែរមាត់ព្រែកអាចមើលថ្ងៃរះ​ ថ្ងៃអស្តង្គតស្រស់ស្អាត ពិសេសអាចគេងសម្រាកលើបឹងកាឡូក៏បាន​ បោះតង់ក៏បាន ថែមទាំងអាចអាំងសាច់ជួបជុំគ្រួសារ​ ឬមិត្តភក្តិនាពេលនាត្រីទៀតផង។ ដោយកន្លែងនេះមានកន្លែងគេងពីរប្រភេទ គឺគេងក្នុងតង់ និង Bangalow ស្បូវ មានកន្លែងអង្គុយលេងអាំងសាច់បានដោយមានកន្លែងដាច់ដោយឡែកតាមកន្លែងគេងនីមួយៗ ដោយមានចង្ក្រាន និងធ្យូងសំរាប់ជួលផងដែរ។​ បន្ថែមពីនេះ​ លំហែកំពត ក៏មានសំណាញ់សម្រាប់គេងលេងជាទូទៅដោយមិនគិតថ្លៃទៀតផង​ តែសំណាញ់មានតែ​ ៥តែប៉ុណ្ណោះ។

149852911_3606654906109476_7392562169828807725_n

153867228_165279591920857_6732430339232376347_n

152627367_1148862785527726_1937981914190677186_n

145017795_471495930898099_8872469589326728490_o

152813755_3751267591620024_749231978837302708_n

គួរឱ្យដឹងផងដែរថា លំហែកំពត- Lomhae Kampot មានចម្ងាយប្រហែល ៧គីឡូម៉ែត្រ ពីរង្វង់មូលធុរេន​ ដែលស្ថិតនៅក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយគ្រាន់តែធ្វើដំណើរពីក្រុងកំពតប្រហែលជា១៥នាទីតែប៉ុណ្ណោះ ឬក៏ចំណាយពេលប្រហែលជា ២០នាទីដោយជិះទូកតាមដងព្រែក ឬអាចចូលមើលទីតាំងតាមរយៈ Map : https://maps.app.goo.gl/bauRL19mwYwQTG1S8 សំរាប់ពត៌មានបន្ថែម និងការកក់បន្ទប់ សូមទំនាក់ទំនងមកលេខទូរស័ព្ទលេខ 076 66 11 711​ ៕

150182142_328606901890616_6392279901013687411_n

153529136_757478508479292_3885102634704366153_n

អត្ថបទ និងរូបភាព ៖​ ក្នុងស្រុក

153573131_282378236641952_7499749188659348456_n

154043741_707081956653484_6633424959944898560_n

153791507_274149620900845_2224452271126191281_n

152735188_432903731125822_3128247802133806582_n

147921363_476918400355852_7555170565925018109_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers