James៖ ” គ្មាននរណាម្នាក់​ត្រូវ​ការ​ខ្ញុំនៅ​ Real Madrid ទៀត​ទេ”

James បាន​ឃើញ​ថា​រូបគេ​អាច​នឹង​ចូលនិវត្តន៍​ក្នុង​ពិភពបាល់​ទាត់​ក្នុង​ប្រទេស​កូឡុំប៊ី​ពេល​អនាគត​ ហើយ​បើ​និយាយ​អំពី​ឱកាស​ត្រឡប់​ទៅ​ Madrid វិញ​គាត់​ថា ៖" ពួក​គេមិន​ត្រូវ​ការ​ខ្ញុំ​ទៀត​ទេ!"

1614260856_750929_1614261169_noticia_normal_recorte1

និយាយ​ក្នុង​វីដេអូ Lives ហ្គេម Call Of Duty: Warzone ជាមួយ​មិត្តភ័ត្រ គាត់​បាន​ឆ្លើយសំណួរ​ទៅ​កាន់​អ្នក​គាំទ្ររបស់​គាត់​ហើយ​ចម្លើយមួយចំនួន​ទាក់ទង​ទៅ​នឹង​អាជីពបាល់​ទាត់​និង​អនាគតរបស់​គាត់។ ទាក់ទងនឹងលទ្ធភាពនៃការចូលនិវត្តន៍ទៅកាន់ក្លឹបបាល់ទាត់អាជីពនៅកូឡុំប៊ី ខ្សែបម្រើ Everton បានធ្វើការអត្ថាធិប្បាយដូច្នេះថា៖ “ វាមិនស្ថិតក្នុងផែនការរបស់ខ្ញុំទេ។ ខ្ញុំពិតជាមិនដឹងថាក្នុងរយៈពេល ២ ទៅ ៣ ឬ ៤ ឆ្នាំខាងមុខមាន​អ្វីកើត​ឡើង​នោះ​ទេ ពីព្រោះជីវិត និងបាល់ទាត់មានការផ្លាស់ប្តូរច្រើន ប៉ុន្តែខ្ញុំគិតថាមិនមានទេ។ ឥឡូវនេះខ្ញុំមិនបានគិតអំពី​ការ​ត្រឡប់​ទៅ​វិញទេ"។

James Rodriguez Fc Everton 1600592343 47558

មិត្តរបស់គាត់ម្នាក់ដែលគាត់កំពុងលេងហ្គេមជាមួយគាត់ បានប្រាប់ James ឱ្យទៅ​ចូលនិវត្តន៍នៅក្លិប Real Madrid ហើយកីឡាករកូឡុំប៊ីរូបនេះបាននិយាយទាំងសើចថា៖ “ គ្មាននរណាចង់ខ្ញុំនៅទីនោះទៀតទេ” ។ James បានរំលឹកថាអ្នកគាំទ្រនៅ​រាជវាំងអធិរាជសពិតជាស្រឡាញ់គាត់ណាស់ ប៉ុន្តែពួកគេមិនបានធ្វើឱ្យគាត់ក្លាយជាតារាទេ ហើយខ្សែបម្រើរូបនេះបានបន្ថែមទៀតថា "នោះគឺជាផ្នែកមួយនៃបាល់ទាត់បុរសតែប៉ុណ្ណោះ។ "

James Rodriguez Everton 2020_1pxiw8c2fk1nc1ubwxrfeefiyc

សកម្មភាពបាល់​ទាត់សម្រាប់ James នៅក្លិប Everton នឹងវិលត្រឡប់មកវិញនៅថ្ងៃច័ន្ទទី ១ ខែមីនានៅពេលដែលក្រុម Toffees ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton សម្រាប់ការប្រកួតថ្ងៃទី ២៦ នៃក្របខ័ណ្ឌ Premier League បន្ទាប់ពីជ័យជម្នះ ០-២ ជាប្រវត្តិសាស្ត្រលើក្រុម Liverpool នៅកីឡដ្ឋាន Anfield ក្រោមការដឹកនាំដោយលោក Carlo Ancelotti ៕