មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យប្រពន្ធឆាប់អាក់អន់ស្រពន់ចិត្ត និងកើតអារម្មណ៍ធុញទ្រាន់នឹងប្ដីរបស់នាង

ជាធម្មតា មនុស្សស្រីនាងមិនងាយនឹងកើតមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងស្វាមីនាងឡើយ តែក៏ព្រោះតែមនុស្សប្រុស មានចំណុចអស់ទាំងនេះហើយ ដែលធ្វើឱ្យនាងធុញទ្រាន់ និងចាប់ផ្ដើមអស់ចិត្តបន្តិចម្ដងៗចំពោះស្វាមីរបស់នាង។ ដូច្នេះ បុរសៗគួរតែអាន ដើម្បីឱ្យបានដឹង និងឆាប់កែប្រែ មុននឹងអ្វីៗត្រូវហួសពេល។

១. មានប្តីគ្មានបេះដូង

Screen Shot 2021 02 24 At 8.20.55 AM

 

ស្ត្រីពួកគេអាចរងទុក្ខ និងទទួលរងនូវភាពអត់ឃ្លាន លំបាកបាន ប៉ុន្តែពួកគេមិនអាចទ្រាំទ្រនឹងការធ្វេសប្រហែសរបស់ស្វាមីបានឡើយ។ ពួកគេមិនអាចទទួលយកបានទេ ក្នុងការនៅជាមួយប្តីដែលមិនស្រឡាញ់ និងអត់ចិត្ត​ មិនចេះយកចិត្តទុកដាក់ចំពោះនាង។

សម្រាប់ស្ត្រីដែលជាប្តីប្រពន្ធ ត្រូវគោរព និងស្រឡាញ់គ្នាទៅវិញទៅមក។ កុំពិចារណាគ្នាទៅវិញទៅមក ពាក្យថាដៃគូ ឬស្នេហា វាអាចនឹងចូលមក ហើយក៏ចាកចេញទៅវិញ។ តែទោះជាយ៉ាងណាក្នុងនាមជាបុរសម្នាក់ អ្នកត្រូវតែរស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្រួសារ។

២. អ្វីៗត្រូវធ្វើតែម្នាក់ឯង

Screen Shot 2021 02 24 At 8.21.00 AM

ស្ត្រីដែលគួរឱ្យអាណិតបំផុត គឺមានប្ដីតែឈ្មោះ តែមិនថាគិត ឬធ្វើអ្វី គឺនាងជាអ្នករ៉ាប់រងដោយខ្លួនឯង។ ពួកគេត្រូវធ្វើអ្វីៗគ្រប់យ៉ាង តែងតែត្រូវខិតខំរាល់ថ្ងៃ។ ប្រភេទស្ត្រីដែលមានប្តី ដែលមិនគិត និងជួយអ្វីសោះ គឺជាកម្មអាក្រក់បំផុតហើយ។

៣. មិនចុះសម្រុងនឹងការរួមភេទ

 


Screen Shot 2021 02 24 At 8.21.11 AM

ការរួមភេទគឺជាផ្នែកសំខាន់មួយនៅក្នុងអាពាហ៍ពិពាហ៍។ ប្រសិនបើស្វាមី និងភរិយាមិនអាចចុះសម្រុងនឹងបញ្ហាផ្លូវភេទបានទេ នោះមានន័យថា អាពាហ៍ពិពាហ៍មុន ឬក្រោយគង់តែប្រេះឆា។

៤. អំពើហិង្សាក្នុងគ្រួសារ

Screen Shot 2021 02 24 At 8.20.43 AM

មានបុរសជាច្រើនតែងតែវាយធ្វើបាបប្រពន្ធកូន តែងតែរំខានប្រពន្ធជានិច្ច។ ពួកគេធ្វើទារុណកម្មភរិយាទាំងរាងកាយ និងបញ្ញាស្មារតី។ នៅពេលរស់នៅជាមួយប្តីបែបនេះ មនុស្សស្រីគួរតែប្រញាប់ចាកចេញពីគេទៅ កុំទ្រាំនៅតាមកម្មបែបហ្នឹងអី។

៥. ជាប្ដីដែលល្អឥតខ្ចោះពេក

Screen Shot 2021 02 24 At 8.20.37 AM

នៅពេលដែលមានស្វាមីល្អខ្លាំងជ្រុលពេក ស្ត្រីប្រាកដជាធុញទ្រាន់នឹងប្តីបែបហ្នឹង ព្រោះមនុស្សប្រុសដែលតាំងខ្លួនល្អខ្លាំងពេក គឺតែងតែចេញចរិតដូចមនុស្សស្រី តឹងតែង ច្បាប់វន័យ សូម្បីតែលុយក៏គេជាអ្នកកាន់ដែរ។ ដូច្នេះហើយ ដែលធ្វើឱ្យស្ត្រីចាប់ផ្ដើមធុញទ្រាន់ និងមិនចង់ទ្រាំនឹងប្ដីបែបហ្នឹងទេ៕

ប្រភព ៖​ Phunutoday / ប្រែសម្រួល ៖ Knongsrok