អ្នក​ខ្លះ​ហាម​ផ្តាច់ តែ​ស្រីៗ​ឆ្លាតវៃ គេ​មិន​ហាម​ប្តី​រឿង ៣ យ៉ាង​នេះ​ទេ

រឿង​ខ្លះ​អ្នក​មិន​គួរ​ដាក់​គំនាប​កៀបសង្កត់​ចិត្ត​ស្វាមី​ពេក​នោះ​ទេ ហើយ​គួរ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ​ខ្លះ​ផង។ ជា​ពិសេស​គឺ​រឿង ៣ យ៉ាង​នេះ មាន​តែ​នារី​ដែល​មិន​ឆ្លាត​វាងវៃ​នោះ​ទេ បែរ​ជា​ហាម​ប្តី​របស់​ខ្លួន​ឯង​នោះ៖

៣) ហាម​មិន​ឲ្យ​ប្តី​យក​ចិត្ត​ទុក​ដាក់​ខាង​គ្រួសារ​ម្តាយឪពុក

2

ដាច់​ខាត​កុំ​ឲ្យ​សោះ ការ​ដែល​ទៅ​ហាម​ប្តី​មិន​ឲ្យ​មើល​ទុក្ខធុរៈ​ម្តាយឪពុក ឬ​បងប្អូន​របស់​គេ ហើយ​ប្រសិន​អ្នក​ធ្លាប់​បាន​ធ្វើ​បែប​នេះ ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នោះ​ជា​បន្ទាន់។ មុន​នឹង​ជួប​អ្នក គេ​ក៏​ជា​សមាជិក​ក្នុង​គ្រួសារ​ម្នាក់ ដែល​មាន​ឪពុក​មាន​ម្តាយ​មើល​ថែ​បី​បាច់​ដូច​គ្នា អ៊ីចឹង​ពេល​នេះ​គេ​ក៏​ត្រូវ​ការ​ឆ្លៀត​ពេល​មើល​ថែ​និង​សងគុណ​ពួក​លោក​ទាំង​ពីរ​វិញ​ដែរ តែ​មិន​មាន​ន័យ​ថា ឲ្យ​ឪពុកម្តាយ​ទាំង ១០០ ហើយ​អត់​ប្រពន្ធ​កូន​ខ្លួន​ឯង​នោះ​ទេ។

បែប​នេះ​ស្រ្តី​ឆ្លាតវៃ​មាន​តែ​ជួយ​ណែនាំ​បន្ថែម ឲ្យ​អ្នក​មើល​ទុក្ខ​ធុរៈ​ម្តាយឪពុក​ចាស់ៗ​ឲ្យ​បាន​ច្រើន ហើយ​ប្រពន្ធ​ខ្លះ​មិន​ចាំបាច់​តែ​ប្តី​ប្រាប់ ទោះ​ជា​គ្រួសារ​ខាង​សាច់ថ្លៃ​ក៏​ពួក​នាង​ចេះ​ឆ្លៀត​ទិញ​នេះ​ទិញ​នោះ​បំពេញ​ឲ្យ​ខ្លះ​ដែរ។

២) ហាម​មិន​ឲ្យ​មើល​នារី​ផ្សេង

 

 


2

មិន​ថា​តែ​ពេល​នៅ​លើ​ដង​ផ្លូវ ឬ​នៅ​ទី​សាធារណៈ​ណា​មួយ នៅ​ពេល​ឃើញ​នារី​ស៊ិចស៊ី ឬ​នារី​ទូទៅ​ធម្មតា អ្នក​មិន​គួរ​ហាម​ផ្តាច់​មិន​ឲ្យ​ប្តី​របស់​អ្នក​សម្លឹង​មើល​អ្នក​ផ្សេង​នោះ​ទេ ព្រោះ​វា​ជា​ភាព​រេផ្លិច​ធម្មតា​របស់​បុរស​ទៅ​ហើយ។ ក៏​មិន​មាន​ន័យ​ថា ការ​មើល​នោះ ប្តី​ទៅ​ចាប់​អារម្មណ៍​ស្រី​ផ្សេង​អ្វី​ដែរ ហើយ​មាន​តែ​នារី​ឆ្លាតវៃ​ទេ​ដែល​យល់​ច្បាស់ និង​ជឿជាក់​លើ​ប្តី​របស់​នាង ជា​ពិសេស​មិន​នាំ​ឲ្យ​មាន​ការ​ទាស់សម្តី​ដោយ​សារ​រឿង​ប៉ុណ្ណឹង​ឡើយ។

១) ហាម​មិន​ឲ្យ​ជួបជុំ​មិត្តភ័ក្ដិ

Ice_screenshot_20210226 100932

ដូច​បញ្ជាក់​ពី​ខាង​លើ គ្រប់​រឿង​បើ​ប្តី​ធ្វើ​ទៅ​ក្នុង​កម្រិត​ល្មម មិន​ងប់​ខ្លាំង​ពេក នោះ​កុំ​ហាម​ពួក​គេ ហើយ​គួរ​បើក​ចន្លោះ​ជីវិត​សម្រាប់​ពួក​គេ​ខ្លះ​ផង។ ត្បិត​បើ​អ្នក​ទាំង​ពីរ​ជា​ប្តីប្រពន្ធ​ក៏​ពិត​មែន ប៉ុន្តែ​រឿងរ៉ាវ​ជីវិត​ខ្លះ​ក៏​ពួក​គេ​ត្រូវ​ការ​ពេលវេលា​សម្រាប់​ខ្លួន​ឯង​ខ្លះ​ដែរ ជា​ពិសេស​គឺ​ការ​ជួបជុំ​មិត្តភ័ក្ដិ បើ​យូរៗ​ម្តង អ្នក​គួរ​តែ​អនុញ្ញាត ហើយ​យោគយល់​និង​ប្រើប្រាស់​សម្តី​ដែល​គួរ​ឲ្យ​គោរព​ផង ទើប​មាន​សុភមង្គល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក