ហេតុអ្វីបានជាអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងបាក់ទឹកចិត្ត?

ជំងីបាក់ទឹកចិត្តឬDepression គឺជាជំងឺមួយដែលមិនអាចព្យាបាលបានដោយការប្រើថ្នាំពេទ្យឬឱសថបុរាណ

នៅពាសពេញសកលលោកមានមនុស្សច្រើនណាស់់ដែលបានស្លាប់ដោយសារជំងឺមួយនេះ មិនថាជាអ្នកក្រ អ្នកមាន តារា ឬក៏វណ្ណៈណាក៏ដោយក៏អាចសម្លាប់ខ្លួនដោយសារវាបានដែរ។

A83db567 4c93 4ad0 Af6f 72b57af7675d

ហេតុអ្វីបានជាអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងមានជំងឺបាក់ទឹកចិត្ត?

មូលហេតុដែលអ្នកត្រូវនិយាយពាក្យលើកទឹកចិត្តទៅកាន់មនុស្សដែលកំពុងតែបាក់ទឹកចិត្តឬ Depression នេះ ដោយសារតែ ពួកគាត់កំពុងតែស្មុកស្មាញតានតឹងធុញថប់នៅក្នុងចិត្តខ្លាំង ត្រូវការមនុស្សម្នាក់មកស្តាប់រឿងក្នុងចិត្តរបស់គាត់ ព្រោះនៅពេលដែលគាត់បាននិយាយប្រាប់រឿងក្នុងចិត្តទៅកាន់នរណាម្នាក់ហើយ ពួកគាត់មានអារម្មណ៍ថាធូរស្រាលនៅក្នុងចិត្ត ទោះជាអ្នកមិនបានជួយអ្វីដល់គាត់ក៏ដោយ។

នៅពេលដែលអ្នកបានស្តាប់រឿងរបស់គាត់ហើយ អ្នកគួរនិយាយពាក្យណាល្អៗដែលអាចជួយដាស់អារម្មណ៍ដល់គាត់ឬលើកទឹកដល់គាត់ ដើម្បីឲ្យគាត់មានកម្លាំងចិត្តនឹងដើរបន្តរទៅមុខទៀត។ ផ្ទុយទៅវិញ ពួកគាត់ក៏អាចសម្លាប់ខ្លួនបានដូចគ្នា ប្រសិនបើអ្នកនិយាយពាក្យណាដែលធ្វើឲ្យគាត់កាន់តែតានតឹងបន្ថែមទៀត ព្រោះពួកគាត់នឹងអាចគិតថាផែនដីនេះវាហាក់អស់តម្លៃសម្រាប់គាត់រស់នៅទៀតហើយ។

 

 


How To Cope With Anxiety And Depression 722x406

អ្នកដែលមានជំងឺបាក់ទឹកចិត្តឬDepressionភាគច្រើន កើតចេញពីអ្នកដែលមានបញ្ហាគ្រួសារ សម្ពាធបញ្ហាការងារ សេពគប់មិត្តភ័ក្តខុស បរាជ័យច្រើនដងពេក សង្គមមនុស្សជំវិញខ្លួនមើលងាយនិងមិនឲ្យតម្លៃ តែមិនមែនកើតចេញពីបញ្ហាស្នេហាឡើយ។

មនុស្សមួយចំនួនតែងតែយល់ច្រលំថា អ្នកដែលគិតខ្លីសម្លាប់ខ្លួនដោយសារតែបញ្ហាស្នេហាក៏ជាជំងឺបាក់ទឹកចិត្តឬDepressionដែរ តែវាមិនមែននោះទេ វាជំងឺខូចចិត្តឬBrocken heart ព្រោះគាត់កំពុងតែខូចចិត្តនៅពេលដែលគាត់បានបាត់បង់ដៃគូស្នេហារបស់គាត់ ហើយគាតមិនមានសម្ពាធអ្វីទាំងអស់​គ្រាន់តែគាត់ គិតខ្លីមួយពេល ដោយសារតែស្តាយក្រោយដែលលះបង់ឲ្យមនុស្សខុសប៉ុណ្ណោះ។ ហើយមនុស្សប្រភេទនេះក៏ត្រូវការអ្នកយល់ចិត្តឬជួយនិយាយលួងលោមដូចគ្នា។

V211 Insurance Layer

អត្ថបទដោយ៖ Mr. Fun Cambodia

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក