ប្លែកមិនដែលមាន! នំបញ្ចុកទឹកប្រហុក រសជាតិដេីម ដំបូងគេនៅភ្នំពេញ​ សាកម្តងដឹងតែឆ្ងាញ់ជាប់ចិត្ត

បើនិយាយពីមុខម្ហូបខ្មែរយើងមានច្រើនបែបច្រើនសណ្ឋានណាស់​ សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក​មិនចាញ់ម្ហូបពីបណ្តាប្រទេសដទៃនោះឡើយ ដោយក្នុងនោះនំបញ្ចុកអាចនិយាយបានថាជាអាហារដ៏ពេញនិយមមួយផងដែរ​ ដែលមានការច្នៃប្រតិដ្ឋទឹកសម្លេសម្រាប់ទទួលទានជាមួយនឹងនំបញ្ចុកច្រើនមុខ​​ទាំងប្រភេទសម្លប្រហើរខ្មែរ សម្លការី និងសម្លផ្សេងៗជាច្រើនមុខទៀត។

153092493_183576359837030_4084572702403486421_n

តែថ្ងៃនេះពិតជាប្លែក «ក្នុងស្រុក» សូមណែនាំនំបញ្ចុកមួយប្រភេទថ្មីកែច្នៃប្លែក នោះគឺ​ នំបញ្ចុកទឹកប្រហុក រសជាតិដើមដែលមានតែមួយនៅទីក្រុងភ្នំពេញ។

សម្លទឹកប្រហុកនេះ ផ្សំពីប្រហុកខ្មែរសុទ្ធសាធឈ្ងុយឆ្ងាញ់ម្យ៉ាង ដោយទទួលទានជាមួយល្បោយបន្លែដូចនំបញ្ចុកដទៃ តែមានការទទួលទានបន្ថែមជាមួយនឹងត្រីអណ្តែងអាំងឆ្ងាញ់ពិសេស ដោយតម្លៃមួយឈុតត្រឹមតែ​ 12000៛ប៉ុណ្ណោះ។

153817466_1165891830497072_7515094476256857909_n

153737626_910549169702757_3976890803256526960_n

154154884_414710372933091_1074819656412479359_n

លោកអ្នកអាច ស្វែងរក​ នំបញ្ចុកទឹកប្រហុក មួយនេះបានតាមរយៈហាង ផ្សារធម្មជាតិ 99 ដែលមានផ្ទះលេខ 82 Eo ផ្លូវ​ ១១៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក​ ទល់មុខហាងចូលម្លប់សាខាពេទ្យកុមារជាតិ​ ឬអាចធ្វើការកម្មង់ដឹកទៅដល់ទីតាំងតាមរយៈលេខទូរស័ព្ទ​ 010 770 720/ 092 79 34 20​៕

អត្ថបទ៖​ក្នុងស្រុក

រូបភាព៖ ផ្សារធម្មជាតិ 99

154083277_129136502444957_1682663925039100732_n

154083273_131101052228551_7927222078193497749_n

153586437_452770476071920_4604397239563018984_n

153446595_129136429111631_6039049985389338751_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers